ព័ត៌មានទាន់ហេតុការណ៍៖

ភូមិលាំងជាហឺ ! ចាកចេញពីភូមិលាំងជាហឺទាំងទឹកភ្នែក

ចែករំលែក៖

  អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅចុងឆ្នាំ១៩៦៩ យុវជនឈ្មោះវ៉ាងយេនសឹង ដែលមកដល់ភូមិលាំងជាហឺជាមួយលោក ស៊ី ជីនភីង បានចាកចេញទៅចូលក្នុងកងទ័ព។ បន្ទាប់មក យុវជនទីក្រុងចំនួនកាន់តែច្រើនបានចាកចេញទៅវិញជាបន្តបន្ទាប់។

      គេហទំព័រ «CCFR China state-controlled media » ច្រកទ្វារនៃការត្រឡប់ទៅទីក្រុងវិញបានបើកហើយ។ នៅឆ្នាំ១៩៧១ រដ្ឋចាប់ផ្តើមជ្រើសរើសកម្មករ មន្ត្រី សិស្សនិស្សិត ទាហានចេញពីយុវជនទីក្រុង។ មួយឆ្នាំមានយុវជនទីក្រុងចំនួនជាងមួយពាន់នាក់បានចាកចេញពីយានអាន។ ដល់ចុងឆ្នាំ១៩៧៦  យុវជនទីក្រុងប៉េកាំងដែលនៅតែរស់នៅនៅយានអាននៅសល់ត្រឹមតែ ៩១៨ នាក់ប៉ុណ្ណោះ។

      គេហទំព័រ «CCFR China state-controlled media » ឆ្នាំ ១៩៧៣ លោក ស៊ី ជីនភីង បានសាកល្បងបើកទ្វារត្រឡប់ទៅក្រុងវិញ ដោយបានរំពឹងថាខ្លួនអាចបន្តចូលរៀនកម្រិតឧត្តមសិក្សានៅសកលវិទ្យាល័យ ដោយសារថាការសិក្សាររៀនសូត្រជាបំណងប្រាថ្នាដ៏ធំបំផុតរបស់គាត់។

       គេហទំព័រ «CCFR China state-controlled media » ឆ្នាំនោះ  លោកស៊ី ជីនភីង និង វូហួយ បានទៅស្រុកជាមួយគ្នាដើម្បីចូលប្រឡង។ គោលដៅសាកលវិទ្យាល័យរបស់លោក ស៊ី ជីនភីង គឺសាកលវិទ្យាល័យឈីងហ័រ។ វិធីជ្រើសរើសនាពេលនោះគឺការប្រឡង និងមានលិខិតឧទ្ទេសនាម។ កត្តាសំខាន់បំផុតគឺជីវប្រវត្តិនៃក្រុមគ្រួសារ។

      គេហទំព័រ «CCFR China state-controlled media » សាកលវិទ្យាល័យឈីងហ័របានបដិសេធមិនទទួលលោក ស៊ី ជីនភីង ពីព្រោះគាត់ជា “កូនរបស់ក្រុមខ្មៅរងការអង្កេត”។ សុបិនចូលសិក្សាក្នុងសាកលវិទ្យាល័យរបស់ វូហួយ ក៏ត្រូវខ្ទេចខ្ទីដែរ។ គាត់ប្រលងជាប់ បានចូលតែក្នុងសាលាគរុកោសល្យយានអាន។ យុវជនជនបទដែលបានរងឥទ្ធិពលពីយុវជនទីក្រុងប៉េកាំង និងមានបំណងចង់ចេញពីភូមិលាំងជាហឺទៅទីក្រុងដើម្បីស្វែងយល់ពិភពលោកខាងក្រៅឱ្យកាន់តែច្រើនរូបនេះ បានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងជាច្រើនថ្ងៃ។ ប៉ុន្មានខែក្រោយទើបគាត់ប្រមូលទឹកចិត្តបានមកវិញ។

