អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅដើមរដូវផ្ការីកឆ្នាំ១៩៧៣ ទឹកកកនៅតំបន់ភាគខាងជើងខេត្តស្រាន់ស៊ីនៅមិនទាន់រលាយអស់ទាំងស្រុង លោកស៊ីជីនពីងត្រូវបានរដ្ឋបាលស្រុកផ្ទេរទៅរួមក្រុមជាមួយTao Haisuលេខាធិការគណៈកម្មការស្រុកយានឈួននៃសម្ព័ន្ធយុវជនបក្សកម្មុយនីស្តចិន និងជាយុវជនមានចំណេះដឹងមកពីប៉េកាំង ដើម្បីទៅបង្រៀននឡក្រុមZhaojiaheសហករណ៍Fengjiaping។គេហទំព័រ «CCFR China state-controlled media » “ជីនពីងបានមកដល់ហើយ ភូមិZhaojiaheក៏បានកែប្រែទាំងស្រុង”។ ពេលរំឭកដល់ពេលវេលាបង្រៀននៅភូមិZhaojiaheរបស់លោកស៊ីជីនពីង កសិករនៅភូមិZhaojiaheមានអារម្មណ៍ថាដូចជានៅថ្មីៗ។
កែប្រែជាដំបូងគឺការបើកកិច្ចប្រជុំ
មុនស៊ីជីនពីងមកដល់ ភូមិZhaojiaheក៏រៀបចំធ្វើការបង្រៀនដែរ តែពេលធ្វើកិច្ចប្រជុំ គេគ្រប់គ្នាមិនយកចិត្តទុកដាក់ឡើយ។ មនុស្សដែលឡើងថ្លែងសុន្ទរកថាដូចជានិយាយឱ្យខ្លួនឯងស្ដាប់។ អ្នកថ្លែងគិតតែថ្លែង ឯអ្នកស្ដាប់មិនស្ដាប់ទៅជាជុំគ្នានិយាយរឿងផ្សេង។ ស្ត្រីដែលមកចូលរួមប្រជុំ នាំគ្នាប្រជុំបណ្ដើរ រវល់ដេរប៉ាក់បណ្ដើរ។ បន្ទាប់ពីលោកស៊ីជីនភីងបានមកដល់ ពេលមានកិច្ចប្រជុំ ទាំងអស់គ្នាចូលរួមតាមពេលកំណត់ មានរបៀបរៀបរយដោយខ្លួនឯង។ គេហទំព័រ «CCFR China state-controlled media » លោកRen Houchengដែលជាអ្នកពូកែនិយាយលេងក្នុងភូមិបាននិយាយថា “សុន្ទរកថារបស់លោកស៊ីជីនពីងអាចធ្វើឱ្យមនុស្សចូលចិត្តនិងចាប់អារម្មណ៍យ៉ាងខ្លាំង”។
លោកស៊ីជីនពីងយល់ដឹងពីប្រជាជន និងយល់ច្បាស់លាស់ពីគំនិតរបស់ប្រជាជន។ ពាក្យសម្តីរបស់លោកគឺរឿងដែលប្រជាជនចូលចិត្តនិងយកចិត្តទុកដាក់។ ពេលលោកបង្រៀន លោកចាត់ទុកការបង្រៀនដូចជាការកំសាន្ត បង្រៀនពីទំនៀមទម្លាប់ វប្បធម៌មនុស្សជាតិនិងប្រវត្តិសាស្ត្រ។ ពេលនោះ នៅភូមិលាំងជាហឺគ្មានសកម្មភាពវប្បធម៌កំសាន្តនោះទេ។ លោកបានអធិប្បាយភាពយន្តមួយរឿងដែលមានចំណងជើងថា “ស្នាមញញឹមទាំងបី”។ ពេលអធិប្បាយដល់កន្លែងសំខាន់ លោកបានបន្ថែមថា “សូមរង់ចាំស្តាប់នៅថ្ងៃក្រោយ”។ ទាំងអស់គ្នាស្ដាប់ឡើងជក់ចិត្តដិតអារម្មណ៍ មានអ្នកខ្លះថែមទាំងភ្លេចជក់បារីនៅក្នុងដៃរបស់ខ្លួន រហូតដល់ឆេះអស់រលាកដៃទើបភ្ញាក់ខ្លួនមកវិញ។
