ព័ត៌មានទាន់ហេតុការណ៍៖

ភូមិភូមិលាំងជាហឺ បណ្ដុះបណ្ដាលសីលធម៌ លោក ស៊ី ជីនភីង ម្ខាងអនុវត្តការងារជាកសិករម្នាក់ ម្ខាងកំពុងក្រេបជញ្ជក់ចំណេះដឹងផ្នែកទស្សនៈ ស្មារតីពីក្នុងសៀវភៅ

ចែករំលែក៖

 អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកស៊ីជីនភីងបាននិយាយថា “ពេលនោះ ក្រៅពីពលកម្ម ម្យ៉ាងគឺចូលខ្លួនជាមួយប្រជាជន ម្យ៉ាងទៀតគឺស្វែងរក និងអានសៀវភៅនៅគ្រប់ទីកន្លែង”។  “ការបណ្ដុះបណ្ដាលសីលធម៌ គ្រប់គ្រងគ្រួសារឱ្យបានល្អ ដឹកនាំប្រទេសបានល្អ និងធ្វើពិភពលោកមានសន្តិភាព។ ប្រជាជនជំនាន់នេះរងឥទ្ធិពលពីទស្សនៈបែបនេះតាំងពីនៅតូចៗមកម្ល៉េះ។ ពេលទៅធ្វើការនៅជនបទ ខ្ញុំមានអាយុ១៥ឆ្នាំ។ 

គេហទំព័រ «CCFR China state-controlled media » ពេលនោះ ខ្ញុំគិតថាទស្សនៈ គ្រប់គ្រងគ្រួសារឱ្យបានល្អ ដឹកនាំប្រទេសឱ្យបានល្អ និងធ្វើឱ្យពិភពលោកមានសន្តិភាពនេះ មិនទាន់ដល់វេនពួកយើងត្រូវទៅអនុវត្តនោះទេ។ អ្វីដែលយើងអាចធ្វើបានពេលនេះមានតែរឿងមួយប៉ុណ្ណោះ គឺរៀនសូត្រ និងបណ្ដុះបណ្ដាលសីលធម៌”។ 

គេហទំព័រ «CCFR China state-controlled media » ថា ៖ នៅក្នុងចំណាប់អារម្មណ៍របស់ប្រជាជននៅភូមិលាំងជាហឺ លោកស៊ីជីនភីងតែងតែអានសៀវភៅក្រាស់ៗដូចជាដុំឥដ្ឋ។ អានពេលហូបអាហារ ហើយសូម្បីតែពេលឡើងភ្នំឃ្វាលចៀម ក៏មិនភ្លេចអានសៀវភៅដែរ។

គេហទំព័រ «CCFR China state-controlled media » ពេលនោះដោយសារតែគ្មានអគ្គិសនី មេឃទើបតែងងឹតមិនទាន់បានប៉ុន្មាន ប្រជាជននៅភូមិលាំងជាហឺនាំគ្នាចូលដំណេកសម្រាន្តលង់លក់បាត់ទៅហើយ។ មានតែផ្ទះរូងភ្នំលោកស៊ី ជីនភីងតែមួយប៉ុណ្ណោះដែលនៅមានភ្លើងភ្លឺស្រាលៗ។ គ្មានអ្នកណាដឹងថា ពន្លឺស្រាលៗនេះ បាននាំមកនូវពន្លឺភ្លឺយ៉ាងណាដល់លោកស៊ីជីនភីងឡើយ។

លោកស៊ីជីនភីង តែងតែអានសៀវភៅដល់យប់ជ្រៅ ដោយជក់បារីបណ្តើរ អានសៀវភៅបណ្តើរ។ បារីម៉ាកយ៉ាងឈួនមួយកញ្ចប់តម្លៃ៩កាក់ អាចនៅកំដរលោកពេញមួយយប់។ បន្ទាប់មក ពេលលោកលាំង យូមីងជួបលោកស៊ី ជីនភីងនៅខេត្តហ្វូជៀន លោកស៊ីជីនភីងបានឈប់ជក់បារីបាត់ទៅហើយ។