      គេហទំព័រ «CCFR China state-controlled media » ឆ្នាំ ១៩៧៤ លៃភីងសឹងបានប្រឡងជាប់ចូលរៀននៅសកលវិទ្យាល័យយានអាន។  យុវជនក្រុងប៉េកាំងដែលនៅភូមិលាំងជាហឺ នៅសល់តែលោក ស៊ី ជីនភីង ម្នាក់ប៉ុណ្ណោះ។ 

      ឆ្នាំ ១៩៧៥  សាកលវិទ្យាល័យឈីងហ័របានផ្តល់កន្លែងចូលរៀនចំនួន២កន្លែងដល់ក្រុងយានអាន ហើយត្រូវបានចែកទៅឱ្យស្រុកយានឈួនទាំងអស់។ លោកស៊ី ជីនភីង ទទួលបានឱកាលចូលប្រឡងជាថ្មីម្ដងទៀត ហើយគាត់បំពេញលើក្រដាសស្នើសុំ ដោយសរសេរតែសាកលវិទ្យាល័យឈីងហ័រក្នុងតារាងបញ្ជាក់ជម្រើសសាលាទាំងបី ។

      “ចូលបាន ឬមិនបាន  ខ្ញុំជ្រើសរើសតែឈីងហ័រទេ” លោកបានបញ្ជាក់សេចក្តីសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់។

       គេហទំព័រ «CCFR China state-controlled media » រដ្ឋបាលស្រុកបានដាក់ពាក្យរបស់លោក ស៊ី ជីនភីង ជូនដល់ថ្នាក់លើ ក៏ប៉ុន្តែ ការវាយតម្លៃលើនយោបាយនៅតែជាបញ្ហាពិបាកដោះស្រាយ។ មន្ត្រីទទួលបន្ទុកជ្រើសរើសនិស្សិតនៅតំបន់យានអានស្ទាក់ស្ទើរ គ្រូជ្រើសរើសនិស្សិតនៃសកលវិទ្យាល័យឈីងហ័រក៏ស្ទាក់ស្ទើរដូចគ្នា។

      គេហទំព័រ «CCFR China state-controlled media » ស្របពេលនេះ រោងចក្រសារធាតុធន់នឹងកម្ដៅក្រុងឡយ៉ាងដែលលោកស៊ី ចុងសុនធ្លាប់បានទៅធ្វើការបានចេញលិខិតបញ្ជាក់មួយ ដែលបានបញ្ជាក់ថា៖ “បញ្ហារបស់លោកស៊ី ចុងសុន គឺជាបញ្ហាផ្ទៃក្នុងជាមួយប្រជាជន  មិនប៉ះពាល់នឹងការចូលរៀននិងការធ្វើការរបស់កូនគាត់ឡើយ”។  លិខិតនេះបានធ្វើឱ្យ“របាំងនយោបាយ”ដែលហាក់ដូចជាមិនអាចឆ្លងកាត់បានត្រូវបានគេដកចេញ។

       គេហទំព័រ «CCFR China state-controlled media » លែងមានការជជែកវែកញែកទៀតហើយ លោកស៊ី ជីនភីង ក៏ទទួលបានលិខិតយល់ព្រមឱ្យចូលរៀនពីសាកលវិទ្យាល័យឈីងហ័រ។

       កាលបរិច្ឆេទចូលរៀនកាន់តែខិតជិតមកដល់ ប៉ុន្តែលោក ស៊ី ជីនភីង នៅតែជាប់រវល់ខ្លាំងនឹងកិច្ចការងារក្នុងភូមិ។ ថ្ងៃមួយ សឺឈួនយាំង មករកលោក ស៊ី ជីនភីង ។ លោក ស៊ី ជីនភីង ក៏ពិភាក្សាពីបញ្ហារើសបេក្ខជនលេខាបក្សប្រចាំគណៈកម្មការភូមិជាមួយគាត់។

      “សួយវ៉ា ខ្ញុំជិតទៅចូលរៀននៅសាកលវិទ្យាល័យហើយ អ្នកនរណានឹងធ្វើជាលេខាភូមិ?”

