ព័ត៌មានទាន់ហេតុការណ៍៖

រ៉េខាងត្បូង និងមីម៉ាន់ម៉ានឹងបណ្តាក់ទន់រួមគ្នាដើម្បីសាងសង់រោងចក្រកាត់ដេរ

ចែករំលែក៖

ក្រុមហ៊ុនការ៉េខាងត្បូងនិងក្រុមហ៊ុនក្នុងស្រុករបស់មីយ៉ាន់ម៉ាបានរួមគ្នាសាងសង់រោងចក្រកាត់ដេរដែលមានទំហំ៥០០អា តាមរយៈការបណ្តាក់ទន់រួមគ្នា។

ក្រុមហ៊ុន Olympus Asia Group ដែលមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ក្រុមហ៊ុនសាជីវកម្ម Panko Corpation របស់កូរ៉េខាងត្បូងបានចុះហត្ថលេខាយោគ យល់កាលពីថ្ងៃទី២០ ខែសីហា ហើយ កំពុងតែស្វែងរកដីនៅទីក្រុង Yangon ទីក្រុង Bago និងទីក្រុង Ayeyarwady ផងដែរ។

លោក Okkar Zaw Naing ប្រធាន ប្រតិបត្តិរបស់ក្រុមហ៊ុន Olympus Asia Group បានមានប្រសាសន៍ថា រោងចក្រនេះនឹងបើកដំណើរការក្រោមរូបមន្ត FOB ហើយនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើតការងារសម្រាប់ប្រជាជនក្នុងតំបន់។

ដោយយោងទៅតាមសមាគមផលិតសម្លៀកបំពាក់មីយ៉ាន់ម៉ាបានឱ្យដឹងថា ភាគច្រើននៃរោងចក្រផលិតសម្លៀកបំពាក់មីម៉ាន់ម៉ាបើកដំណើរការក្រោមរូបមន្ត CMP។

លោក Okkar Zaw Naing បានបន្ត ទៀតថា គម្រោងនេះនឹងចាប់ផ្តើមក្នុងរយៈពេលមួយឆ្នាំ ហើយនឹងត្រូវការ៣ឆ្នាំដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់វា។

ក្របខណ្ឌពេលវេលានេះគឺពឹងផ្អែកទៅលើវេលាដែលសាជីវកម្ម Panko ត្រូវការ ដើម្បីសាងសង់តំបន់មួយដែលស្រដៀងគ្នានឹងការសាងសង់មួយនៅក្នុងវៀតណាម ដែលត្រូវបានដាក់ចេញកាលពីឆ្នាំ២០១៣ ហើយនិងបញ្ចប់ក្នុងឆ្នាំនេះ។

គម្រោងនេះនឹងដាក់បញ្ចូលនូវរោង ចក្រចំរោះទឹក ដែលមានស្តង់ដាអន្តរជាតិ រោងចក្របង្កើតអគ្គិសនីរបស់ខ្លួន ហើយព្រមទាំងផ្ទះសម្រាប់កម្មករស្នាក់នៅផងដែរ។ ក្រុមហ៊ុនជាច្រើននឹងផលិតកាប៉ាស់ដោយខ្លួនឯងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងផលិតសម្លៀកបំពាក់សំរាប់ការនាំចេញ ផងដែរ។

លោកបានបន្ថែមទៀតថា លោក Okkar Zaw Naing ជឿជាក់ថា រោងចក្រនេះនឹងបង្កើតការងារចំនូនពី៤០.០០០ទៅ ៦០.០០០កន្លែងសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ ក្រុមហ៊ុននេះក៏នឹងផ្តល់ការហ្វឹកហ្វឺន និងប្រាក់ខែដែលមានការប្រកួតប្រជែង ផងដែរ។

លោកបានមានប្រសាសន៍ទៀតថា ឥឡូវនេះយើងបានចុះហត្ថលេខាហើយ គម្រោងនេះអាចចាប់ផ្តើមក្នុងរយៈពេលមួយឆ្នាំ។ យើងកំពុងតែសំឡឹងមើលកន្លែងបី គឺទីក្រុង Yangon ទីក្រុង Bago និងទីក្រុង Ayeyarwady ប៉ុន្តែមិនទាន់បានសម្រេចថាជ្រើសរើសកន្លែងណាមួយនៅឡើយទេ។

ឧស្សាហកម្មសម្លៀកបំពាក់មីយ៉ាន់ម៉ាមានសក្តានុពលដ៏ខ្លាំង ប៉ុន្តែការអភិវឌ្ឍរោងចក្រនេះត្រូវការការវិនិយោគបរទេស ហើយបើគ្មានពាណិជ្ជករក្នុងស្រុកដ៏ល្អទេ ក្រុមហ៊ុនបរទេសក៏មិនអាចធ្វើការវិនិយោគបានដែរ។

លោក Choi Yung Joo ប្រធានសាជីវ កម្ម Panko បានមានប្រសាសន៍ថា មីយ៉ាន់ម៉ាមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យ ឧស្សាហកម្មកាត់ដេរហើយយើងមានភាពជឿជាក់ថាគម្រោងនេះនឹងបន្តរួមចំណែកជួយអភិវឌ្ឍប្រទេសផងដែរ។

រដ្ឋាភិបាលបានស្វាគមន៍ក្រុមហ៊ុនបរទេសដែលអាចបង្កើតឱកាសការងារច្រើន ខណៈដែលរដ្ឋាភិបាលកំពុងតែការពារ សិទ្ធិកម្មករទាំងនោះ៕ រ័ត្ន

 

garment of myanmer
សូមអានបន្ត ៖ កូរ៉េខាងជើងបាញ់មីស៊ីលចេញពីនាវាមុជទឹក


ចែករំលែក៖