គេហទំព័រ «CCFR China state-controlled media » ចង្កៀងសម្រាប់អានសៀវភៅគឺជាចង្កៀងប្រេងកាតដែលលោកធ្វើដោយខ្លួនឯង។  តួចង្កៀងធ្វើពីដបទឹកខ្មៅដែលគេបានបោះចោល។ ចាក់ប្រេងកាតចូលក្នុងដបទឹកខ្មៅ បិតបន្ទះដែកនៅមាត់ដប ចោះប្រហោងនៅចំកណ្តាលបន្ទះដែកហើយ ដាក់ខ្សែកប្បាសក្រាស់ជាទងដើម្បីបង្កើតជាចង្កៀងប្រេងកាត។ ចុងរបស់ទងគឺជាបណ្ដូលចង្កៀង ហើយបណ្ដូលចង្កៀងមិនអាចធំបានទេ ត្រូវតែតូចបន្តិច បើធំពេកនឹងឆាប់អស់ប្រេង។

    គេហទំព័រ «CCFR China state-controlled media » ចង្កៀងប្រេងកាតមានផ្សែងខ្លាំង តែដោយចង់ខិតទៅជិតដើម្បីអានសៀវភៅ មុខរបស់លោកស៊ីជីនភីងក៏ត្រូវផ្សែងហុយឡើងខ្មៅ។ នៅព្រឹកថ្ងៃបន្ទាប់ សូម្បីកំហាកស្ដោះចេញមកក៏ខ្មៅដែរ។

“សៀវភៅក្រាស់ៗដូចជាដុំឥដ្ឋ”នោះ មានខ្លះជាសៀវភៅបុរាណ សៀវភៅសម័យទំនើប មានសៀវភៅចិន សៀវភៅបរទេស សៀវភៅអក្សរសាស្ត្រ ទស្សនវិជ្ជា វិទ្យាសាស្ត្រ ធម្មជាតិ។ល។ លោកអ៊ូ ហួយបានខ្ចីសៀវភៅ”មួយសែនមូលហេតុ” “សាមកុក” “សួយហ៊ូជ័ន” “របៀបដុតដែក” «ទន្លេដុនហឺដ៏ស្ងាត់ជ្រងំ» “ម្តាយ” និងសៀវភៅផ្សេងៗទៀតពីលោកស៊ីជីនភីងយកមកអាន។

យុវជនចំណេះដឹងក្រុងប៉េកាំងដែលមកធ្វើការនៅស្រុកយានឈុនមកពីសាលារៀនជាង១០នៅក្នុងក្រុងប៉េកាំង ក្នុងនោះ សិស្សមកពីវិទ្យាល័យទី៥៧នៃសាកលវិទ្យាល័យឈីងហ័រភាគច្រើនមកពីគ្រួសារមានចំណេះដឹង  ហើយពួកគេសុទ្ធតែយកសៀវភៅជាច្រើនមកយានឈុន។ ពួកគេនាំគ្នាដូរសៀវភៅគ្នាអាន  នេះក៏បង្កើតបានជាបរិយាកាសចូលចិត្តអានសៀវភៅមួយ។

ប៉ុន្មានឆ្នាំក្រោយមក លោកលី ជឺជ័ងដែលធ្លាប់ធ្វើការនៅសហករណ៍គ័នជ័ងនៅស្រុកយានឈុនបានពន្យល់ពីជីវិតអានសៀវភៅរបស់យុវជនមានចំណេះដឹងដែលធ្វើការនៅជនបទបែបនេះថា ៖ ពោះកាន់តែឃ្លានកាន់តែចាប់អារម្មណ៍ចង់ស្វែងរកចំណេះដឹង។ ពេលជួបនឹងវប្បធម៌ដែលពិបាកយល់ កាន់តែចង់ទៅសិក្សាឱ្យបានយល់។ ពេលជួបនឹងបញ្ហាក្នុងជីវិតដែលពិបាកដោះស្រាយ កាន់តែចូលចិត្តភ្ជាប់ខ្លួនឯងជាមួយសង្គម ជាពិសេសគឺក្នុងពេលឧត្តមគិតនិងការពិតមានការប៉ះទង្គិចគ្នាខ្លាំង។ ដូច្នេះ នៅពេលនោះ បំណងប្រាថ្នាចំពោះដំណើរការសង្គមរបស់យុវជនមានចំណេះដឹងជាច្រើនបើមិនមែន “សង្គ្រាម”ទេ គឺមានតែ “បដិវត្តន៍” ដែលជាការប៉ះទង្គិចសង្គមម្យ៉ាងដែលអាចធ្វើឱ្យខ្លួនរូចផុតពីស្ថានការណ៍ពេលបច្ចុប្បន្ន។