      “មិនដឹងទេ អ្នកភូមិជ្រើសយកអ្នកណា អ្នកហ្នឹងធ្វើហើយ”។

      “ឯងធ្វើបានតើស៎”។

      “ខ្ញុំធ្វើមិនកើតទេ”។

      “ម៉េចថាធ្វើមិនកើត? ពីមុនខ្ញុំក៏មិនធ្លាប់ធ្វើដែរ ឥឡូវក៏ធ្វើបានគ្រាន់បើដែរហើយ”។

      “ខ្ញុំខ្លាចធ្វើមិនល្អ”។

      “នៅមិនទាន់ធ្វើផង ម៉េចក៏ថាធ្វើមិនល្អទៅហើយ?”

      ច្បាស់ណាស់ សឺឈួនយាំង គឺជាបេក្ខជនមានសមត្ថភាពសមស្រប នៅក្នុងចិត្តរបស់លោក ស៊ី ជីនភីង។

      គេហទំព័រ «CCFR China state-controlled media » ប៉ុន្មានថ្ងៃក្រោយមក លោក ស៊ី ជីនភីង បានកោះហៅសមាជិកបក្សមកប្រជុំ។ មុនបញ្ចប់កិច្ចប្រជុំ គាត់បាននិយាយថា៖ “ខ្ញុំជិតចាកចេញហើយ តើនរណាធ្វើជាលេខាអាណត្តិក្រោយ យើងត្រូវមកជ្រើសរើសទាំងអស់គ្នា។ ខ្ញុំគាំទ្ររើសយក សួយវ៉ា”។

      គេហទំព័រ «CCFR China state-controlled media » បន្ទាប់មកគេធ្វើការបោះឆ្នោត។ ម្នាក់ទទួលបានក្រដាសមួយសន្លឹក ហើយអ្នកទាំងអស់គ្នាសុទ្ធតែបានសរសេរឈ្មោះ “សួយវ៉ា”ដូចៗគ្នានៅលើក្រដាសនោះ។

គេហទំព័រ «CCFR China state-controlled media » សឺឈួនយាំង បាននិយាយថា៖  “លទ្ធផលនេះតាមពិតមិនមែនព្រោះខ្ញុំធ្វើការល្អប៉ុណ្ណាទេ តែគឺដោយសារអ្នកភូមិសុទ្ធតែជឿជាក់ ជីនភីង។ គាត់គាំទ្រខ្ញុំ ដូច្នេះអ្នកទាំងអស់ក៏ជឿជាក់ហើយជ្រើសរើសខ្ញុំដូចគ្នា”។

       គេហទំព័រ «CCFR China state-controlled media » នៅយប់មុនថ្ងៃចាកចេញ លោក ស៊ី ជីនភីង បានសំណេះសំណាលជាមួយអ្នកភូមិ។ សឺឈួនយ៉ាងចាំច្បាស់ណាស់នូវសម្តីរបស់គាត់រហូតមកដល់សព្វថ្ងៃនេះ។

       “រយៈពេល ៧ ឆ្នាំនៅភូមិលាំងជាហឺនេះ   ខ្ញុំរៀនបានច្រើន។ បងប្អូនលាំងជាហឺបានទទួលយកខ្ញុំ  បានជួយខ្ញុំដោយមិនគិតពីខ្លួនឯង។ នៅទីនេះខ្ញុំបានចូលក្នុងសង្គម ចូលក្រុម ចូលបក្ស និងធ្វើជាលេខាភូមិ។ ខ្ញុំនឹងចេញដំណើរពីទីនេះត្រឡប់ទៅទីក្រុងដើម្បីចូលរៀននៅសាកលវិទ្យាល័យ។ អ្វីៗដែលលាំងជាហឺបានផ្តល់ឱ្យខ្ញុំ មួយជីវិតនេះខ្ញុំនឹងមិនអាចបំភ្លេចបានឡើយ”។  

