ព័ត៌មានទាន់ហេតុការណ៍៖

ពីធីបួងសួងយាងព្រះពុទ្ធរូបក្នុងសម័យលង្វែកពីបាតទន្លេ៣មុខនៅចុងភូមិលង្វែក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យោងតាមការអានសៀវភៅប្រវត្តិសាស្រ្តស្តីពីបន្ទាយលង្វែក ធ្វើឲ្យលោកស្រីឧកញ៉ាបណ្ឌិត សៀង ចាន់ ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ផ្តួចផ្តើមរៀបចំតាមប្រពៃណីក្នុងការបួង សួងយាងព្រះពុទ្ធរូបកំពុងគង់នៅបាតទន្លេជាង៥០០ឆ្នាំមកហើយនោះ ។

ពិធីបួងសួងនេះបានចាប់ផ្តើមលេងភ្លេងថ្វាយម្ចាស់ទឹក ដី អារក្សទឹកទន្លេ៣មុខជាទីតាំងពិតប្រាកដនៃព្រះពុទ្ធរូបគង់នៅបាតទន្លេនេះនាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ហើយអ្នកស្នងរូប ម្ចាស់ទឹកម្ចាស់ដីមួយអង្គឈ្មោះនាងចំប៉ី បានបញ្ជាក់ថា គឺនឹងបានឃើញព្រះពុទ្ធរូប៣អង្គនៅបាតទន្លេនេះ តែត្រូវធ្វើបុណ្យឲ្យគេ៣ថ្ងៃទើបអាចយាងមកបាន ។ បន្ទាប់ពី នោះមកក៏មានម្ចាស់ទឹកម្ចាស់ដីបានចូល រូបស្នងជាច្រើននាក់តែមិនបាននិយាយអ្វីទាំងអស់គ្រាន់តែចូលរូបហើយរាំថ្វាយ ប៉ុណ្ណោះ ។

ក្នុងឱកាសនោះដែរក្រុមអ្នកមុជទឹកមកពីកងពលតូចលេខ៩១១របស់ឧត្តមសេនីយ៍ ចាប ភក្តី ធ្វើការមុជទឹករកព្រះពុទ្ធរូបនៅបាតទន្លេជម្រៅពី១៥ ទៅ២០ម៉ែត្រ ហើយនៅ ថ្ងៃដំបូងពេលលេងភ្លេងថ្វាយ នៅបាតទន្លេឯណោះចាប់ផ្តើមប្រេះដីចេញពីគ្នា តែមិន ឃើញអ្វីទេ ។ លុះពេលល្ងាចថ្ងៃដដែល សម្តេចឧត្តមបញ្ញា ដូង ផង់ ព្រះចៅអធិការ វត្តព្រែកប្រាំង បាននិមន្តចូលរួមកម្ម វិធីនេះដែរ ។

នៅថ្ងៃទី២ នៃពិធីបួងសួងយាងព្រះពុទ្ធរូបនេះក៏មិនខុសពីថ្ងៃទី១ដែរ គឺនៅលេង ភ្លេងថ្វាយ មានព្រះសង្ឃសូត្រជយន្តោ តាមបែបព្រះពុទ្ធសាសនា ដោយមានទម្លាក់ ខ្សែមួយសរសៃ ទៅបាតទន្លេដើម្បីយាង ព្រះពុទ្ធរូបគង់នៅបាតទន្លេជាច្រើនរយឆ្នាំមកហើយនោះ។ បន្ទាប់មកក្រុមអ្នកមុជ ទឹកបានប្រទះឃើញនូវវត្ថុបុរាណគឺជាភាជន៍ចំនួនពីរតែប៉ុណ្ណោះ ។

លោក ម៉ែន សុផល ប្រធានក្រុមមុជទឹក មានប្រសាសន៍ថា នៅថ្ងៃទី២នេះលោក បានមុជទឹកក្នុងជម្រៅ២០ម៉ែត្រ ក៏ប្រទះឃើញព្រះពុទ្ធរូបមួយព្រះអង្គធំតែមិនអាចយកមកលើគោកបានទេ ហើយលោកបាន ត្រឹមថ្វាយបង្គំ ក៏មានអាសុធន(ក្រពើ) បង្ហាញខ្លួនឲ្យលោកឃើញ លោកភ័យខ្លាំង ពេកក៏ឡើងមកលើវិញ ។

