កម្លាំងការពារជប៉ុនកាលពីថ្ងៃទី២៨ ខែសីហា បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ ដែលមានយុទ្ធសាស្ត្រ វាយប្រហារដណ្តើមបណ្តាលកោះមកវិញ ក្រោយសត្រូវគ្រប់គ្រង ។ ការធ្វើសមយុទ្ធនោះ មានការចូលរួមពីកម្លាំងទាហានជើងទឹកជើងកោក និងជើងអាកាស និងបាញ់គ្រាប់ពិតទៀតផង ។
សារព័ត៌មាន Kikkeiបានផ្សាយថា ការធ្វើសមយុទ្ធខាងលើមានយុទ្ធសាស្ត្រដណ្តើមកោះមកវិញ ក្រោយសត្រូវគ្រប់គ្រង ។ សកម្មភាពនោះ គឺជាការគម្រាមដល់ប្រទេសចិន ក្រោយពេលមាន ការចូលកៀកប្រជុំកោះសែនកាគូ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ។
កម្លាំងទាហានជប៉ុនប្រមាន២៧ពាន់នាក់បានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធខាងលើ និងមានការតាមដានការធ្វើសមយុទ្ធយ៉ាងយកចិត្តទុកដាក់បំផុត ។ យន្តហោះចម្បាំង F-2 របស់ជប៉ុនបានចូលរួមធ្វើសមយុទ្ធ ដោយមានទំនាក់ទំនងនិងបាញ់មីស៊ីលទៅលើនាវារបស់សត្រូវ ។
សកម្មភាពរបស់ជប៉ុន ក្រោយពេលចិនបង្កើនសកម្មភាពនៅតំបន់សមុទ្រជុំវិញប្រជុំកោះសែនកាគូ ។ ចិនបានចាត់ទុកថា កោះនោះគឺជាកោះរបស់ខ្លួន ត្រូវបានជប៉ុនគ្រប់គ្រងកាលពីសង្គ្រាមលោកលើកទីពីរ ហើយមិនព្រមសងទៅឲ្យចិនវិញ ។
ដើម្បីអាចដណ្តើមគ្រប់គ្រងទីតាំងទាំងឡាយមកវិញ ក្រុមឧទ្ធម្ភគច្រក្រមានតួនាទីយ៉ាមល្បាត និងនាំផ្លូវដល់កម្លាំងថ្មើជើង។ ការធ្វើសមយុទ្ធខាងលើដោយមានការបាញ់គ្រាប់ពិតមានចំនួន៣៦តោន រួមមានអាវុធប្រឆាំងរថក្រោះជាដើម។
ចំណែកកម្លាំងថ្មើជើង មានរថក្រោះប្រមាន៨០គ្រឿង កាំភ្លើងធំ៦០គ្រឿង យន្តហោះចម្បាំង២០គ្រឿង និងទាហានថ្មើរជើង ២៤០០នាក់ ។ ការធ្វើសមយុទ្ធខាសងលើ កើតឡើងជាប្រចាំ តាំងពីឆ្នាំ១៩៦៦មកទល់ពេលនេះ ។
កន្លងមកថ្មី រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី tomomy Inada បានបង្ហាញពីការប្តេជ្ញាការពារជាតិ របស់ជប៉ុន ហើយជប៉ុនអាចនឹងមានគ្រាប់បែកបរមាណូនៅពេលអនាគត់ ។ លោកស្រីបានបញ្ចាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះប្រទេសជប៉ុនមិនទាន់ទិញ ឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអានាគត់ ស្ថានភាពអាចនឹងផ្លាសប្តូរ »។
ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូនាពេលនៅក្នុងការសកម្មភាពការពារជាតិនោះគឺ កសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីប្រទេសចិន ។ ទាំងនោះត្រូវឲ្យជប៉ុនបង្កើនការផលិតមីស៊ីលដើម្បីការពារ ។
រដ្ឋាភិបាលជប៉ុនបានដាកសំណើរមូលិនិធិយ៉ាងច្រើនសម្រាប់ការពារជាតិ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។តាមបណ្តាញទូរទស្សNHK បានឲ្យដឹងថា មូលនិធិសម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧ សម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីលពីកូរ៉េខាងជើងនិងចិនតែប៉ុណ្ណោះ។ ប្រាក់សម្រាប់ការពារជាតិនៅឆ្នាំ២០១៦មាន ៥១,៧ពាន់លានដុល្លារ ហើយនឹងបន្តកើតឡើងទៀតនៅឆ្នាំខាងមុខ ៕ ម៉ែវ សាធី
សូមអានបន្ត ៖ ក្តីសុបិនរបស់អូសាម៉ាប៊ីនឡាឌិនក្នុងការបង្កើតអាណាចក្រអ៊ិស្លាមមិនអាចក្លាយជាការពិត