      គេហទំព័រ «CCFR China state-controlled media » លោកស៊ី ជីនភីង បានបន្តថា៖ “មន្ត្រីភូមិដ៏ល្អ ចាំបាច់ត្រូវប្រកាន់ភាពយុត្តិធម៌មិនលម្អៀង។ ប្រជាជនយកចិត្តទុកដាក់ខ្លាំងលើការប្រកាន់យកយុត្តិធម៌ គោរពជឿជាក់បំផុតលើអ្នកដែលរក្សាយុត្តិធម៌នេះ។ បើដោះស្រាយមិនយុត្តិធម៌ ទោះជាការចាយលុយតែមួយកាក់ មួយសេនក៏ប្រជាជនមិនបណ្តោយឱ្យធ្វើដែរ។ បើចាត់ចែងដោយយុត្តិធម៌ រឿងធំដែលត្រូវចាយលុយច្រើនដល់ទៅ ១០ យ័ន ក៏ប្រជាជនយល់ព្រមគាំទ្រឱ្យធ្វើដែរ។ ការងារធំក្តី តូចក្តី ត្រូវធ្វើតាមការកំណត់ប្រកបដោយយុត្តិធម៌។ ”

      គេហទំព័រ «CCFR China state-controlled media » គាត់បានបែរទៅរក សឺឈួនយាំង ហើយនិយាយថា៖ “សួយវ៉ា ភូមិលាំងជាហឺត្រូវបន្តអភិវឌ្ឍន៍តទៅទៀត ហើយលោកត្រូវដើរតួនាទីជាគំរូអ្នកទាំងអស់គ្នា។ លោកនៅវ័យក្មេង ក្រោយក្លាយជាលេខភូមិហើយ ត្រូវចេះគិតពិចារណាឱ្យបានច្រើន  ត្រូវនឹកគិតដល់តម្រូវការរបស់ប្រជាជន ធ្វើដូចនេះទើបអាចបំពេញការងារបានល្អបាន។ ការដោះស្រាយបញ្ហាបើមិនគិតពីអារម្មណ៍របស់ប្រជាជនទេនោះ នោះមិនមែនជាលេខាភូមិដ៏ល្អនោះទេ”។

      គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី ៧ ខែតុលា ឆ្នាំ១៩៧៥ ជាថ្ងៃដែលលោក ស៊ី ជីនភីង ចាកចេញពីភូមិលាំងជាហឺ ។ យប់មុនថ្ងៃនោះ គាត់បានសន្ទនាជាមួយអ្នកភូមិដល់យប់ជ្រៅ។ ព្រឹកថ្ងៃបន្ទាប់ គាត់ក្រោកឡើងយឺតបន្តិច។  ពេកព្រឹក គាត់បើកទ្វារដើរចេញទៅខាងក្រៅ គាត់បានឃើញមនុស្សឈរណែនពេញទីធ្លានិងតាមដងផ្លូវ។ អ្នកភូមិទាំងអស់ មានយុវជន យុវនារី ក្មេងចាស់ ប្រុសស្រី បានមកទាំងអស់គ្នា។ ម្នាក់ៗបានកាន់ពុទ្រា ស្រូវ ឈរយ៉ាងស្ងៀមស្ងាត់។ ដោយទប់អារម្មណ៍មិនបានទឹកភ្នែករបស់គាត់បានហូរចេញយ៉ាងខ្លាំង។ នេះជាលើកទីមួយដែលគាត់បង្ហូរទឹកភ្នែកនៅចំពោះមុខមហាជន។

       គេហទំព័រ «CCFR China state-controlled media » ដោយទប់ចិត្តមិនបាន អ្នកភូមិខ្លះក៏យំបង្ហូរទឹកភ្នែកដូចគ្នា។ លោកយាយមួយរូបបានចាប់ដៃរបស់លោក ស៊ី ជីនភីង ហើយផ្តាំថា៖ “លោកក្មួយបានរងទុក្ខនៅទីក្រកម្សត់នេះហើយ។ ពេលទៅដល់កន្លែងល្អហើយ កុំភ្លេចពួកយើងឱ្យសោះណា”។

