លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United នឹងសង្ឃឹមថា ការប្រកួតស្មើនៅ Aston Villa នឹងបន្ធូរបន្ថយការសម្រេចចិត្តពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៃតំណែងរបស់គាត់ ប៉ុន្តែក្រុមបិសាចក្រហមដែលធ្លាប់ជាជើងខ្លាំងមួយនេះបានទទួលលទ្ធផលដ៏អាក្រក់ក្នុងដើមរដូវកាលនេះ ដោយ៥ប្រកួតជាប់ៗគ្នាមិនទាន់រកឃើញការឈ្នះនៅឡើយទេនៅគ្រប់ការប្រកួតកន្លងមក។
លោក Sir Jim Ratcliffe ដែលជាសហម្ចាស់ក្លិបបានចូលរួមនៅកីឡដ្ឋាន Villa Park ដើម្បីមើល United យ៉ាងហោចណាស់បង្ហាញពីភាពយកចិត្តទុកដាក់មួយចំនួនដែលបានបរាជ័យកាលពីនៅទឹកដីខ្លួនឯងដោយចាញ់ Tottenham និងការខ្វះកម្លាំងការពារពេលប៉ះ Porto ក្នុង Europa League ។
លោក Ten Hag បានងាកទៅរកកីឡាករជើងចាស់ Harry Maguire និង Jonny Evans ដើម្បីបន្ថែមកន្លែងការពារមួយចំនួន ទោះបីជាគាត់បានបាត់បង់ខ្សែការពារអង់គ្លេសដោយសាររបួសនៅពាក់កណ្តាលតង់ក៏ដោយ។
ខ្សែប្រយុទ្ធ Marcus Rashford បានស៊ុតចំគោលដៅ២ដង ប៉ុន្តែត្រូវបានអ្នកចាំទី Aston Villa សញ្ជាតិអាហ្សង់ទីន Emi Martinez ជួយសង្គ្រោះបាន ខណៈពេលដែលប្រធានក្រុម Manchester United ខ្សែបម្រើ Bruno Fernandes មានឱកាសជាមួយនឹងការទាត់បាល់ហ្វ្រីឃីកក្នុងតង់ទី២ ប៉ះរបាទីខ្ទាតចេញក្រៅ។
ជាមួយគ្នានេះកីឡាករបម្រុង Antony ក៏មានឱកាស៊ុតចំគោលដៅមួយគ្រាប់ដែរ ប៉ុន្តែត្រូវបានអ្នកចាំទី Martinez សង្គ្រោះបាល់បាន។ រីឯអ្នកចាំទី Andre Onana របស់ United មិនមានបញ្ហាអ្វីទេ ធ្វើបានយ៉ាងល្អក្នុងការរារាំងពីការស៊ុតរបស់ខ្សែបម្រើ Youri Tielemans ផងដែរ។
ពេលនេះ Ten Hag ត្រូវតែសង្ឃឹមថា លោក Ratcliffe និងថ្នាក់ដឹកនាំផ្សេងទៀតអាចពិចារណាពីតំណែងរបស់គាត់ បើទោះបីជាលទ្ធផលស្មើនេះមានន័យថា ពួកគេនៅតែ៥ប្រកួតដោយគ្មានជ័យជម្នះ។
Manchester United ត្រូវតែជៀសវាងការចាញ់នៅ Aston Villa ដើម្បីធានាថាការផ្តោតអារម្មណ៍លើអ្នកចាត់ការលោក Ten Hag មិនមានភាពខ្លាំងក្លានោះទេ ប្រហែលជាដល់ថ្នាក់ដឹកនាំនៅ Old Trafford យល់ថា វាដល់ពេលហើយសម្រាប់ការផ្លាស់ប្តូរ។
ពេលនេះក្រុមបិសាចក្រហម Manchester United នឹងមានពេលសម្រាកក្នុងការប្រកួតអន្តរជាតិ ដែលពួកគេនឹងឈានទៅរកលទ្ធផលសមរម្យ មុនពេលពួកគេត្រលប់ទៅការប្រកួត Premier League ទល់នឹង Brentford នៅ Old Trafford ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)