ព័ត៌មានទាន់ហេតុការណ៍៖

ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់ទប់ស្កាត់ Hacker ដោយជោគជ័យ

ចែករំលែក៖

កាលពីថ្ងៃទី១៥ ខែសីហា កាំជ្រួចមី ស៊ីលរុញរបស់ចិនបាននាំផ្កាយរណបទំនាក់ ទំនងដែលអាចទប់ស្កាត់ការវាយប្រហារ «Hacker» បានយ៉ាងល្អបំផុត។ ការបាញ់ បង្ហោះដោយជោគជ័យនោះគឺជាជំហានវិជ្ជមានមួយនៅក្នុងកម្មវិធីអវកាសរបស់ទីក្រុង ប៉េកាំង។

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្មវិធី អវកាសរបស់ចិនគឺជាអាទិភាពចាប់តាំងពីលោក ស៊ី ជីងពីង ឡើងមកដឹកនាំប្រទេស ដោយលោកចង់ឲ្យចិនក្លាយជាប្រទេស មហាអំណាចដែនអវកាស។ ក្រៅពីមហិច្ឆតាផ្កាយរណបស៊ីវិលចិនក៏បានបង្ហោះផ្កាយ រណបសម្រាប់ស្រាវជ្រាវនិងប្រើប្រាស់មី ស៊ីលផងដែរ។

ការបាញ់បង្ហោះនោះធ្វើឡើងនៅមជ្ឈមណ្ឌល Jiuquan ភាគខាងលិចប្រទេស នេះនៅពេលព្រឹក។ ផ្កាយរណប Quess របស់ចិននឹងបំពេញការងារនៅលើអាកាស រយៈពេល២ឆ្នាំដោយផ្តល់ព័ត៌មានទំនាក់ ទំនងមិនរងការរំខានឬត្រូវក្រុម «Hacker» វាយប្រហារឡើយ។

សកម្មភាពរបស់ចិនកើតឡើងក្រោយពេលដែលបច្ចេកវិទ្យាខ្ពស់បានលួចឬស្តាប់ ការសន្ទនានិងឯកសារសំខាន់ផ្សេងៗផ្ទុកនៅក្នុងម៉ាស៊ីនកុំព្យូទ័រធ្វើឲ្យអាថ៌កំបាំង របស់រដ្ឋត្រូវបែកធា្លយ សត្រូវដឹងពីគោល នយោបាយរបស់ខ្លួន៕ ម៉ែវ សាធី

00-603dc


ចែករំលែក៖