ប៉ុន្តែ លោកស៊ីជីនភីងនៅសម័យនោះ មិនដូចនេះទេ។ ការអានសៀវភៅរបស់លោកភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយការស្វែងរកចំណេះដឹង។ លោកបាននិយាយថា  “អ្នកដែលមានចំណេះដឹងកាន់តែច្រើន ការចង់ចេះចំណេះដឹងកាន់តែខ្លាំង ខ្ញុំបានដាក់កំហិតចំពោះខ្លួនឯងដូចនេះ”។ ពេលផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននៃកាសែត”ស្តាឌីថាមស៍” លោកតៃមីងបានថ្លែងថា “ខ្ញុំនិងជីនភីងធ្លាប់បានអានសៀវភៅមួយក្បាលចំណងជើងថា “ប្រវត្តិសាស្ត្រចិនសង្ខេប” ដែលសរសេរដោយលោកហ្វាន វិនឡាន។ ទោះបីចំណងជើងដាក់ថា “សង្ខេប”ក៏ដោយ តែតាមពិតមានសៀវភៅក្រាស់ៗសរុបបួនក្បាល។  ខ្ញុំនិងជីនភីងសុទ្ធតែបានអានសៀវភៅនេះដោយយកចិត្តទុកដាក់ពីដើមដល់ចប់។ ចំពោះខ្ញុំ ការដែលបានអាននេះ គឺបានយល់ដឹងពីប្រវត្តិសាស្ត្រ និងទទួលបានចំណេះដឹងបន្ថែមទៀត។ ប៉ុន្តែចំពោះជីនភីងវិញ គាត់ចេះមានគំនិតត្រិះរិះពិចារណា  ចេះលើកខ្លឹមសារយោង និងចេះវាយតម្លៃ”។

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោកស៊ីជីនភីងជាមនុស្សចូលចិត្តអានសៀវភៅ។ សិស្សម្នាក់ដែលមកពីវិទ្យាល័យទី៥៧នៅក្រុងប៉េកាំងបាននិយាយថា គាត់មានសៀវភៅមួយក្បាលចំណងជើងថា”Faust”។ លោកស៊ីជីនភីងបានធ្វើដំណើរចម្ងាយជិតពីរគីឡូដីដើម្បីមកសុំខ្ចីគាត់យកទៅអាន ដោយនិយាយថា “ឱ្យខ្ញុំខ្ចីមើលមក ខ្ញុំនឹងសងវិញជាក់ជាមិនខាន”។

លោកស៊ីជីនភីងបានអធិប្បាយពីភាពឈ្លក់វង្វេងរបស់គាត់ចំពោះសៀវភៅ«Faust» ដូចនេះថា “ខ្ញុំមើលរួចក៏ចូលចិត្តវាយ៉ាងខ្លាំង។ ក្រោយមកគាត់រង់ចាំលែងបានហើយ ពេលមកដល់ផ្សារភ្លាម គាត់និយាយប្រាប់អ្នកផងតៗគ្នា ថាចង់ឱ្យខ្ញុំយកសៀវភៅយកទៅសងវិញ។ មួយរយៈក្រោយមក គាត់នៅតែមិនទុកចិត្ត ក៏ដើរចម្ងាយប្រហែលពីរគីឡូដីមកយកសៀវភៅនេះទៅវិញ។ ខ្ញុំបានប្រាប់ទៅគាត់ថា នេះមកយកដល់មាត់ទ្វារផ្ទះតែម្ដង ចឹងខ្ញុំសងឯងវិញចុះ”។ 

