ព័ត៌មានទាន់ហេតុការណ៍៖

ចោរ២នាក់លួចកាច់សោកម៉ូតូមិនបានសម្រេចត្រូវបានសមត្ថកិច្ចក្របួច

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់ទាំងព្រឹក ខណៈកំពុងធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងកាល ពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារ សែនហាយ ស្ថិតនៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

មន្ត្រីនគរបាលស្រុកបារាយណ៍បានឲ្យ ដឹងថា ជនសង្ស័យ២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ វណ្ណ ឌី ភេទប្រុស អាយុ២៦ឆ្នាំ និងទី២-ឈ្មោះ មូល សារី ភេទ ប្រុស អាយុ២៣ឆ្នាំ ជនសង្ស័យទាំង២នាក់ មានស្រុកំណើតនៅភូមិចំប៉ី ឃុំចំប៉ី ស្រុក អង្គជ័យ ខេត្តកំពត ។ ចំណែកជនរងគ្រោះ ឈ្មោះ ឌុច រិន ភេពប្រុស អាយុ៥៥ឆ្នាំ រស់ នៅភូមិបឹងកណ្តាល ឃុំបឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាម្ចាស់ម៉ូតូម៉ាកហុង ដាសេ125 ខ្មៅសេរី2013 ពាក់ស្លាកលេខ កំពង់ធំ1F-3965។

មន្ត្រីដដែលបានបញ្ជាក់ថា មុនពេល កើតហេតុជនរងគ្រោះ ឈ្មោះ ឌុច រិន បាន ទុកម៉ូតូខាងមុខផ្ទះក្បែរផ្សារសែនហាយ បន្ទាប់មកជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូរបស់គេមកដល់ កន្លែងកើតហេតុ ដោយម្នាក់ចុះទៅកាច់សោរយកម៉ូតូជនរងគ្រោះពេលយកម៉ូតូបានហើយម្នាក់ទៀតចាំជិះអមឬបិទគូទ។ ភ្លាមៗនោះកម្លាំងមូល ដ្ឋានបានរាយការណ៍ទៅនគរបាលស្រុក បារាយណ៍បានទាន់ពេល ក៏ស្នាក់ចាប់បានជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងនាក់ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាល ស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធី៕ ប៊ុន រិទ្ធី

ses (7)

ses (6)

ses (5)

ses (4)

ses (3)

ses (2)

ses (1)

ses

ses (8)


ចែករំលែក៖