អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី ១៣ ខែវិច្ឆិកា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ភាគីចិនមានឆន្ទៈចាត់ទុកកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣១ របស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាកាលានុវត្តភាពមួយដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ដៃគូអាស៊ី-ប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីពួតដៃគ្នាកសាងសហគមន៍រួមជោគវាសនាអាស៊ី-ប៉ាស៊ីហ្វិកដែលប្រកបដោយភាពបើកទូលាយនិងបរិយាបន្ន ច្នៃប្រឌិតថ្មីនិងកំណើន តភ្ជាប់គ្នា សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។
គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោក Lin Jian បន្តថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាតំបន់ដែលប្រកបដោយកម្លាំងរស់រវើកបំផុតនៃសេដ្ឋកិច្ចសកល ហើយក៏ជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលផលដែរ។ បើតាមការគណនានៃមូលនិធិរូបិយវត្ថុអន្តរជាតិ អត្រាកំណើនសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំនេះរំពឹងថានឹងអាចឡើងដល់ ៤,២% ដែលខ្ពស់ជាងយ៉ាងច្រើនបើប្រៀបធៀបនឹងអត្រាកំណើនសេដ្ឋកិច្ចសកលដែលមានត្រឹម តែ ២,៩%។
គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ លោកបន្តទៀតថា ប្រទេសចិនគឺជាប្រភពកម្លាំងចលករ និងជាក្បាលម៉ាស៊ីននៃកិច្ចសហប្រតិបត្តិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតនៃអង្គភាពសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកចំនួន ១៣ អត្រារួមចំណែករបស់ចិនចំពោះសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកមានដល់ទៅ ៦៤,២% ឯណោះ និងបានជំរុញកំណើនពាណិជ្ជកម្មទំនិញចំនួន ៣៦,៧% និងកំណើនពាណិជ្ជកម្មសេវាកម្មក្នុងតំបន់ចំនួន ៤៤,៦% ៕
ដោយ ៖ សិលា