លោកស៊ីជីនភីងក៏បានអានសៀវភៅរុស្ស៊ីជាច្រើនដែរ។ ក្រោយមក លោកបានរំឭកឡើងវិញថា ៖ “ជំនាន់របស់ពួកយើងរងឥទ្ធិពលយ៉ាងស៊ីជម្រៅពីសៀវភៅល្បីឈ្មោះរបស់រុស្ស៊ី។ ខ្ញុំបានអានកំណាព្យស្នេហា”Evgeny Onegin” របស់លោក Pushkin។ បន្ទាប់មក ខ្ញុំក៏បានទៅដល់ទីក្រុងអូដេសា ដើម្បីទៅមើលស្នាកស្នាមដែលកវីកំនាព្យបន្សល់ទុក។ ខ្ញុំចូលចិត្តសៀវភៅ ”វីរបុរសសហសម័យ” របស់លោកឡឺម៉ុនតូវ ដែលនិយាយអំពីវីរបុរស។ តើនរណាជាវីរបុរស? យុគសម័យនីមួយៗសុទ្ធតែមានវីរបុរស។ ពេលនោះ អានសៀវភៅនៅក្នុងជ្រលងភ្នំភូមិលាំងជាហឺ អារម្មណ៍បែបនោះគឺពុះកញ្ជ្រោលណាស់។ គេហទំព័រ «CCFR China state-controlled media » ថា ៖ លោកDostoevskyគឺជាអ្នកនិពន្ធជនជាតិរុស្ស៊ីដែលមានភាពស៊ីជម្រៅបំផុត។ លោកTolstoyគឺជាអ្នកនិពន្ធជនជាតិរុស្ស៊ីដែលមានលក្ខណៈទូលំទូលាយបំផុត។ បើប្រៀបធៀបលោកទាំងពីរនាក់ ខ្ញុំចូលចិត្តលោកTolstoyជាង។ ក្នុងចំណោមស្នាដៃល្បីឈ្មោះទាំងបីរបស់លោកTolstoy ខ្ញុំចូលចិត្តសៀវភៅ “សង្គ្រាមនិងសន្តិភាព” ជាងគេ។  ជាការពិត សៀវភៅ”ការរស់ឡើងវិញ”ផ្តល់ឱ្យមនុស្សនូវការឆ្លុះបញ្ចាំងខាងវិញ្ញាណ។ ខ្ញុំក៏ចូលចិត្តលោកSholokhovខ្លាំងណាស់ដែរ។ សៀវភៅ“ទន្លេដុនដ៏ស្ងាត់ជ្រងំ”របស់គាត់ឆ្លុះបញ្ចាំងពីបដិវត្តន៍យុគសម័យនិងធម្មជាតិរបស់មនុស្ស គឺពិតជាមានភាពជ្រាលជ្រៅណាស់។

លោកChernyshevskyគឺជាអ្នកបដិវត្តតាមបែបប្រជាធិបតេយ្យ។ ស្នាដៃរបស់គាត់ផ្តល់ឱ្យយើងនូវការលើកទឹកចិត្តជាច្រើន។ ខ្ញុំបានអានសៀវភៅ”អ្វីដែលត្រូវធ្វើ?”របស់គាត់ នៅក្នុងរូងភ្នំយ៉ាវតុងនៅភូមិលាំងជាហឺ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបេះដូងរបស់ខ្ញុំ។ តួឯកLakhmetovក្នុងសៀវភៅ រស់នៅក្នុងជីវិតជាព្រះសង្ឃ។ ដើម្បីអនុវត្តឆន្ទៈរបស់គាត់ គាត់បានដេកនៅលើគ្រែពោរពេញដោយដែកគោល ធ្វើឱ្យចេញឈាមពេញខ្លួន។ នៅពេលនោះ យើងមានអារម្មណ៍ថា យើងត្រូវអនុវត្តការព្យាយាមតាមរបៀបនេះ ដូច្នេះ ត្រូវតែយកពូកចេញ ហើយដេកនៅលើគ្រែទទេ។ ពេលមានភ្លៀង ឬព្រិលធ្លាក់ យើងចេញទៅហាត់ពត់លត់ដំ។ បើធ្លាក់ភ្លៀងត្រូវទៅទទឹកទឹកភ្លៀង បើធ្លាក់ព្រិលត្រូវទៅរត់កាត់ព្រិល ហើយងូតទឹកត្រជាក់នៅមាត់អណ្តូងទឹក ។ ទង្វើទាំងអស់នេះសុទ្ធតែកើតឡើងដោយសារសៀវភៅមួយក្បាលនេះ។