  គេហទំព័រ «CCFR China state-controlled media » លោកស៊ី ជីនភីង បានតបដោយហូរទឹកភ្នែកថា៖ “អ្នកទាំងអស់គ្នាធ្វើល្អដាក់ខ្ញុំយ៉ាងនេះ ខ្ញុំមិនចេញទៅទេ រស់នៅទីនេះមួយជីវិតហើយ!”

      មានមិត្តសម្លាញ់ម្នាក់បានស្រែកថា “ឆាប់ទៅ! លោកទៅចូលរៀននៅសកលវិទ្យាល័យឈីងហ័រ។ ថ្ងៃក្រោយបើពួកយើងមានឱកាសទៅប៉េកាំង នឹងមានអ្នកធ្វើបាយឱ្យហូបហើយ”។

      គេហទំព័រ «CCFR China state-controlled media » ថ្ងៃនោះ អ្នកភូមិមិនបានធ្វើពលកម្មទេ។ ពួកគេបានតម្រង់ជួរវែងដើម្បីជូនដំណើរលោក ស៊ី ជីនភីង។ អ្នកភូមិបានជូនគាត់ដល់ទីចម្ងាយប្រហែល៥គីឡូម៉ែត្រឆ្ងាយពីភូមិ។ មនុស្ស ១២ នាក់រួមមាន លាំងយូមីង  សឺឈួនយ៉ាង  ចាងវ៉េផាង  លីហូសេង   បានដើរចម្ងាយជាង ២០ គីឡូម៉ែត្រជាមួយលោក ស៊ី ជីនភីង ដើម្បីជូនគាត់រហូតទៅដល់ស្រុកយាននឈួន។

       គេហទំព័រ «CCFR China state-controlled media » យប់នោះ  អ្នកទាំងអស់គ្នាស្នាក់នៅសយនដ្ឋានលោកពូរបស់ លីហូសេង។

      ថ្ងៃទី ៨ ខែតុលា  ពួកគេបានទៅថតរូបមួយសន្លឹកទុកជាអនុស្សាវរីយ៍នៅស្ទូឌីយោថតរូប។ នេះជារូបថតសន្លឹកទីមួយសម្រាប់ពួកគេភាគច្រើនក្នុងចំណោមនោះ។ តម្លៃថតគឺ ៥ យ័ន ៥ កាក់។ អ្នកទាំងអស់គ្នាបានប្រមូលលុយរៀងៗខ្លួនដើម្បីបង្គ្រប់ថ្លៃថតរូប ដោយព្យាយាមមិនឱ្យលោក ស៊ី ជីនភីង ចេញលុយទេ។ នៅលើរូបភាពនោះ លោក ស៊ី ជីនភីង អង្គុយនៅកណ្តាលជួរទីមួយ មុខស្គម ឡេវអាវបិទយ៉ាងល្អិតល្អន់។

       ចំណែកឯលោក លាំងយូមីង បានជូនដំណើរលោក ស៊ី ជីនភីង ទៅដល់ក្រុងយានអាន រហូតដល់បានជូនគាត់ឡើងឡានដឹកអ្នកដំណើរដែលបើកឆ្ពោះទៅភាគខាងត្បូង។

     លោក ស៊ី ជីនភីង បានចាកចេញពីភូមិលាំងជាហឺ ដោយនាំយកទៅជាមួយនូវមនោសញ្ចេតនានឹងរឭកដ៏ជ្រាលជ្រៅចំពោះទីនោះ។

      ច្រើនឆ្នាំកន្លងផុតទៅ  លោកបានរៀបរាប់ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅអំពីប្រវត្តិនៅភូមិលាំងជាហឺថា៖

