ព័ត៌មានទាន់ហេតុការណ៍៖

នរបាលបន្តទប់ស្កាត់ពលកខ្មែរ២៥នាក់បម្រុងឆ្លងដែនទៅរកការងារធ្វើខុសច្បាប់ក្នុងប្រទេសថៃទាំងប្រថុយប្រឋាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការនឹងនគរបាលប៉ុស្ថិ៍ឃុំអូរពីរជាន់នគរបាលការពារព្រំដែនគោកលេខ៩១១បានបន្តរិតបន្តឹងចុះទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់ ។

ពលករខ្មែរចំនួន២៥នាក់បន្ថែមមទៀត ត្រូវបានឃាត់ខ្លួននិងទប់ស្កាត់ ខណៈដែលពលករខ្មែរទាំងនោះ បានធ្វើដំណើរតាមរថយន្តមកចំណុចព្រំដែនក្នុងភូមិសាស្រ្ត ឃុំអូរបីជាន់ស្រុកអូរជ្រៅ បម្រុងដើរឆ្លងដែនតាមច្រករបៀងខុសច្បាប់ចេញទៅប្រទេសថៃ ទាំងប្រថុយប្រឋាន ដើម្បីស្វែងរកការងារធ្វើជាកម្មករដាំដំឡូងនិងកាប់អំពៅ ។ ការទប់ស្កាត់ពលករខ្មែរទាំងនោះបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវសាធារណៈតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិបា្រសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យក្នុងរយៈពេល១ខែចុងក្រោយនេះ គេសង្កេតឃើញបានចេញប្រតិបត្តិការឃាត់ខ្លួនពលករខ្មែរបានចំនួន៣លើកមកហើយ សរុបជាង១០០នាក់ទៅលើវិធានការបង្ការ ទប់ស្កាត់  អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនឱ្យពលករខ្មែរធ្វើចំណាកស្រុកឆ្លងដែនខុសច្បាប់ នោះទេ។គោលបំណងចង់ឱ្យពួកគាត់ងាកទៅស្វែងរកធ្វើការងារស្របច្បាប់នោះវិញ ដើម្បីការពារអាយុជីវិតនិងផលប្រយោជន៍របស់ពលករខ្មែរ ។

សេចក្តីរាយការណ៍ឱ្យដឹងថាការឆ្លងដែនចូលទៅប្រទេសថៃខុសច្បាប់ ពីសំណាក់ពលករខ្មែរកន្លងមក មានពលករមួយចំនួនបានរងគ្រោះនូវរងការបាញ់សម្លាប់និងចាប់ដាក់គុកពីទាហានថៃ ចាញ់បោកមេខ្យល់ខ្មែរថៃ ជួញដូរកម្លាំងពលកម្ម និងបញ្ហាជិះរថយន្តគេចតាមចាប់របស់ទាហានថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ផងដែរ ។

សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនោះ មានពលករខ្មែរម្នាក់គេស្គាល់ឈ្មោះ តេង កុសល ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងត្រូវបានទាហានថៃបាញ់ត្រូវ២គ្រាប់ស្លាប់ក្នុងចំណោមពលករ៧នាក់ដែលលួចឆ្លងដែន ចូលទៅប្រទេសថៃលួចកាប់ឈើគ្រញូង ក្នុងភូមិសាស្រ្ត ខេត្តត្រាត ប្រទេសថៃ ឈម និងខេត្ត ពោធិ៍សាត់ ចំណែក៦នាក់ទៀតរត់គេចខ្លួនចូលទឹកដីខ្មែរវិញ ។

មិនតែប៉ុណ្ណោះកាលពីថ្ងៃទី២០  ខែសីហា  ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះដែរពលករខ្មែរចំនួន៣នាក់ បន្ថែមទៀតត្រូវបានទាហានថៃសហការជាមួយកំលាំងរដ្ឋបាលព្រៃឈើធ្វើបង្រ្កាបឃាត់ខ្លួនខណៈដែលពួកគេកំពុងធ្វើសកម្មភាពប្រើប្រាស់រណាយន្ត កាត់ឈើនៅក្នុងព្រៃហាមឃាត់ក្នុងទឹកដីថៃស្ថិតនៅចំណុចបង្គោលព្រំដែនលេខ ៦៧ ក្នុងភូមិសាស្ត្រស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរីប្រទេសថៃ។ ពលករខ្មែ៣រនាក់នោះត្រូវបានសមត្ថកិចងចថៃខេត្តច័ន្ទបុរីយកទៅអនុវត្តតាមផ្លុវច្បាប់តុលាការនោះហើយ ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថាការឆ្លងដែនខុសច្បាប់របស់ពលករខ្មែរទៅកាប់ឈើគ្រញូងក្នុងដីថៃនោះដែរកន្លងមកមានពលករខ្លះបានបាត់ខ្លួននិងរងការចាប់ដាក់គុកជាច្រើននាក់រួចមកហើយ ខណៈដែលទាហានថៃចុះទៅបង្រ្កាប។

ពាក់ព័ន្ធនិងបញ្ហាបាញ់សម្លាប់ពលករខ្មែរឆ្លងដែនខុសច្បាប់នេះដែរកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦  លោកឧត្តមសេនីយ៍ទោពេជ្រ វណ្ណា  នាយរងទីចាត់ការ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃអគ្គមេបញ្ជាការបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយភាគីថៃក្រុមកងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជានៅស្រុកអារញ្ញប្រាក់ថេត  ខេត្តស្រះកែវ ប្រទេសថៃ។ភាគីថៃដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីតាន់សាន់ទីភុង ថាំម៉ាក់ពីយ៉ាក់  មេបញ្ជាការកងពលលេខ២និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនថៃ-កម្ពុជា។

ក្នុងកិច្ចប្រជុំនាឱកាសនោះភាគីទាំងពីរបានជំនួបពិភាក្សាបន្តរឹតចំណងសាមគ្គីភាពរវាងសមត្ថកិច្ចនិងប្រជាជនប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរឡើង លោកឧត្តមសេនីយ៍ ទោ ពេជ្រវណ្ណានាយរងទីចាត់ការ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ នៃអគ្គមេបញ្ជាការ ក៏បានស្នើសុំឱ្យភាគីថៃមានការយោគយល់ដល់ពករខ្មែរឆ្លងដែនចូលប្រទេសថៃខុសច្បាប់ជាពិសេសទៅកាប់ឈើគ្រញូងធ្វើយ៉ាងណាមេត្តាកុំបាញ់សម្លាប់ រឺចាប់ធ្វើទារុណកម្មអោយសោះ  បើពួកគាត់ចូលខុសច្បាប់សុំត្រឹមតែយកទៅអនុវត្តតាមផ្លូវច្បាប់។ការស្នើសុំរបស់ភាគីកម្ពុជាលើករណីនោះក៏ត្រូវបានភាគីថៃឯកភាពនិងទទួលយកផងដែរ ៕ សំវិច្ឆិកា

 

IMG_0350 IMG_0352 IMG_0354 IMG_0349 IMG_0347 IMG_0316 IMG_0313 IMG_0310 IMG_0122 IMG_0355


ចែករំលែក៖