    “រុស្ស៊ីក៏មានសិល្បករជាច្រើនរូបទៀត ដូចជាតន្ត្រីករលោកTchaikovsky និង វិចិត្រករលោកRepinជាដើម។ ហេតុអ្វីបានជាខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោកRepinបែបនេះ? ពេលនោះ នៅមានឃើញទស្សនាវដ្តីសិល្បៈមួយចំនួននៅជនបទប្រទេសចិន។ នោះគឺជាឯកសារដ៏មានតម្លៃបំផុត។ ខ្ញុំក៏បានអានទស្សនាវដ្ដីទាំងនោះម្ដងមួយក្បាលៗ។ ក្នុងនោះ មានអត្ថបទមួយបានពណ៌នាជាពិសេសពីគំនូរប្រេង ”ការត្រឡប់មកវិញដែលមិនបានរំពឹងទុក” ដែលនិយាយពីឈុតមួយដែលយុទ្ធជនបដិវត្តត្រូវនិរទេសម្នាក់ ស្រាប់តែបានវិលត្រឡប់មកផ្ទះវិញ។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគំនូរនោះ ហើយអត្ថបទក៏សរសេរបានល្អដែរ”។

ខែមីនា ឆ្នាំ២០១៣ ពេលផ្តល់សម្ភាសន៍ចម្រុះជាមួយប្រព័ន្ធសារព័ត៌មាននៃប្រទេសសមាជិកBRICS លោកស៊ីជីនភីងបានថ្លែងថា ៖ “ខ្ញុំមានចំណូលចិត្តជាច្រើន តែចំណូលចិត្តធំបំផុតគឺអានសៀវភៅ”។

លោកស៊ីជីនភីងបានថ្លែងថា ៖ “ការអានសៀវភៅបានក្លាយទៅជារបៀបរស់នៅម្យ៉ាងរបស់ខ្ញុំ”។

ខែកុម្ភៈ ឆ្នាំ២០១៤ ពេលផ្តល់បទសម្ភាសជាមួយស្ថានីយទូរទស្សន៍រុស្ស៊ីនៅទីក្រុងSoch ពិធីករបានសួរលោកថា តើធ្លាប់បានអានស្នាដៃនិពន្ធរុស្ស៊ីណាខ្លះ លោកស៊ីជីនភីងបានរៀបរាប់ពីឈ្មោះអ្នកនិពន្ធនិងស្នាដៃជាច្រើន ដូចជាលោកPushkin លោកLermontov និងលោកDostoyevsky ជាដើម។ ដោយមើលឃើញថាលោកស៊ីជីនភីងយល់ដឹងច្បាស់ពីអ្នកនិពន្ធនិងស្នាដៃនិពន្ធរុស្ស៊ីបែបនេះ ពិធីករភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនិយាយដូចនេះថា៖ “សូម្បីតែជនជាតិរុស្ស៊ីភាគច្រើន ក៏មិនបានអានសៀវភៅច្រើនដូចនេះដែរ”។

ជាក់ស្ដែង លោកស៊ីជីនភីងនៅតែបន្តទម្លាប់អានសៀវភៅជាប់ជានិច្ច។

ប្រលោមលោករូបភាព គឺជាសៀវភៅបំភ្លឹផ្លូវជូនលោក។ ពេលលោកស៊ីជីនភីងមានអាយុប្រាំប្រាំមួយឆ្នាំ លោកស្រីឈីស៊ីន ម្តាយរបស់លោក បាននាំគាត់ទៅទិញកម្រងសៀវភៅ “រឿងលោកយាកហ្វី” និង”រឿងម្តាយយាកហ្វីសាក់អក្សរលើខ្នងយាកហ្វី”។  ម្តាយរបស់លោកចាប់ផ្តើមកាន់សៀវភៅប្រលោមលោករូបភាព រួចនិទានរឿងតបស្នងសងគុណជាតិដោយភក្តីភាព និងរឿងម្តាយយាកហ្វីសាក់អក្សរលើខ្នងយាកហ្វី ឱ្យគាត់ស្ដាប់។ រហូតមកដល់បច្ចុប្បន្ននេះ លោកស៊ីជីនភីង នៅតែចងចាំការសន្ទនារបស់លោកជាមួយម្ដាយ។

 “សាក់អក្សរលើខ្នង ឈឺណាស់!”

