ក្លិបបាល់ទាត់ Bayer Leverkusen នៅ ក្នុងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បាន ចុះហត្ថលេខាទិញខ្សែការពារអន្តរជាតិ អូទ្រីស Aleksandar Dragovic ពីក្លិប Dynamo Kiev ពីប្រទេសអ៊ុយក្រែន។
តារាបាល់ទាត់សញ្ជាតិអូទ្រីស Aleksandar Dragovic បានចុះកិច្ចសន្យាលេង ឲ្យក្រុម Bayer Leverkusen រយៈពេល៥ឆ្នាំ ក្នុងតម្លៃខ្លួន២០លានអឺរ៉ូ ។ កីឡាករវ័យ ២៥ឆ្នាំនេះបាននិយាយថា “អ្វីដែលនាំខ្ញុំឲ្យមកកាន់ប្រទេសអាល្លឺម៉ង់នេះគឺមានឱកាសលេងនៅក្នុងកម្មវិធី Champions League ហើយ ពិសេសទៀតគឺបានលេងជាមួយ នឹងមិត្តរួមជាតិកីឡាករ Julian Baumgartlinger និង Ramazan Ozcan” ។
ចំណែកឯខ្សែប្រយុទ្ធអន្តរជាតិមិចស៊ីកូJavier Hernandez នឹងត្រូវអវត្តមានក្នុងការប្រកួតបើកឆាកក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ដោយសារតែរូបគាត់រងរបួសដៃពេលធ្លាក់ពីលើជណ្ដើរ។ ខ្សែប្រយុទ្ធនេះនឹង អវត្តមានរហូតដល់ទៅ២សប្តាហ៍ហើយ ប្រធានក្រុម Lars Bender ក៏ពុំអាចចូលលេង បានដែរពេលក្លិប Bayer Leverkusen ធ្វើ ដំណើរទៅផ្ទះរបស់ក្លិប Borussia Monch-engladbach នៅថ្ងៃសៅរ៍នេះ ៕
សូមអានបន្ត ៖ មជ្ឈមណ្ឌលជាតិនៃជនពិការកម្ពុជាទទួលបានវ៉ែនតាចំនួន២.០០០គ្រឿងពីសប្បុរសជន