អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី២ខែមករា តាមម៉ោងក្នុងតំបន់ មន្ត្រីអាមេរិកបីនាក់បានថ្លែងថា អ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណនៃអ្នកបើកបររថយន្តដែលបំផ្ទុះនៅក្រុងLas Vegasគឺបុគ្គលឈ្មោះMatthew Livelsberger ដែលជាទាហានកងទ័ពជើងគោកសហរដ្ឋអាមេរិកមកពីក្រុង Springs រដ្ឋ Colorado ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមករា តាមម៉ោងក្នុងតំបន់ រថយន្តមួយគ្រឿងស្រាប់តែបានផ្ទុះឆេះនៅមុខសណ្ឋាគារTrumpអន្តរជាតិដែលស្ថិតនៅទីក្រុងLas Vegas រដ្ឋNevada ដែលបណ្តាលឱ្យអ្នកបើករថយន្តស្លាប់នៅនឹងកន្លែង នឹងជាអ្នកស្លាប់បាត់បង់ជីវិតតែម្នាក់គត់ក្នុងហេតុការណ៍នេះ ក្រៅពីនេះ គឺមានអ្នករងរបួសស្រាល៧នាក់ទៀត។
តាមការផ្សាយដំណឹងឱ្យដឹងថា ក្រៅពីរដ្ឋColorado ទីភ្នាក់ងារស៊ើបការណ៍សហព័ន្ធអាមេរិក(FBI)បានពង្រីកក្របខ័ណ្ឌស្វែងរកភស្តុតាងទៅដល់រដ្ឋចំនួនបីផ្សេងទៀត និងនៅក្រៅប្រទេស ហើយស្ថាប័នអនុវត្តច្បាប់កំពុងធ្វើការស៊ើបអង្កេតពីលទ្ធភាពពាក់ព័ន្ធអំពើភេរវកម្ម ៕
ដោយ ៖ សិលា