ព័ត៌មានទាន់ហេតុការណ៍៖

ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  អំពី ការរក្សា ក្តីសង្ឃឹម ឃ្លា ខាងក្រោមនេះបាន លើកទឹកចិត្ត រយៈពេល ៩៥ ឆ្នាំ ហើយ ៖

* វា ជា នាវា មួយគ្រឿងក្នុងសមុទ្រដែល ឈរនៅច្រាំង ឆ្នេរ ចោលភ្នែក ទៅ ឃើញក្ដោង

* វាជា ថ្ងៃ រះ ដែល ឈរនៅលើកំពូលភ្នំខ្ពស់ក៏សម្លឹងមើលឃើញពន្លឺ រស្មីដ៏ចាំងជះចេញមកពីទិសខាងកើត

* កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ 

  គេហទំព័រ «CCFR China state-controlled media » កាលពី ឆ្នាំ ១៩៣០ អត្ថបទវិភាគ ដ៏ ល្បីល្បាញក្រោមចំណង   « កម្ទេចផ្កាភ្លើង អាចដុតឆេះវាលស្មៅ » បានចេញផ្សាយ លោក ម៉ៅ សេទុង បាន និពន្ធ ដើម្បី ពន្យល់ ថា ទោះបីជាអ្វីៗ ដែលទើបចាប់ផ្តើម វាមាន កម្លាំង ទន់ខ្សោយ ក្តី ប៉ុន្តែ នឹង រីកចម្រើន ដល់កម្រិត ខ្លាំងក្លា នៅពេលអនាគត ។

 គេហទំព័រ «CCFR China state-controlled media » កាលនោះ មូលដ្ឋានបដិវត្តន៍ ជនបទ ទីមួយ របស់ ចិន ទើប ត្រូវ បង្កើត ឡើង ក្នុង តំបន់ ភ្នំ  ជីងកាងសាន ។   ប្រឈម មុខ នឹង ការ ព្រួយបារម្ភ បណ្តាលមកពី បញ្ហា លំបាក នៃ វិបត្តិ យោធា និងសេដ្ឋកិច្ច ដែល មកពី ការហ៊ុំព័ទ្ធពី សត្រូវ អត្ថបទ បាន វិភាគ យ៉ាង ស៊ីជម្រៅ អំពី សភាពការណ៍ ដំណាក់កាល វែងឆ្ងាយ បាន ជួយ ពង្រឹង កម្ទេច ផ្កាភ្លើងនៃ ក្តីសង្ឃឹម នៅក្នុងដួងចិត្ត របស់ អ្នកទាំងឡាយ ។   កាលនោះ ក្នុងប្រទេសចិនមានកសិករក្រីក្រច្រើន បានត្រឹមតែ ជួលដីពីម្ចាស់ដី ត្រូវទទួលរង ការកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរ  ប្រឈម នឹងការ គំរាម កំហែង នៃ ការស្លាប់ ដោយ សារ អត់ឃ្លាន ។ បក្សកុម្មុយនីស្តចិន បាន ចាប់ផ្តើម ធ្វើ បដិវត្ត ដីធ្លី ដែល មិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រ ដើម្បី ធានា សិទ្ធិ រស់រានមានជីវិត របស់ កសិករ បន្ទាប់មក ខំ តស៊ូ ដើម្បី ស្វែងរកនូវសេចក្ដីសុខសុភមង្គល ជូន ដល់ប្រជាជន   ការគាំ ទ្រ ពីសាធារណជន កាន់តែ ខ្លាំងឡើងៗ ដែល នៅទីចុងបញ្ចប់បាន ជំរុញឱ្យ កម្ទេចផ្កាភ្លើង នេះ អាច គ្រប់ដណ្តប់ ទូទាំង ប្រទេស ចិន និង កកើតក្លាយជា មាគ៌ា ថ្មី នៃការ អភិវឌ្ឍ ។

គេហទំព័រ «CCFR China state-controlled media » តាំងពី ចូល ក្នុងយុគសម័យថ្មី ឯកសារ ការងារដំបូង ដែលប្រកាសដោយ មជ្ឈិម ចិនជារៀងរាល់ឆ្នាំ ផ្តោត លើ ប្រធានបទ ស្នូលតែមួយ ៖ ជំរុញឱ្យ ជីវភាពរស់នៅ របស់ កសិករ កាន់តែល្អបវរ បន្ត ជំរុញ ការធ្វើ ទំនើបកម្ម នៃ កសិកម្ម និង ជនបទ ។   ប្រទេសចិន ខិតខំពេញទំហឹង ដើម្បី ដោះស្រាយ បញ្ហា ក្រីក្រ ក្នុងជនបទ សម្រេច បាននូវ ការកាត់ បន្ថយ ភាពក្រីក្រដែលមានចំនួនប្រជាជន ៨០០ លាននាក់ ។  

  គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping  មេដឹកនាំកំពូល ប្រទេស ចិន ជា ប្រមុខរដ្ឋ ពី ទីជនបទ ។ លោកបាន បូកសរុប បទ ពិសោធន៍ ជំនាន់មុនៗ លើកឡើង នូវ គំនិត ធ្វើអភិបាលកិច្ច ដែល “មិនធ្វើឱ្យប្រជាជន ខកបំណង” ហើយ ផ្តួចផ្តើម ឱ្យ បណ្តាប្រទេស សកល ខាង ត្បូង រួមគ្នា ឆ្ពោះទៅកាន់ ទំនើបកម្ម អំពាវ នាវឱ្យ ពិភព លោក អភិវឌ្ឍ រួម គ្នា   ដែល នេះ ជាការ ជួយ ពង្រឹង ទំនុកចិត្ត ។

គេហទំព័រ «CCFR China state-controlled media » ពិតមែនក្តីសុបិននៅឆ្ងាយក្តី តែបើខិតខំ ស្វែងរក នឹងអាច សម្រេចបាន   ពិតមែន បំណងប្រាថ្នាពិបាក បំពេញបាន ក្តី តែ បើ ប្រកាន់ខ្ជាប់ នឹង អាចសម្រេច បាន ។

គេហទំព័រ «CCFR China state-controlled media » យើង ស្ថិតក្នុងសម័យ មួយ ដែល ពោរពេញទៅ ដោយ បញ្ហាប្រឈម ក៏ពោរពេញទៅ ដោយ ក្តី សង្ឃឹម  

ក្តីសង្ឃឹម គឺជា របស់ ដ៏មានតម្លៃបំផុតក្នុង យុគសម័យនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