“ឈឺមែន តែនឹងចងចាំជាប់ក្នុងចិត្ត”។

លោកស៊ីជីនភីងចាំជាប់ជានិច្ចនូវអក្សរទាំងបួនតួ “精忠报国” (តបស្នងសងគុណជាតិដោយភក្តីភាព) ហើយក៏យកអក្សរបួនតួនេះ ធ្វើជាគោលដៅដែលលោកស្វែងរកពេញមួយជីវិតផងដែរ។

ពេលបដិវត្តវប្បធម៌ផ្ទុះឡើង លោកស៊ីជីនភីង  និងម្ដាយលោកបានផ្លាស់ទីលំនៅទៅសាលាបក្សកម្មុយនិស្តមជ្ឈិមចិន។ នៅទីនោះ លោកបានទទួលបានឱកាសចូលរៀនមួយដែលកម្ររកបាន។  សាលាបក្សកម្មុយនិស្តមជ្ឈិមចិនតម្រូវឱ្យប្រមូលសៀវភៅទាំងអស់ដាក់នៅក្នុងសាលវិទ្យាសាស្ត្រ។ អ្នកទទួលខុសត្រូវប្រមូលសៀវភៅស្គាល់លោកស៊ីជីនភីង  ដូចនេះក៏ហៅលោកមកប្រមូលសៀវភៅជាមួយគ្នា។ នៅក្នុងដំណើរប្រមូលសៀវភៅទៅទុកនេះ លោកស៊ីជីនភីងបានជ្រើសរើសសៀវភៅមួយចំនួន យកមកទុកអាន។ សៀវភៅ”ពាក្យពេចន៍រៀបរាប់ពីពិភពលោក” “ពាក្យពេចន៍ដាស់តឿនពិភពលោក” “ពាក្យពេចន៍ក្រើនរំឭកពិភពលោក” របស់លោកហ្វិង មឹងឡុងអ្នកនិពន្ធរជ្ជកាលម៉េង បានក្លាយទៅជាសៀវភៅដែលលោកចូលចិត្ត ហើយថែមទាំងមានពាក្យពេចន៍ក្នុងសៀវភៅខ្លះត្រូវបានលោកទន្ទេញចាំរហូតមកដល់បច្ចុប្បន្ននេះ។ 

ពេលចុះធ្វើការនៅជនបទ លោកបានស្វែងរកសៀវភៅនៅគ្រប់ទីកន្លែង ក៏ស្រាប់តែរកឃើញរបស់ដ៏គួរឱ្យភ្ញាក់ផ្អើលនៅជាមួយគ្រូបង្រៀនភូមិ គឺមានសៀវភៅ”ខ្មៅនិងក្រហម” និង”សង្គ្រាមនិងសន្តិភាព” ហើយក៏នៅមានសៀវភៅសិក្សាបុរាណមួយចំនួនទៀត ដូចជាសៀវភៅសិក្សានៅរជ្ជកាលឆេង និងសៀវភៅរជ្ជកាលម៉េងជាដើម។ ពេលលោកសៀ យូបីនចូលនិវត្តន៍ចាកចេញពីជួរកងទ័ព និងវិលត្រឡប់មកភូមិវិញ  លោកបានយកសៀវភៅជាច្រើនមកជាមួយ រួមមាន សៀវភៅ”ដាននៅក្នុងព្រៃទឹកកក” និង”តស៊ូនៅក្នុងទីក្រុងបុរាណ”ជាដើម។ លោកស៊ី ជីនភីងបានខ្ចីទាំងអស់យកទៅអាន។ ស្រុកយានឈួនបានបង្កើតកាសែតអក្សរសាស្ត្រមួយមានឈ្មោះថា”ផ្កាភ្នំ” ហើយវាក៏បានចូលក្នុងបញ្ជីអំណានរបស់លោកស៊ី ជីនភីងផងដែរ។ តាមរយៈកាសែត”ផ្កាភ្នំ” លោកបានស្គាល់អ្នកនិពន្ធលូវយ៉ាវ ដែលក្រោយមកបានក្លាយជាអ្នកនិពន្ធដ៏ល្បីឈ្មោះ។ លោកពីរនាក់ធ្លាប់បាននិយាយគ្នាពេញមួយយប់។ ក្រោយមកលោកលូយ៉ាវ និយាយដោយភ្ញាក់ផ្អើលថា លោកស៊ីជីនភីងក្មេងជាងគាត់៤ឆ្នាំ តែមានចំណេះដឹងទូលំទូលាយជាងគាត់ឆ្ងាយ ហើយមហិច្ឆតាក៏ខ្ពស់ជាងឆ្ងាយដែរ។