នៅថ្ងៃទី៣ ជាថ្ងៃបួងសួងបញ្ចប់ ពេលព្រឹករៀបចំពិធីដូចថ្ងៃទី១ និងទី២ដែរ តែពេលល្ងាចក្រុមអ្នកមុជទឹកបានប្រទះឃើញព្រះពុទ្ធរូប១អង្គតូចដែលសាងសង់ក្នុងសម័យលង្វែកនោះប្រាកដមែន។ នេះបើតាមព្រះបន្ទូលសម្តេចឧត្តមបញ្ញា ដូង ផង់ ។ ពេលនោះអ្វីដែលស្មានមិនដល់គឺប្រជាពលរដ្ឋរាប់ពាន់នាក់បានប្រជ្រៀតគ្នាចង់ឃើញព្រះពុទ្ធរូបមួយព្រះអង្គនេះ។ លុះនៅវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ក្រុមអ្នក មុជទឹក ក៏បានប្រទះឃើញព្រះពុទ្ធរូបមួយ អង្គតូចទៀតដែលកសាងក្នុងសម័យលង្វែករឹតតែធ្វើឲ្យប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកថ្វាយបង្គំ និងបួងសួងសុំសេចក្តីសុខ សប្បាយគ្រប់ៗគ្នា ។

ជាមួយនេះដែរលោកស្រីឧកញ៉ា សៀង ចាន់ហេង ដោយមានការចូលរួមពីខ្មែរមកពីគ្រប់មជ្ឈដ្ឋានជាងមួយពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីនេះ ធ្វើពិធីតាមបែប ព្រះពុទ្ធសាសនាយាងព្រះពុទ្ធរូបដែលគង់នៅបាតទន្លេជាង៥០០ឆ្នាំមកហើយទៅ គង់នៅកន្លែងសមរម្យវិញគឺនៅវត្តព្រែក ប្រាំងសិន ដើម្បីរង់ចាំថ្ងៃក្រោយនឹងធ្វើពិធីរៀបចំតម្កល់ព្រះអង្គនៅមាត់ទន្លេបីមុខ នៅចុងភូមិលង្វែក ឃុំកំពង់ហ្លួង ស្រុក ពញាឮ ខេត្តកណ្តាល ។

លោក ម៉ែន សុផលបញ្ជាក់ថា ក្រុមអ្នកមុជទឹកមានគ្នាប្រមាណជាង២០នាក់ ហើយ មកដល់ថ្ងៃទី៣ មុជទឹករកឃើញព្រះពុទ្ធរូបចំនួន២ព្រះអង្គតូច ហើយជម្រៅទឹកនៅ ទីនោះកន្លែងខ្លះ១៥ម៉ែត្រ១៨ម៉ែត្រ ២០ ម៉ែត្រ និងជាង២០ម៉ែត្រ ។

សម្តេចឧត្តមបញ្ញា ដូង ផង់ ព្រះចៅ អធិការវត្តព្រែកប្រាំង មានព្រះបន្ទូលថា ព្រះអង្គតូច ពីរព្រះអង្គនេះមានអាយុកាលច្រើនឆ្នាំមកហើយ គឺតាំងពីសម័យសម្តេចពញាយ៉ាតមកម៉្លេះ ។ នេះបើយោងតាមក្បាច់ រចនាឆ្លាក់លើព្រះកាយព្រះអង្គតូចទាំង២ ។ សម្តេចឧត្តមបញ្ញាបញ្ជាក់ទៀតថានេះជា ឧបនិស្ស័យណាស់ដែលបានរកឃើញព្រះអង្គនៅបាតទន្លេ ។

ជាមួយនេះដែរ លោកស្រីឧកញ៉ា សៀង ចាន់ហេងបានប្រកាសឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នឹងមានរៀបចំពិធីទទួលព្រះពុទ្ធរូបព្រះបដិមា ព្រះមាតាចតុទិសសម័យលង្វែកតាមផ្លូវព្រះធម៌នៅ វត្តសុវណ្ណគង្គាលើកោះលង្វែកក្បាលជ្រោយទន្លេមុខ៣ហួសកន្លែងបួងសួងកន្លងមក ប្រមាណ៥០០ម៉ែត្រ។ ដូច្នេះសូមអញ្ជើញ បងប្អូនជិតឆ្ងាយចូលរួមឲ្យបានច្រើន កុះករកុំបីខាន ៕ ប្រាថ្នា

4444


ចែករំលែក៖