ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច ខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូ ជូនទៅម្ចាស់ ជាជនជាតិបង់ក្លាដេស ក្រោយទុកចោល និងពុំបានចាក់សោ.ក

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនជាតិបង់ក្លាដេស ម្នាក់ បានមកយកម៉ូតូ របស់ខ្លួនវិញ ក្រោយពីទុកចោល និងពុំបានចាក់សោ.កម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានឱ្យដឹងថា កម្លាំងល្បាតប្រទះឃើញម៉ូតូ០១គ្រឿងម៉ាក HONDA CLICK ពណ៌ស ផ្លាកលេខភ្នំពេញ1FG-8519 ទុកចោលនៅចំណុចខាងលើ ទើបសមត្ថកិច្ច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។

ក្រោយមកសមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូឃើញវិញនៅវេលាម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល និងបានប្រគល់ឲ្យសាមីខ្លួនវិញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បន្តថា ម្ចាស់ម៉ូតូឈ្មោះ HOSSEN MDBELAYET អាយុ៥០ឆ្នាំ ជនជាតិបង់ក្លាដេស មានទីលំនៅផ្ទះជួល ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មូលហេតុកូនប្រុសរបស់ខ្លួនយកម៉ូតូជិះមកលេងផ្ទះមិត្តភក្តិនៅចំណុចកើតហេតុ ហើយដេកលក់បាត់ ភ្លេចយកម៉ូតូចូលក្នុងផ្ទះ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