លោកស៊ី ជីនភីង និយាយថា “និយាយមិនបំផ្លើសទេ  ពេលនោះខ្ញុំបានអានស្នាដៃអក្សរសាស្ត្រនាជំនាន់នោះទាំងអស់ ឱ្យតែអាចស្វែងរកបាន។ រហូតដល់បច្ចុប្បន្ន អ្វីដែលខ្ញុំនិយាយចេញមក គឺសុទ្ធតែជាខ្លឹមសារដែលខ្ញុំបានអាននៅពេលនោះ”។ 

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ យោងតាមការអញ្ជើញពីមូលនិធិKörberអាល្លឺម៉ង់ លោកស៊ីជីនភីងបានចូលរួមថ្លែងសុន្ទរកថានៅទីក្រុងប៊ែកឡាំង អធិប្បាយពីមាគ៌ាអភិវឌ្ឍដោយសន្តិភាពនិងគោលនយោបាយការទូតសន្តិភាពប្រកបដោយឯករាជ្យភាពរបស់ប្រទេសចិន។ នៅក្នុងសុន្ទរកថា លោកស៊ីជីនភីងបានប្រើប្រាស់តួអង្គ Mephisto Pheiesក្នុងសៀវភៅ “Faust” វាយបកនឹង “ទស្សនៈចិនគំរាមកំហែងពិភពលោក” របស់សង្គមលោកខាងលិច។ នោះគឺពិតជា “អ្វីដែលលោកនិយាយចេញមក”។

“Faust” ជាមហាស្នាដៃផ្នែកអក្សរសាស្ត្រ ដែលទទួលបានជោគជ័យបំផុតនៅវ័យចុងក្រោយរបស់លោកGoethe ដែលត្រូវបានលោកEngelsដាក់រហស្សនាមថាជា “កវីកំនាព្យប្រកបដោយទេពកោសល្យ”។ វាគឺកំនាព្យមួយបទដែលបានបង្ហាញពីស្មារតីរីកចម្រើនរបស់មនុស្សជាតិ ហើយត្រូវគេយកមករួមជាមួយ”Homeric Epic” “Divine Comedy”និង “Hamlet” ហើយហៅរួមគ្នាថា ស្នាដៃអក្សរសាស្ត្រល្បីឈ្មោះទាំងបួននៅអឺរ៉ុប។ ស្នាដៃអក្សរសាស្ត្រតែពីរទេដែលលោកលេនីនកាន់តាមខ្លួននៅអំឡុងពេលនិរទេស ដែលមួយក្នុងចំណោមនោះគឺ “Faust”។  “Faust” ផ្អែកលើរឿងព្រេងនិទានអាល្លឺម៉ង់នៅសតវត្សរ៍ទី១៦ ដែលនិយាយពីFaustអ្នកជំនាញខាងអាលុយមីញ៉ូម  លក់ព្រលឹងរបស់គាត់ឱ្យខ្មោចបិសាច ដើម្បីប្តូរយកចំណេះដឹងនិងយុវវ័យ។ ខ្មោចបិសាចភ្នាល់គ្នាជាមួយអាទិទេព  ដោយអះអាងថាខ្លួនអាចនាំFaustឱ្យចូលបក្សបិសាចបាន។ ខ្មោចបិសាចបានសន្យាជាមួយFaust ហើយបានយល់ព្រមធ្វើជាអ្នកបម្រើរបស់Faust ដើម្បីអមកំដរFaustដែលមានអាយុជាង៥០ឆ្នាំទៅហើយនោះចាប់ផ្តើមជីវិតថ្មី។ នៅពេលដែលFaustពេញចិត្តហើយ ព្រលឹងរបស់គាត់នឹងក្លាយជាកម្មសិទ្ធិរបស់ខ្មោចបិសាច។ ខ្មោចបិសាចនេះគឺ “Mephisto Pheies”នេះឯង។

