ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យអ្នកបើក២នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឲ្យបុរស២នាក់រង របួសធ្ងន់សន្លប់នៅនឹងកន្លែងកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៤៥នាទីយប់ នៅលើកំណាត់ផ្លូវជាតិ លេខ១ ត្រង់ចំណុចខាងមុខផែស្ងួតសូងួនស្ថិតក្នុងភូមិបាវិតកណា្ដល សង្កាត់បាវិត ក្រុងបាវិតរវាងម៉ូតូនឹងម៉ូតូ។

បើតាមមន្ត្រីនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ប៉ែនសារ៉ាក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាបុគ្គលិកធនាគារមានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិតរងរបួសធ្ងន់បែកមុខបែកមាត់បែកក្បាលត្រូវក្រុមគ្រសារ បញ្ជូនទៅគ្លីនិកឯកជនក្រុងបាវិតដើម្បី ព្យាបាល។

រីឯជនរងគ្រោះ,ទី២-ឈ្មោះវ៉ន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកកាស៊ីណូឡាសវីហ្គាសាន់ មានទីលំនៅភូមិកណ្តាលក្រោមឃុំបន្ទាយដែក ស្រុកកៀន ស្វាយខេត្តកណ្តាល រងរបួសធ្ងន់បែកចិញ្ចើមខាងឆ្វេងបាក់ខ្ទង់ច្រមុះនិងបាក់កដៃខាង ឆ្វេងបច្ចុប្បន្នជនរងគ្រោះត្រូវក្រុមគ្រួសារ យកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ប្រភពដដែលបន្តទៀតថា មុនពេលកើត ហេតុគេឃើញជនបង្កឈ្មោះប៉ែន សារ៉ាក់ ជិះម៉ូតូ ម៉ាកហុងដាសេ១២៥ពាក់ស្លាកលេខភ្នំពេញ1FB4762 ក្នុងទិសដៅពីកើតទៅ លិចយ៉ាងលឿនក្នុងស្ថានភាពស្រវឹងស្រាជោក។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ប៉ះនិងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FF-6530បើកបរដោយឈ្មោះ វ៉ន ភារុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក កាសុីណូឡាសវីហ្គាសាន់បើកមកពីលិច ទៅកើតបញ្រ្ចាសទឹសគ្នា ក៏បុកគ្នាពេញ ទំហឹងលាន់ដូចរន្ទះដួលម៉ូតូបោកទៅលើថ្នល់ ជាតិរៀងខ្លួនបណ្ដាលឲ្យរបួសធ្ងន់សន្លប់ទាំងសងខាងតែម្តង។

ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិតដើម្បីបំពេញសំណុំរឿងដោះស្រាយតាមនិតិវិធី៕យឹម សុថាន

fes (1)

fes

fes (2)


ចែករំលែក៖