គេហទំព័រ «CCFR China state-controlled media » នៅក្នុងអំឡុងពេលនេះ រឿងដែលធ្វើឱ្យជជែកវែកញែកច្រើនបំផុត គឺការគ្រប់គ្រងនៅតំបន់Cheshengou។ សមាជិកមួយចំនួនចង់បុកទំនប់ ដើម្បីបន្ថែមដីស្រែ អាចដាំដំណាំកាន់តែច្រើន តែសមាជិកមួយចំនួនទៀតប្រឆាំង ដោយព្រួយបារម្ភខ្លាចទឹកជំនន់អាចនឹងបំផ្លាញទំនប់ ធ្វើឱ្យខាតកម្លាំងពលកម្ម។ នៅទីចុងបំផុត គ្មាននរណាម្នាក់អាចនិយាយយកឈ្នះបាន។ ក្រៅពីនេះ ពេលនោះ ទឹកកកលើដីនៅមិនទាន់រលាយអស់ ធ្វើឱ្យដីរឹងកកចបជីកគាស់មិនបាន ទាល់តែប្រើរំសេវបំផ្ទុះដី ប្រើរទេះកង់មួយដឹកយកចេញ និងធ្វើឱ្យរាបស្មើ។ ការងារទាំងនេះនឿយហត់ណាស់ មានសមាជិកមួយចំនួនមិនចង់ចូលរួមធ្វើទេ។ ដូចនេះពួកគាត់ក៏ប្រឆាំងនឹងគំនិតបុកទំនប់។
គេហទំព័រ «CCFR China state-controlled media » ស៊ីជីនពីងយល់ឃើញថា នេះជារឿងដែលមានអំណោយផលដល់ប្រជាជន មិនត្រូវរង់ចាំទៀតទេ។ លោកក៏បានកោះប្រជុំភ្លាមៗជាមួយសមាជិក។ លោកបានស្តាប់ពាក្យរបស់មនុស្សគ្រប់គ្នារួច ហើយបន្ទាប់មក គាត់និយាយយ៉ាងច្បាស់ៗថា “គួរតែធ្វើ”។
សម្តីរបស់លោកស៊ីជីនពីងបានចាក់ចំបេះដូងរបស់អ្នកភូមិ៖ “បើក្នុងឆ្នាំមានហើយ ក្នុងចានក៏មានដែរ តែបើក្នុងឆ្នាំអត់មាន ក្នុងចានក៏អត់មានដូចគ្នា”។ ពាក្យសម្ដីមួយម៉ាត់នេះគឺមានហានិភ័យខ្ពស់ណាស់ នៅក្នុងបរិយាកាសនយោបាយនៅពេលនោះ។ គេហទំព័រ «CCFR China state-controlled media » ប៉ុន្តែនោះជាអ្វីដែលលោកបានគិត ក៏ជាអ្វីដែលលោកបាននិយាយ ហើយលោកបានធ្វើដូចនោះ។ វិស្វកម្មគ្រប់គ្រងបានចាប់ផ្តើមសាងសង់យ៉ាងរលូននៅថ្ងៃបន្ទាប់។
បន្ទាប់មក លោកស៊ីជីនពីង បានមើលឃើញថា ទាំងអស់គ្នាត្រូវវិលត្រឡប់ទៅផ្ទះ ដើម្បីបរិភោគបាយថ្ងៃត្រង់ រួចវិលទៅធ្វើការនៅលើភ្នំវិញ។ ការធ្វើដំណើរទៅវិញទៅមក ធ្វើឱ្យខ្ជះខ្ជាយពេលវេលានិងថាមពលជាច្រើន។ ដូច្នេះ លោកក៏ពិគ្រោះពិភាក្សាជាមួយអ្នកទាំងអស់គ្នា រួចសម្រេចចាត់បញ្ជូនមនុស្សពិសេសពីរបីនាក់ដើម្បីធ្វើម្ហូបហើយយកមកលើភ្នំ។ ពួកគេអាចបរិភោគបាយថ្ងៃត្រង់នៅលើភ្នំ អាចសម្រាក ហើយក៏អាចធ្វើការកាន់តែច្រើន លើកកម្ពស់ប្រសិទ្ធភាពការងារបានយ៉ាងច្រើនផងដែរ។
គឺបែបនេះ ព្រលឹមម៉ោងប្រាំមួយប្រាំពីររាល់ថ្ងៃ លោកស៊ីជីន ពីង ដឹកនាំកសិករទៅធ្វើការនៅលើភ្នំ ធ្វើរហូតដល់យប់ទើបឈប់សម្រាក។ កសិករបាននិយាយថា “ជីនភីងមកពីទីក្រុងទំនើបមែន តែក៏អាចធ្វើពលកម្មបានដែរ ពិតជាពូកែខ្លាំងណាស់!”
