ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្មចិនដាក់បញ្ចូលអង្គភាពចំនួន២៨របស់អាមេរិកក្នុងបញ្ជីឈ្មោះស្តីពីការដាក់កំហិតលើការនាំចេញ

ចែករំលែក៖

 អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  ថ្ងៃទី២ ខែ មករា ក្រសួង ពាណិជ្ជកម្ម ចិនបាន ចេញ សេចក្តី ប្រកាស លេខ០១ នៃ ឆ្នាំ ២០២៥ ដោយដាក់ បញ្ចូល អង្គភាព ចំនួន ២៨របស់ អាមេរិកក្នុង បញ្ជី ឈ្មោះ ស្តីពីការ ដាក់ កំហិត លើ ការ នាំ ចេញ ។

   គេហទំព័រ «CCFR China state-controlled media » សេចក្តី ប្រកាសឱ្យ ដឹង ថា អនុលោម តាម ច្បាប់និងការកំណត់ពាក់ព័ន្ធ ដូច ជា «ច្បាប់ ស្តីពីការ គ្រប់គ្រង ការ នាំ ចេញ»និង «លក្ខនិ្តកៈស្តីពី ការ គ្រប់គ្រងការ នាំ ចេញ ទំនិញ ដែល អាច ប្រើ ប្រាស់ទាំង វិស័យ ស៊ីវិល និង វិស័យ យោធា របស់ សាធារណរដ្ឋប្រជាមានិតចិន»ជាដើម ដើម្បីគាំពារ សន្តិសុខ និង ផល ប្រយោជន៍ របស់ ប្រទេស ជាតិ ក៏ដូច ជា អនុវត្ត កាត្វកិច្ច អន្តរជាតិ ស្តីពី ការ មិន រីក សាយ ភាយ អាវុធ នុយក្លេអ៊ែរជាដើម ប្រទេស ចិន សម្រេច ចិត្ត ដាក់ បញ្ចូល អង្គភាព ចំនួន ២៨របស់ អាមេរិកក្នុង នោះ បូក រួម ទាំង ក្រុមហ៊ុន General Dynamics ជាដើម ក្នុង បញ្ជី ឈ្មោះស្តីពី ការ ដាក់ កំហិត លើ ការ នាំ ចេញ ព្រម ទាំង អនុវត្ត វិធានការដូច ខាង ក្រោម ៖

      ទីមួយ ហាមមិន ឱ្យ នាំ ចេញទំនិញ ដែល អាច ប្រើ ប្រាស់ទាំង វិស័យ ស៊ីវិលនិង វិស័យ យោធាទៅកាន់ អង្គភាព ចំនួន ២៨របស់ អាមេរិកដូច ខាង លើ   សកម្មភាពនាំ ចេញទំនិញ ពាក់ព័ន្ធ ដែល កំពុង ដំណើរការ ត្រូវ បញ្ឈប់ ភ្លាម ។ ទីពីរ សំដៅចំពោះករណី ពិសេស ដែល ចាំបាច់ ត្រូវ នាំ ចេញ ម្ចាស់ អាជីវកម្មនាំ ចេញ ត្រូវដាក់ សំណើទៅកាន់ ក្រសួង ពាណិជ្ជកម្ម ។ 

គេហទំព័រ «CCFR China state-controlled media » សេចក្តីប្រកាសនេះចាប់ ផ្តើម អនុវត្តពី ថ្ងៃ ចេញផ្សាយតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