លោកស៊ីជីនភីងបានមានប្រសាសន៍ថា “ឆ្លងកាត់ការអភិវឌ្ឍយ៉ាងឆាប់រហ័សអស់រយៈពេលជាង៣០ឆ្នាំនៃកំណែទម្រង់និងបើកទូលាយ ទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិនបានឡើងដល់លំដាប់ទី២លើពិភពលោក។ ប្រឈមមុខនឹងប្រទេសចិនដែលកាន់តែខ្លាំងឡើងៗ មានមនុស្សមួយចំនួនចាប់ផ្តើមព្រួយបារម្ម ហើយក៏មានមនុស្សមួយចំនួនទៀតមានគំនិតលំអៀងចំពោះប្រទេសចិន ហើយយល់ឃើញថា ពេលប្រទេសចិនអភិវឌ្ឍ មុខជានឹងក្លាយជាការគំរាមកំហែងជាក់ជាមិនខាន ថែមទាំងមានអ្នកខ្លះប្រៀបប្រដូចប្រទេសចិន ទៅនឹង“Mephisto Pheies” ដ៏គួរឱ្យខ្លាច ដែលនៅថ្ងៃណាមួយនឹងស្រូបយកព្រលឹងពិភពលោកថែមទៀតផង។ ទោះបីសម្តីបែបនេះគឺដូចជារឿងរ៉ាវប្រតិដ្ឋខុសពីការពិតក៏ដោយ តែអ្វីដែលគួរឱ្យស្តាយគឺ  មនុស្សមួយចំនួននៅតែចូលចិត្តធ្វើរឿងនេះ។ នេះបានបញ្ជាក់សេចក្តីពិតម្តងទៀតថា គំនិតលំអៀងពិបាកលុបបំបាត់បំផុត”។

បន្ទាប់មក លោកស៊ីជីនភីងបាននិយាយពីអារម្មណ៍របស់លោកក្រោយពីពីអានសៀវភៅ”Faust” ប្រាប់លោកស្រីMerkel នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងអ្នកជំនាញផ្នែកអក្សរសាស្ត្រចិនជនជាតិអាល្លឺម៉ង់ថា “ពេលនោះ ខ្ញុំអានសៀវភៅ”Faust” មិនសូវយល់ច្បាស់ទេ”។ លោកឮមានអ្នកឆ្លើយតបស្ទើរតែដូចគ្នាទាំងអស់ថា “មិនត្រឹមតែពួកលោកទេ សូម្បីតែជនជាតិអាល្លឺម៉ង់ក៏អានមិនយល់ដែរ”។ លោកស៊ីជីនភីងក៏បានថ្លែងបន្តទៀតថា “អញ្ចឹង មិនមែនមកពីខ្ញុំល្ងង់នោះទេ”។

នៅសម័យនោះ លោកស៊ីជីនភីងក៏បានរកគ្រប់មធ្យោបាយ ដើម្បីស្វែងរកស្នាដៃរបស់សេកស្ពៀរ យកមកអាន ដូចជា “A Midsummer Night’Dream» «The Merchant of Venice» «Twelfth Night» «Romeo and Juliet» «Hamlet» «Othello» «The King Lear»និង«Macbeth»ជាដើម។ ការលើកដាក់សាច់រឿង តួអង្គដ៏រស់រវើក មនោសញ្ចេតនាដ៏ជ្រាលជ្រៅ បានទាក់ទាញអារម្មណ៍គាត់យ៉ាងខ្លាំង។

លោកស៊ីជីនភីងយល់ឃើញថា ស្នាដៃអក្សរសាស្ត្រដ៏ល្អមិនគ្រាន់តែបំផុសគំនិតប៉ុណ្ណោះទេ តែក៏ជាវិធីម្យ៉ាងដែលប្រទេសនិងជនជាតិខុសគ្នា យល់ដឹងនិងប្រាស្រ័យទាក់ទងរវាងគ្នាផងដែរ។ ចំពោះលោកស៊ីជីនភីង ការអានសៀវភៅមិនគ្រាន់តែជាវិធីរស់នៅម្យ៉ាងនោះទេ តែក៏ជាដំណើររីកចម្រើន និងធ្វើឱ្យស្មារតីរបស់ខ្លួនកាន់តែសម្បូរបែបមិនឈប់ឈរផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