ខេត្តស្ទឹងត្រែង ៖ បទអន្តរាគមន៍ចំនួន១៤ និងការផ្សព្វផ្សាយផែនការ-គោលការណ៍របស់គណៈកម្មាធិការថ្នាក់ខេត្ត ចំនួន២ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្នុងដំណើរការនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្ទឹងត្រែង រួមមាន៖
✅បទអន្តរាគមន៍ទី១៖ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
✅បទអន្តរាគមន៍ទី២៖ ការអនុវត្តគម្រោងជំរុញកំណើនផលិតភាពកសិកម្ម និងអភិរក្សធនធានជលផលប្រកបដោយចិរភាព។
✅បទអន្តរាគមន៍ទី៣៖ ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងអភិបាលកិច្ចតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្ត។
✅បទអន្តរាគមន៍ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងការពង្រឹងប្រសិទ្ធភាពការងារសាធារណការ និងដឹកជញ្ជូន។
✅បទអន្តរាគមន៍ទី៥៖ ប្រសិទ្ធភាពនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍មូលនិធិក្រុង ស្រុក និងឃុំ សង្កាត់។
✅បទអន្តរាគមន៍ទី៦៖ ការលើកកម្ពស់ប្រសិទ្ធភាពការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ និងតំបន់ទេសចរណ៍ឆ្ពោះទៅរួមចំណែកសម្រេចបានគោលដៅ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។
✅បទអន្តរាគមន៍ទី៧៖ ការពង្រឹងប្រសិទ្ធភាពការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ។
✅បទអន្តរាគមន៍ទី៨៖ ការបណ្ដុះបណ្ដាលជំនាញបច្ចេក ទេសវិជ្ជាជីវៈ និងការឆ្ពោះទៅសម្រេចបានគោលដៅ 1.5M។
✅បទអន្តរាគមន៍ទី៩៖ យន្តការ និងវិធានការអភិបាលកិច្ចដីធ្លី និងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។
✅បទអន្តរាគមន៍ទី១០៖ ការពង្រឹងអភិបាលកិច្ចការងារកិច្ចការនារី ការវិនិយោគលើយេនឌ័រ បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចគ្រួសារដែលគិតគូរអំពីយេនឌ័រ និងដំណោះស្រាយភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
✅បទអន្តរាគមន៍ទី១១៖ ប្រសិទ្ធភាពការលើកកម្ពស់សុខុមាលភាព អនាម័យ ទឹកស្អាត និងអភិវឌ្ឍន៍ជនបទ។
✅បទអន្តរាគមន៍ទី១២៖ ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង-រាវ និងការរៀបចំសោភ័ណភាពទីប្រជុំជនក្រុង។
✅បទអន្តរាគមន៍ទី១៣៖ ការគ្រប់គ្រង និងអនុវត្តមុខងារដែលបានផ្ទេរមករដ្ឋបាលខេត្ត ក្រុង ស្រុក និងការគ្រប់គ្រងមន្ត្រីរាជការក្នុងមុខងារសាធារណៈ។
✅បទអន្តរាគមន៍ទី១៤៖ ការអភិបាលកិច្ចលើការងារព័ត៌មាន និងបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងយុគ្គសម័យឌីជីថល។
ការផ្សព្វផ្សាយផែនការ និងគោលការណ៍របស់គណៈកម្មាធិការ-ក្រុមការងារ ថ្នាក់ខេត្ត ចំនួន៣ រួមមាន៖
១.គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត
២.គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត
៣.ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត៕
ដោយ ៖ សិលា