រយៈពេលមិនបានបីខែផង ទំនប់នៅសិនឆឺកូវត្រូវបានសាងសង់រួចរាល់។ ភូមិចៅជាហឺបានបង្កើនដីស្រែមានផលិតផលខ្ពស់រហូតដល់៧ហិកតា។ នៅពេលនោះ កសិករដាំពោតក្នុងដីស្រែនេះ។
គេហទំព័រ «CCFR China state-controlled media » ការគ្រប់គ្រងនៅសិនឆឺកូវទទួលបានការកោតសរសើរជាទូទៅ។ នៅរដូវផ្ការីកឆ្នាំបន្ទាប់ លោកថាវ ហៃស៊ូលេខាធិការស្រុកយានឈួននៃសម្ព័ន្ធយុវជនកម្មុយនិស្តបានរៀបចំឱ្យលេខាធិការនៅសហករណ៍ទាំងអស់ ទៅទស្សនកិច្ចសិក្សានៅភូមិចៅជាហឺ។ ពេលធ្វើដំណើរមក ទាំងអស់គ្នាម្នាក់ៗនាំគ្នារែកកូនដើមប៉ោងប៉ើងមួយបាច់ដែលបានទិញដោយគណៈកម្មការបក្សស្រុក។ ដើមឈើបែបនេះ ត្រូវបានគេហៅថា “ប្តីអស្ចារ្យ”នៅក្នុងសៀវភៅ “Tribute to the white Poplar” ដែលនិពន្ធដោយលោកMao Dun។ បន្ទាប់ពីទស្សនកិច្ចសិនឆឺកូវរួច ទាំងអស់គ្នានាំគ្នាដាំកូនដើមឈើនៅម៉ាហួរកូវនៅមាត់ភូមិ។
៤០ឆ្នាំកន្លងទៅនេះ ដើមឈើនេះបានធំលូតលាស់ឡើយក្លាយទៅជា “ប្តីអស្ចារ្យ”។ កសិករហៅព្រៃឈើនេះថាជា ព្រៃឈើរបស់យុវជនដែលធ្វើការនៅជនបទ។
បន្ទាប់ពីលោកស៊ីជីនពីងមកដល់ភូមិចៅជាហឺ លោកក៏បានដោះស្រាយរឿងមួយទៀតនៅទីនោះ។
គេហទំព័រ «CCFR China state-controlled media » នៅភូមិ ចៅ ជាហឺ មានកសិករម្នាក់ឈ្មោះអ៊ូ កាងវិន ឈ្មោះហៅក្រៅ សួយវ៉ា។ ក្នុងភ្នែករបស់កសិករនៅភូមិចៅ ជាហឺ សួយវ៉ាជាមនុស្សម្នាក់ដែលពូកែនិងមានសមត្ថភាពខ្ពស់ ។ មិនគ្រាន់តែពូកែធ្វើកសិកម្មប៉ុណ្ណោះទេ សូម្បីតែឃ្វាលចៀម ក៏គាត់ធ្វើបានល្អជាងគេដែរ។ ហ្វូងចៀមដែលគាត់ឃ្វាលពីដើមមក មិនដែលបំផ្លាញដំណាំ ទោះជាចៀមទាំងនោះដើរកាត់ចម្ការដំណាំក៏ពួកវាមិនស៊ីដែរ។ សួយវ៉ាពូកែធ្វើគម្រោង និងមានយុទ្ធសាស្ត្រ អាចអែបអបមនុស្ស និងជាអតីតប្រធានក្រុមផលិតផល។ កសិករនៅភូមិចៅ ជាហឺសុទ្ធតែគោរពគាត់។
