ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យយាងនិវត្តន៍ពីទីក្រុងប៉េកាំង នៃសាធារណរដ្ឋចិនមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គយាងទៅពិនិត្យព្រះរាជសុខភាពតាមការកំណត់របស់លោកវេជ្ជបណ្ឌិត ។

យាង និងអញ្ជើញព្រះរាជវន្ទនកិច្ច បដិសណ្ឋារកិច្ចព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានព្រះរាជវង្សានុវង្ស, វត្តមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន, សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, នាម្មឺនមន្ត្រី អ្នកមុខ អ្នកការព្រះបរមរាជវាំង ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាលយ៉ាងច្រើនកុះករនាឱកាសនោះដែរ ៕ ហេង សូរិយា

32

gr5

3254

5

tr5


ចែករំលែក៖