ព័ត៌មានទាន់ហេតុការណ៍៖

លោក សៅ សុខា អញ្ជើញជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅទីចាត់ការគណបក្សស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែធ្នូឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតី ក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២៤) ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅទីចាត់ការគណបក្សស្រុក ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បានថ្លែងថា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាថ្ងៃគម្រប់ ម្រប់ខួបលើកទី៤៦ (២ធ្នូ ១៩៧៨-២ធ្នូ ២០២ ទិវា រ្សសាមគ្គី អភិវឌ្ឍន៍ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា «រណសិរ្សស កំណើតរ ភូមិកម្ពុជា – ជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅ ក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដែលបានដឹកន កម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស រួបរួម ស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជ មហន្តរាយ និងការកាប់សម្លាប់ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់បនប្រល័យពូជសាសន៍ ប៉ុល ពីគ្រោះមហន្តរ រហូតទទួលបានជ័យជម្នះជាប្រ ជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករាឆ្នាំ១៩៧៩។

លោកប្រធានគណបក្សស្រុក  ថ្លែងបន្តថាក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ ស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្ស ថ្ងៃទី២ ធ្នូ ២០២៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ ដំណើរចាប់ផ្តើមរស់រានមានជីវិតឡើងវិញរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជា ឱឡារិកថា រណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា មិនឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្សបានរួមចំណែក យ៉ាងធំធេងជាមួយរដ្ឋាភិ បាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាមានការរីកចម្រើនប្រែមុខមាត់ថ្មី ប្រកបដោយមោទនភាពជាទីបំផុត។

លោក បន្ថែមថា លើមូលដ្ឋានសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីខួបលើកទី២០ នៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ដែលព្រះរាជពិធីនេះត្រូវធ្វើឡើងរយៈ ពេល៣ថ្ងៃ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤, ខួបអនុស្សាវរីយ៍លើកទី៧១ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ យ៉ាងមហោឡារិក។ រាជរដ្ឋាភិបាលក៏បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយជោគជ័យ និងភាពសប្បាយរីករាយ ជាមួយការរក្សាបាននូវប្រពៃណីនិងវប្បធម៌ជាតិយ៉ាងសម្បូរបែបបង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរនិងភ្ញៀវទេសចរមកគ្រប់ទិសទី។

សូមរំលឹកថា រណសិរ្ស​សាមគ្គី​សង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុ​ភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នានៅស្រុកស្នួល ខេត្តក្រចេះ ដើម្បី​ដាក់ចេញនូវផែនការរំដោះជាតិ សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ចេញពីរបបកម្ពុជា​ប្រជា​ធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។

«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានចាត់តាំងឡើងដោយផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធ របស់​ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមែប្រមូលរាល់កម្លាំងសង្គម ដោយមិន​ប្រកាន់ និន្នា​ការ​នយោបាយជំនឿ សាសនា វណ្ណភាព កម្មករ កិសិករ បញ្ញាវ័ន្ដ ព្រះសង្ឃ ជនជាតិ រួមទាំងប្រជាពលរដ្ឋ ខ្មែរទាំងឡាយ ដែលរស់នៅក្រៅប្រទេសផងដែរ ។

ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» ត្រូវបានបង្កើតឡើងនៅភូមិ​ជើង​ឃ្លូ ឃុំ២ធ្នូ ស្រួលស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាង​បណ្តាប្រទេសជាមិត្ត និង «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត។

ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ មហាសន្និបាត «រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា» បានប្តូរ​ឈោ្មះទៅជា «រណសិរ្សកសាង ការពារមាតុភូមិកម្ពុជា»។ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦ មហា​សន្និ​បាតរណសិរ្សលើកទី៥ បានប្ដូរឈ្មោះទៅជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» រហូតមកដល់សព្វថ្ងៃនេះ៕

ដោយ៖ សុថាន


ចែករំលែក៖