អភិបាលក្រុង Osaka លោក Hideyuki Yokoyama បានប្រកាសពីការអនុវត្តការហាមឃាត់ការជក់បារីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មពិសេសរបស់ក្រុមប្រឹក្សាក្រុងកាលពីថ្ងៃទី 12 ខែវិច្ឆិកា។
ទីក្រុង Osaka ប្រទេសជប៉ុននឹងអនុវត្តបទបញ្ញត្តិហាមឃាត់ការជក់បារីនៅតាមដងផ្លូវ ដោយអនុវត្តទូទាំងទីក្រុងចាប់ពីថ្ងៃទី 27 ខែមករា ឆ្នាំ 2025 មុនពេលការបើកពិព័រណ៍ពិភពលោកឆ្នាំ 2025 នៅក្នុងទីក្រុងនេះក្នុងខែមេសា ឆ្នាំ 2025 /អភិបាលក្រុង Osaka លោក Hideyuki Yokoyama បានប្រកាសពីការអនុវត្តក្រឹត្យនេះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសវនកម្មពិសេសរបស់ក្រុមប្រឹក្សាក្រុងកាលពីថ្ងៃទី 12 ខែវិច្ឆិកា។
រដ្ឋាភិបាលទីក្រុង Osaka បានចេញបម្រាមហាមជក់បារីនៅតាមដងផ្លូវតាំងពីឆ្នាំ 2007 ដោយយោងទៅតាមតំបន់ចំនួន 6 រួមទាំងផ្លូវជុំវិញស្ថានីយ JR Osaka និងកន្លែងទេសចរណ៍ដែលមានមនុស្សច្រើនដូចជា Ebisubashi និង Shinsaibashi-suji គឺជាតំបន់គ្មានផ្សែង។ ទីក្រុងនេះដាក់ពិន័យជាប្រាក់ចំនួន 1,000 យ៉េន (ប្រហែល 6.50 ដុល្លារ) សម្រាប់ការបំពាននីមួយៗ។
នៅក្នុងខែមីនាឆ្នាំនេះ ក្រុមប្រឹក្សាក្រុងបានអនុម័តច្បាប់វិសោធនកម្មមួយ ដើម្បីពង្រីកតំបន់គ្មានការជក់បារីទូទាំងទីក្រុង។
លើសពីនេះ រដ្ឋាភិបាលទីក្រុងនឹងខិតខំប្រឹងប្រែងដើម្បីធានាបាននូវការថែទាំស្ថានីយជក់បារីជាង 140 នៅពេលច្បាប់ដែលបានកែសម្រួលចូលជាធរមាន រួមទាំងការសាងសង់ស្ថានីយថ្មី និងការជួសជុលស្ថានីយដែលមានស្រាប់ផងដែរ។
អភិបាលក្រុង Yokoyama បាននិយាយថា ចំនួនស្ថានីយជក់បារីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ប្រហែល 300 ដោយការបើកពិព័រណ៍ Osaka Expo 2025 ៕
ដោយ៖ ធីរីណា(រូបថត៖ Vietnamplus)