ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ក្នុងខណៈដែលកម្ពុជាកំពុងប្រកួតប្រជែងរកវិនិយោគបរទេសមកបោះទុនរកស៊ីនៅកម្ពុជាការកាត់បន្ថយថ្ងៃឈប់សម្រាកច្រើនជៀសមិនរួច = ដូច្នេះការសម្រេចរបស់រាជរដ្ឋាភិបាលពីថ្ងៃឈប់សម្រាកពី២៩ថ្ងៃមកនៅ២១ថ្ងៃជាការសមស្រប?
២- ការលុបការឈប់សម្រាកនៅថ្ងៃ២៣តុលារៀងរាល់ឆ្នាំ = ដោយសារស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញរួចហើយ?
៣- មានជនម្នាក់ឈ្មោះ ចាំ រ៉ាតាំង ខ្លួនជាព្រះសិរអា្រ្យមេត្រីប្រកាសឲ្យសម្តេចតេជោនិងសម្តេចធិបតីទៅក្រាបបង្គំខ្លួននៅផ្ទះនៅឃុំជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើមិនទៅថ្វាយបង្គំទេ = ៣ឆ្នាំទៀតនឹងដឹងគ្នាហើយ តើអំពើនេះចេះឬឆ្កួត?
៤- សម សេរី បានទៅដល់ម៉ាឡេស៊ីតែគេមិនឲ្យចូលព្រោះមានឈ្មោះក្នុងបញ្ជីរខ្មៅ = សម សេរី ថាចាំទៅដល់ អ.ស.ប វិញនឹងដឹងគ្នាហើយ? តើ សម សេរី ជាមេអង្គការសហប្រជាជាតិឬ?
៥- នាយករដ្ឋមន្ត្រីកម្ពុជាមានតែមួយទេគឺសម្តេចធិបតី ហ៊ុន ម៉ាណែត កើតចេញពីការបោះឆ្នោតតាមឆន្ទៈប្រជាជនកម្ពុជា = ឥឡូវនៅក្រៅប្រទេស សម សេរី បានប្រកាសខ្លួនជានាយករដ្ឋមន្ត្រីដែលគ្មានការបោះឆ្នោត អានេះជានាយករដ្ឋមន្ត្រីឧទាហរណ៍?
៦- នៅមាននាយករដ្ឋមន្ត្រីឧទាហរណ៍ម្នាក់ទៀតដែលត្រៀមបង្កើតដោយឯកចិត្ត = គឺជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមក្បត់ជាតិ៣ជំនាន់?
៧- ទៅដល់ម៉ាឡេ គេមិនឲ្យចូលហើយនៅថាខ្លួនគ្រាន់បើទៀត = បើមកលើកក្រោយនឹងត្រូវជាប់ខ្នោះជាមិនខាន សម សេរី?
៨- សម សេរី ជានាយករដ្ឋមន្ត្រីប្រកាសដោយខ្លួនឯង = បើចេះតែប្រកាសខ្លួនឯងបាន នាយករដ្ឋមន្ត្រីខ្មែរមិនដឹងមានប៉ុន្មានទេ?
៩- ប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីខ្មែរនៅដាណឺម៉ាក់ ហើយថាឯងត្រូវច្បាប់ទៀត? = នៅធ្វើនាយករដ្ឋមន្ត្រីឯដាណឺម៉ាក់នោះទៅ?
១០- ទោបីមានក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនៅក្រៅស្រុកខិតខំក្រឡុកសភាពការណ៍ពីក្រៅប្រទេសយ៉ាងណាក៏ដោយ = ក៏កម្ពុជានៅរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេចក្តីសុខជូនប្រជាជនបានគត់មត់ រឹងមាំក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់កើតចេញពីការបោះឆ្នោត? ៕
ដោយ ៖ សិលា