ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកស្វាយចេក បង្រ្កាបជនសង្ស័យគ្រឿងញៀនចំនួន២នាក់ នៅវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារ រលួសស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់កិបស្មើ៩.៩២ក្រាម និងថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់ ទូរស័ព្ទដៃចំនួន៣គ្រឿងនិងខ្សែកលោហធាតុពណ៌លឿងប្រវែង៤១សង់ទីម៉ែត្រចំនួន១ខ្សែ ។

ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យទាំង២នាក់នេះ ត្រូវបានកំលាំងអាវុធហត្ថស្រុស្វាយចេកបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ ។ លោវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ១/ ហេង ដាំ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិគោកខ្វាវ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ២/ឈ្មោះយ៉ុន វីណូ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកខ្វាវ ឃុំស្វាយចេកស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរ:សេនីយ៍ឯក ស ប៊ុនសឿងបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីអាវុធហត្ថសាកសួរចម្លើយរួចមកជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀននេះដើម្បីយកមកលក់ចែកចាយឲ្យមិត្តភក្តិនៅតាមភូមិ ។

ជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សំ វិច្ឆិកា

rae

rae (1)


ចែករំលែក៖