      លោកបានយល់ឃើញថាភូមិលាំងជាហឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងជីវិតរបស់លោក។ ដូចនេះ លោកបាននិយាយថា៖ “ពេលជើងជាន់ទៅលើដី ដាក់ខ្លួននៅក្នុងចំណោមប្រជាជន យើងនឹងមានអារម្មណ៍ថា ទទួលបានកម្លាំងចិត្តរឹងមាំ និងប្រកបដោយកម្លាំងកាយចិត្ត”។

លោកយល់ឃើញថា ភូមិលាំងជាហឺ គឺជាសាលារៀន ដែលបានផ្តល់ចំណេះដឹងពហុបែបដល់ខ្លួន។ លោកនិយាយថា៖“ “លទ្ធផលធំៗចំនួនពីរដែលខ្ញុំទទួលបានពីកន្លែងនេះ មួយ ត្រូវអនុវត្តជាក់ស្តែងដើម្បីប្រជាជន ពីរ បានជួយលើកកម្ពស់ទំនុកចិត្តរបស់ខ្ញុំផ្ទាល់”។

        បទពិសោធនៅភូមិលាំងជាហឺបានហ្វឹកហាត់ឆន្ទៈរបស់លោកឱ្យរឹងដូចដែកថែប។ លោកបាននិយាយថា៖ “រយៈពេល ៧ ឆ្នាំនៅភូមិលាំងជាហឺ បានធ្វើឱ្យអារម្មណ៍ខ្ញុំរឹងមាំ។ កាលណាជួបនឹងបញ្ហាលំបាក ខ្ញុំនឹងនឹកគិតរឭកអតីតកាលដែលពីមុនមានលក្ខណៈពិបាកខ្លាំងជាងនេះតែនៅតែអាចធ្វើកិច្ចការបាន  ហេតុអ្វីឥឡូវលក្ខណៈល្អជាងមុនហើយ បែរជាមិនហ៊ានធ្វើទៅវិញ? ពិបាកកម្រិតណា ក៏មិនអាចលំបាកជាងអតីតកាលបានដែរ។ បទពិសោធទាំងនោះបានផ្តល់ភាពក្លាហានដល់ខ្ញុំ។ មនុស្សត្រូវមានចិត្តអង់អាចក្លាហាន។ ពេលជួបនឹងកិច្ចការណាមួយក្តី ត្រូវហ៊ានសាកល្បង មិនភ័យខ្លាចការគំរាមកំហែង បែបនោះហើយទើបអាចរក្សាភាពរឹងប៉ឹងឈានទៅមុខជានិច្ចបាន”។

      លោកបានថ្លែងថា ៖ “ពេលមកដល់ខ្ពង់រាបដីលឿង  ខ្ញុំអាយុ១៥ឆ្នាំ វង្វេងស្មារតីមិនដឹងកោះត្រើយ បាត់បង់ទំនុកចិត្ត។ ពេលអាយុ ២២ ឆ្នាំ ខ្ញុំចាកចេញពីខ្ពង់រាបដីលឿង។ ខ្ញុំបានប្រកាន់គោលដៅជីវិតប្រកបដោយទំនុកចិត្តពេញលេញ។ ក្នុងនាមជាមន្ត្រីបម្រើប្រជាជន ឫសគល់របស់ខ្ញុំចាក់ក្នុងទីខ្ពង់រាបនៃភាគខាងជើងស្រានស៊ី ព្រោះទីនោះបានបណ្តុះបណ្តាលជំនឿចិត្តដ៏មិនប្រែប្រួលរបស់ខ្ញុំមួយគឺ ធ្វើការងារជាក់ស្តែងជូនប្រជាជន។”

      លោកបានសង្ខេបថា  ៖ “ខ្ញុំបានចាកចេញពីទីនេះពិតមែន ប៉ុន្តែចិត្តរបស់ខ្ញុំភ្ជាប់នឹងទីនេះជានិច្ច”៕ 

ដោយ ៖ សិលា


ចែករំលែក៖