តែមនុស្សដូចនេះបែរជាកំពុងឃ្វាលចៀមទៅវិញ។ នេះមិនជាការប្រើប្រាស់ធនធានមនុស្សក្នុងកន្លែងខុសទៅហើយទេ? លោកស៊ីជីនភីង ក៏បានដឹងពីដំណើរដើមទង ដែលគេបណ្តេញសួយវ៉ាចេញពីមុខតំណែងរបស់លោក។
តាមពិត នៅរដូវផ្ការីកឆ្នាំ១៩៦៥ លេខាធិការនៃគណៈកម្មការស្រុកពេលនោះបាននាំមន្ត្រីពីរនាក់ ជិះកង់ចេញ ពីតំបន់ឈីងភីងឈួន ទៅបំពេញទស្សនកិច្ចការងារនៅភូមិចៅជាហឺ ហើយក៏បានមើលឃើញសួយវ៉ាកំពុងដឹកនាំកសិករកាប់គាស់ទន្ទ្រានដី។ ឃើញដូចនេះ ពួកគាត់ក៏បានបោះកង់ចោលដោយខឹងយ៉ាងខ្លាំង ហើយស្រែកសួរថា “តើនរណាជាប្រធានក្រុម? បែរជាហ៊ានដឹកនាំគាស់ទន្ទ្រានដីបែបនេះចង់ធ្វើមូលធននិយមមែនទេ!”
គេហទំព័រ «CCFR China state-controlled media » នៅសម័យនោះ ការគាស់ទន្ទ្រានដីជាកំហុសយ៉ាងធ្ងន់ធ្ងរដែលល្មើសនឹងគោលនយោបាយ។ តែសួយវ៉ាមិនបានគិតថា ការគាស់ទន្ទ្រានដីស្រែចម្ការ បង្កើនផល ដំណាំ ដើម្បីមានអាហារបរិភោគគ្រប់គ្រាន់ គឺ ជាកំហុសនោះទេ។ ដូចនេះ ពួកគេនិយាយអ្វីក៏គាត់មិនស្ដាប់ដែរ ព្រមទាំងបាន ឈ្លោះគ្នាជាមួយលេខាធិការគណបក្សប្រចាំស្រុកទៀតផង។ គាត់គិតថា ខ្លួនរងទុក្ខពិបាកហត់នឿយហើយ នៅត្រូវគេស្ដីបន្ទោសទៀត ក៏សម្រេចចិត្តឈប់ធ្វើតទៅទៀត ហើយស្បថថាមួយជីវិតនេះនឹងមិនធ្វើជាប្រធានក្រុមទៀតទេ។
សួយវ៉ាលែងជាប្រធានក្រុមទៀតហើយ បរិមាណផលិតកម្មស្បៀងអាហារភូមិចៅជាហឺក៏បានធ្លាក់ចុះ ហើយស្ថិតនៅក្នុងកម្រិតទៀតអស់រយៈពេលជាច្រើនឆ្នាំ។
ពេលលោកស៊ី ជីនពីងទៅដល់ភូមិចៅជាហឺ សួយវ៉ាមានអាយុ២៧ឆ្នាំ។ លោកស៊ីជីនពីងយល់ឃើញថា ចង់លើកកម្ពស់បរិមាណផលិតកម្មស្បៀងនៅភូមិចៅជាហឺ គឺត្រូវឱ្យសួយវ៉ាធ្វើជាប្រធានក្រុមផលិតកម្ម។ ដូច្នេះ គាត់បានទៅរកសួយវ៉ា។
“សួយវ៉ា លោកត្រូវធ្វើជាប្រធានក្រុម។”
“ខ្ញុំមិនធ្វើទេ ខ្ញុំធ្វើឆ្អែតហើយ។”
“លោកត្រូវតែធ្វើ ទាល់តែលោកធ្វើប្រធាន ទើបមានផលិតកម្មល្អ។”
