ព័ត៌មានទាន់ហេតុការណ៍៖

អ្វីជាក្តីស្រឡាញ់ ! ស្នេហាមនុស្សពីរនាក់ត្រូវការអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ ជីវិតគូ គ្រាន់តែស្រលាញ់គ្នាតែម្យ៉ាងមិនគ្រប់គ្រាន់ទេ  ក្រៅពីការស្រលាញ់ ស្នេហាមនុស្សពីរនាក់ត្រូវការអ្វីខ្លះ?

គប្បីមាន ៖ 

-ការយល់ចិត្តគ្នា

-ចេះស្តាប់ហេតុផលគ្នាទៅវិញទៅមក

-ចេះអភ័យទោសឲ្យគ្នា ខន្តី សណ្តោសប្រណី

-ចេះស្មោះត្រង់ ទុកចិត្តគ្នា យកចិត្តទុកដាក់ មើលថែរក្សាគ្នា

-ចេះជួយយកអាសារគ្នា ចេះខ្វល់ខ្វាយ បារម្ភពីគា្នគ្រប់ពេល

-ផ្តល់តម្លៃឲ្យគ្នាលើចរិយាល្អ ប្រព្រឹត្តល្អ រហ័សរហួន ឧស្សាហ៍ មិនជាអ្នកខ្ជិលច្រអូស ស្ពឹកស្រពន់ 

-មិនកុហកគ្នា ស្មោះត្រង់ដល់គ្នា

-ចេះអត់ធ្មត់ យោគយល់ដល់គា្ន

-មិននិយាយសម្តីមិនល្អដាក់គ្នា

-ជួយគា្នរកទ្រព្យ ជួយគា្នសន្សំ ប្រឹងប្រែងជាមួយគា្ន

-មានពេលវេលាឲ្យគ្នា និងពេលវេលាផ្ទាល់ខ្លួនសមរម្យ

-ចេះជួយជ្រោជ្រែង និងរាប់អានញាតិទាំងសងខាង

-ជាពិសេសចេះនាំធ្វើបុណ្យ ធ្វើទាន រក្សាសីល ស្តាប់ធម៌  ប្រព្រឹត្តល្អ វៀរចាកអំពើអាក្រក់ទាំងពួង ៕

ដោយ ៖ (ប្រភព ក្តីស្រឡាញ់)


ចែករំលែក៖