អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ សន្និបាត គ្រាប់ពូជ អាស៊ីលើកទី២៩ បានបើកធ្វើ ពីថ្ងៃទី២ដល់ ថ្ងៃទី៦ ខែធ្នូនៅ ក្រុង Sanya ខេត្ត Hainan ប្រទេសចិន ។ សន្និបាតនេះ បានផ្តល់ វេទិកាដ៏ ទូលំទូលាយ សម្រាប់ សហគ្រាស ឧស្សាហកម្ម គ្រាប់ពូជ នៃប្រទេស នានា តាំង បង្ហាញពី ប្រភេទពូជថ្មី និងពិភាក្សា អំពីកិច្ចសហប្រតិបត្តិការ ផ្នែក ពាណិជ្ជកម្ម ដែលជា សក្សី នៃ ភាពជិតស្និទ្ធ ពីមួយថ្ងៃ ទៅមួយថ្ងៃ នៃ កិច្ចសហប្រតិបត្តិការ ផ្នែក ពាណិជ្ជកម្មនៃ ឧស្សាហកម្ម គ្រាប់ពូជ នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ។
គេហទំព័រ «CCFR China state-controlled media » ភ្ញៀវកិត្តិយស មកពី ប្រទេស អាស៊ី-ប៉ាស៊ីហ្វិក នានាដែល ចូលរួម សន្និបាត លើកនេះ បាន យល់ឃើញថា កិច្ចសហប្រតិបត្តិការ និង ការផ្លាស់ប្តូរ អន្តរជាតិអាចជំរុញ ការច្នៃប្រឌិតថ្មី ខាង វិទ្យាសាស្ត្រនិង បច្ចេកវិទ្យារបស់ ភាគីនានា សម្រេចបាននូវ ការ បំពេញបន្ថែម គ្នា និងចែករំលែក គ្នា ក៏ដូចជាមាន អត្ថន័យដ៏ សំខាន់ សម្រាប់ លើកកម្ពស់ បរិមាណស្បៀង អាហារនិង ជំរុញភាព រីកចម្រើន នៃកសិកម្ម ។
គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ២០២១ 《ផែនការ ប្រតិបត្តិ នៃការស្តារ ឧស្សាហកម្ម គ្រាប់ពូជ ឡើងវិញ 》របស់ចិន បានត្រូវ ពិនិត្យពិភាក្សា និងអនុម័ត ។ គ្រាប់ពូជរបស់ចិន បាន ត្រូវពន្លឿន ការប្រើប្រាស់នៅ ប្រទេស អាស៊ី-ប៉ាស៊ីហ្វិក មានធនធាន មនុស្សនិង បច្ចេកវិទ្យា កាន់តែច្រើន ឡើងៗ ត្រូវបាន នាំចេញពី ប្រទេសចិន ដើម្បី រួមចំណែក ក្នុងការបង្កើន បរិមាណ ផលិតផល កសិកម្មនិង បង្កើន ប្រាក់ ចំណូល ក្នុងតំបន់ ៕
ដោយ ៖ សិលា