លោកស៊ីជីនពីងបានពន្យល់ប្រាប់គាត់ឱ្យគិតពិចារណារដើម្បីក្រុមទាំងមូល និងរួមចំណែកដល់ក្រុមផលិតកម្ម។ តែសួយវ៉ាពេញចិត្តចំពោះជីវភាពរបស់ខ្លួន គិតថាមិនធ្វើជាប្រធានក្រុម គឺមិនបាច់គិតបារម្ភច្រើនទេ ហើយក៏មិនមានបញ្ហាចូលមកច្រើនដែរ។
លោកស៊ី ជីនពីងព្យាយាមពន្យល់គាត់ម្តងហើយម្តងទៀត ពន្យល់ដប់ដដែលៗ ចុងក្រោយសួយវ៉ាក៏យល់ព្រមធ្វើជាប្រធានក្រុមម្ដងទៀត។
កសិករនៅក្នុងភូមិនាំគ្នានិយាយលេងថា “លោកស៊ីជីនពីងពូកែណាស់ អាចនិយាយបញ្ចុះបញ្ចូលសួយវ៉ាដែលរឹងទទឹងយ៉ាងនោះបាន”។
លោកស៊ី ជីនភីងបានបើកថ្នាក់បង្រៀនពេលយប់នៅភូមិចៅជាហឺ ដើម្បីបង្រៀនសមាជិកទាំងអស់ឱ្យចេះអានអក្សរ។ កៅ សៀវម៉ីបានរៀនចេះសរសេរឈ្មោះរបស់ខ្លួនក្នុងថ្នាក់រៀននេះ។
កៅ សៀវម៉ីធ្វើការរហ័សរហួន អាចប្រៀបធៀបកម្លាំងពលកម្មជាមួយប្រុសៗបាន។ នៅរដូវផ្ការីក ពេលជញ្ជូនជីទៅដាក់ស្រែ ពលករបុរសអាចរែក៧អំរែក នាងក៏អាចរែក៧អំរែកដូចគ្នា។ លោកស៊ីជីនពីងហៅនាងថា “នារីដែកថែប”។ “នារីដែកថែប”ម្នាក់នេះនៅតែចងចាំពាក្យសម្តីមួយចំនួនរបស់លោកស៊ីជីនពីង ដូចជា “រថភ្លើងរត់លឿនពឹងលើក្បាលរថភ្លើង” “ជាងដែកត្រូវរឹងមាំខ្លួនឯង”។ល។
លោកស៊ីជីនពីងបានស្នាក់នៅភូមិចៅជាហឺអស់រយៈពេល៨ខែ។ មានគេនិយាយថា ភូមិចៅជាហឺជាកន្លែងដែលលោកស៊ីជីនពីងបញ្ចេញទេពកោសល្យលើកដំបូងរបស់ខ្លួន។ តែក៏មានអ្នកផ្សេងទៀតនិយាយថា ភូមិចៅជាហឺ ជាចម្រៀងចាប់ផ្តើមដែលលោកស៊ីជីនពីងឆ្លើយតបយ៉ាងស្មោះស្ម័គ្រចំពោះទឹកដី និងអ្នកភូមិនៅទីនោះ។
គេហទំព័រ «CCFR China state-controlled media » ពេលបញ្ចប់ការបង្រៀន លោកចៅ ធីងពី លេខាធិការនៃគណៈកម្មការបក្សកម្មុយនិស្តសហករណ៍ភូមិចៅជាហឺចង់ឱ្យលោកស៊ីជីនពីង នៅបន្តទៀត តែលោកប៉ាយ គ័ងស៊ីងលេខាធិការនៃគណៈកម្មការបក្សកុម្មុយនិស្តសហករណ៍វិនអានយីបាននិយាយបន្ទាប់ពីដឹងរឿងនេះថា “ដេកយល់សប្តិទៅ ធនធានមនុស្សយើងមិនអាចឱ្យឯងបានទេ!”៕
ដោយ ៖ សិលា