ព័ត៌មានទាន់ហេតុការណ៍៖

អស្ចារ្យមែន! លក្ខណៈពិសេសប្រាសាទអង្គរវត្ត គឺមាន ៣ពណ៌ គឺពណ៌មាសនៅពេលព្រឹក ពណ៌ប្រាក់នៅពេលថ្ងៃ និងពណ៌សំរឹទ្ធនៅពេលរសៀល

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ៖ «អស្ចារ្យមែន! លក្ខណៈពិសេសប្រាសាទអង្គរវត្ត គឺមាន ៣ពណ៌ គឺពណ៌មាសនៅពេលព្រឹក ពណ៌ប្រាក់នៅពេលថ្ងៃ និងពណ៌សំរឹទ្ធនៅពេលរសៀល»។ 

ទាំងនេះគឺជាអាថ៌កំបាំង និងចំណុចពិសេសរបស់ប្រាសាទអង្គរវត្ត ដែលកូនខ្មែរមួយចំនួនមិនសូវបានដឹង។ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច គឺជាស្ថាបត្យកម្មដ៏អស្ចារ្យក្នុងលោក បានចុះក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ ជាសម្បត្តិ វប្បធម៌ រូបីនៃមនុស្សជាតិ។

ប្រសាទនេះ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ។

យោងតាមការស្រាវជ្រាវពីសំណាក់ក្រុមស្រាវជ្រាវ Lidar នៃសកលវិទ្យាល័យអូស្ត្រាលី បានបង្ហាញថា ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មប្រមាណជាង 30ម៉ឺននាក់ និង ដំរី ជាង 6ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក។

ក្រៅពី ជាសំណង់ប្រាសាទដែលរឹងមាំ និងដ៏ធំមហិមាហើយនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រាសាទអង្គរវត្ត បានបង្កប់នូវអាថ៌កំបាំង និងលក្ខណៈពិសេសជាច្រើន នឹកស្មានមិនដល់ ដែលមានដូចជា៖ 

-ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។

-រៀងរាល់ថ្ងៃទី21.22 ខែមីនា និងថ្ងៃទី 22.23 ខែកញ្ញា គឺព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី) ។

-គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល2លានឆ្នាំ ដែលមានចម្ងាយពីផែនដី 19ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរវង្វាស់កាំរស្មីព្រះអាទិត្យ 2ឆ្នាំពន្លឺ ។

-ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស 3 ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្ន បារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង3 ប្រៀបដូចជា រាងផ្កាយរណបដែលសំយោគយកថាមពលព្រះអាទិត្យដែលបានបាញ់បង្ហោះនៅពេលបច្ចុប្បន្ន។

-គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើគូទឹកដែលព័ទ្ធជុំវិញប្រាសាទទាំងស្រុង ។

-គ្រប់ប៉មនៃអង្គរវត្ត ជាចំនុចដែលបង្កើតរាងជាសត្វអណ្ដើកដែលទាក់ទងនិងរឿងកូរសមុទ្រទឹកដោះ ឬ កូរសមុទ្រចក្រវាឡ ។

-អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី7 នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសា របស់មិចស៊ិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។

-អង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។

-អង្គរវត្តមានរូបភាពលាក់បង្កប់ច្រើនជាង 200 ផ្ទាំងដែលមិនអាចមើលដឹងដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect ។

-អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។

-អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សំណង់ប្រាសាទអង្គវត្តនៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង និងបង្កប់ដោយសំណួរជាច្រើនសម្រាប់ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា៕

ដោយ ៖ សិលា


ចែករំលែក៖