ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតបារាំងប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍សម្រាប់ឆ្នាំ២០២៥-២០២៦

ចែករំលែក៖

ស្ថានទូតបារាំងប្រចាំកម្ពុជាមានសេចក្តីរីករាយ្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ «France Excellence» សម្រាប់ឆ្នាំសិក្សា​​២០២៥២០២៦។ កាលពីមុនមានឈ្មោះថាអាហារូបករណ៍រដ្ឋាភិបាលបារាំង(BGF) កម្មវិធីអាហារូបករណ៍ដ៏ឧត្តុង្គឧត្តមនេះបើកទូលាយសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាទាំងអស់ ដែលមានបំណងទៅបន្តការសិក្សានៅប្រទេសបារំាង ថ្នាក់បរិញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ដោយសិក្សាជាភាសាបារាំងក៏បានភាសាអង់គ្លេសក៏បាន

អាហារូបករណ៍ប្រមាណ៦០នឹងត្រូវផ្តល់ជូនក្នុងក្របខ័ណ្ឌ

អាហារូបករណ៍ឆ្នាំនេះ (ទាំងអាហារូបករណ៍សម្រាប់ជ័យលាភីថ្មី និងការបន្តអាហារូបករណ៍ដល់អ្នកដែលធ្លាប់បានទទួលកន្លងមក)កាលពីឆ្នាំសិក្សា២០២៤២០២៥ និស្សិតកម្ពុជា៥៦នាក់បានទទួលអាហារូបករណ៍ពីកម្មវិធីនេះ។ បេក្ខជនអាចដាក់ពាក្យសុំអាហារូបករណ៍សម្រាប់គ្រប់មុខជំនាញទាំងអស់ ប៉ុន្តែស្ថានទូតនឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើមុខជំនាញនីតិសាស្រ្ត វិទ្យាសាស្រ្តមនុស្សសាស្រ្ត និងសង្គម សុខាភិបាល កសិអេកូឡូហ្ស៊ី និងបរិស្ថាន វិទ្យាសាស្រ្តវិស្វករ និងសិល្បៈ។ ក្រៅពីនេះស្ថានទូតបារំាងក៏បានបង្កើតសហហិរញ្ញប្បទានអាហារូបករណ៍ជាមួយស្ថាប័នកម្ពុជាផងដែរ ក្នុងនោះ​មាន​ការផ្តល់អាហារូបករណ៍ដែលទទួលសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡា និងជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ដើម្បីបណ្តុះបណ្តាលនិស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា (STEM) ក៏ដូចជាព័ត៌មានវិទ្យា និងទូរគមនាគមន៍។

បច្ចុប្បន្ន និសិ្សតកម្ពុជាជាង១៧០នាក់កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងតាមរយៈយន្តការនៃការផ្តល់អាហារូបករណ៍ និងហិរញ្ញប្បទានពីប្រភពនានា រួមមានអាហារូបករណ៍ France Excellence,អាហារូបករណ៍ France Excellence Eiffel, កម្មវិធី Erasmus+ និងកម្មវិធីសញ្ញាប័ត្របណ្តុះបណ្តាលវេជ្ជសាស្រ្តជំនាញ/ជំនាញជាន់ខ្ពស់(DFMS/DFMSA)។​ តាំងពីឆ្នាំ២០១៤មក និស្សិតកម្ពុជាជាង១២០០នាក់បានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សានៅប្រទេសបារាំង។

ស្ថានទូតបារាំងសូមលើកទឹកចិត្តនិស្សិតកម្ពុជាចាប់យកឱកាសនេះដើម្បីទៅសិក្សានៅប្រទេសបារាំង  ដើម្បីពង្រឹងចំណេះដឹង និងមានឱកាសការងារច្រើនការសិក្សានៅប្រទេសបារំាងនៅតាមបណ្តាសាកលវិទ្យាល័យ ឬសាលាល្បីៗនឹងអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំតាមប្រព័ន្ធឧត្តមសិក្សាល្អជាងគេ និងសម្បូរបែបជាងគេមួយនៅលើពិភពលោក។ កាលពីឆ្នាំ២០២៣២០២៤ និស្សិតបរទេសជាង ៤៣០ ០០០ នាក់ ក្នុងនោះនិស្សិតកម្ពុជាជាង៨០០នាក់ បានចុះឈ្មោះសិក្សានៅក្នុងប្រព័ន្ធឧត្តមសិក្សាបារាំង ដែលធ្វើឱ្យបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេស​​ដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេលើលោក

កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ គឺថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥។ បេក្ខជនទាំងអស់ត្រូវទាញយកពាក្យសុំអាហារូបករណ៍និងអានឯកសារពន្យល់ដោយយកចិត្តទុកដាក់ ដែលមាននៅលើគេហទំព័រស្ថានទូតបារាំងប្រចាំកម្ពុជា និងនៅលើគេហទំព័រ Campus France Cambodge ចំពោះរាល់ចម្ងល់ទាំងអស់ទាក់ទងនឹងការសិក្សានៅប្រទេសបារាំង និស្សិតអាចទាកទងការិយាល័យ Campus France Cambodge ដែលជាទីភ្នាក់ងារបារាំងសម្រាប់លើកកម្ពស់ឧត្តមសិក្សា និងជួយជ្រោមជ្រែងការបំពេញបែបបទទៅសិក្សានៅប្រទេសបារំាង៕  

ទំនាក់ទំនង ​៖

Campus France Cambodge :

ស្តិនៅក្នុងមជ្ឈមណ្ឌលភាសានៃវិទ្យាស្ថានបារាំងនៅកម្ពុជា ផ្ទះលេខ១៨ផ្លូវ១៨៤ ភ្នំពេញ

ទូរស័ព្ទ : 076 268 8782 អ៊ីមែល : campusfrance@ifcambodge.com

www.cambodge.campusfrance.org និងwww.facebook.com/campusfrancecambodge

ស្ថានទូតបារាំងប្រចាំកម្ពុជា : https://kh.ambafrance.org/

ការិយាល័យព័ត៌មាននៃស្ថានទូតបារាំង

អគារលេខ មហាវិថីព្រះមុនីវង្ស ភ្នំពេញ   ទូរស័ព្ទ ០២៣ ២៦០ ០១០  អ៊ីមែល៖noemie.pinta@diplomatie.gouv.fr

https://kh.ambafrance.org / www.facebook.com/france.cambodge/https://twitter.com/FranceCambodge


ចែករំលែក៖