ព័ត៌មានទាន់ហេតុការណ៍៖

James Rodríguez ចូលរួមជាមួយក្លិប León ក្រោយចាញចេញពី Rayo Vallecano

ចែករំលែក៖

កីឡាករអន្តរជាតិកូឡុំប៊ី James Rodríguez បានចុះហត្ថលេខាជាមួយក្លិប León របស់លីកកំពូល Liga MX ដែលក្លិបនៅម៉ិកស៊ីកូមួយនេះបានប្រកាសកាលពីថ្ងៃចន្ទ។

ថ្មីៗនេះខ្សែប្រយុទ្ធរូបនេះបានក្លាយជាកីឡាករទំនេរបន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយ Rayo Vallecano ដែលដំបូងបានចុះហត្ថលេខាលើ James កាលពីខែសីហាបានបញ្ចប់ ហើយកីឡាករវ័យ៣៣ឆ្នាំរូបនេះនឹងចូលរួមជាមួយក្រុម León ដែលចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥នេះ ដោយរូបគាត់ត្រូវបង្ហាញខ្លួននៅថ្ងៃទី១៨ ខែមករា។

ក្លិបអេស្ប៉ាញ Rayo Vallecano បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Rayo Vallecano និងក្លិប Leon របស់ម៉ិកស៊ិកបានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរ James Rodriguez។ 

ភាគីទាំង២មិនបានផ្តល់ព័ត៌មានលម្អិតណាមួយនៃកិច្ចព្រមព្រៀងនោះទេ។ ក្លិបបានបន្ថែមថា “ពីក្លិប យើងសូមជូនពរ James ឱ្យជួបតែសំណាងល្អក្នុងដំណាក់កាលថ្មីរបស់គាត់” ។

ម្ចាស់ជើងឯកលីកកំពូលម៉ិកស៊ិក៨សម័យកាល León បានបង្ហោះរូបភាពជាច្រើនរបស់ Rodriguez នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះដែរ។

កាលពីខែមិថុនា León នឹងចូលរួមក្នុងការប្រកួត Club World Cup ដោយចាប់ផ្តើមជាមួយនឹងការប្រកួតវគ្គចែកពូលជាមួយក្រុម Chelsea, Esperance de Tunis និង Flamengo។

ការផ្លាស់ប្តូររបស់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះទៅកាន់ប្រទេសម៉ិកស៊ិក គឺជាក្រុមទី៦របស់គាត់ចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីលេងឱ្យ Rayo Vallecano, São Paulo, Olympiacos, Al-Rayyan និង Everton ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីដើមអាជីពរបស់គាត់ គឺធ្លាប់ឈ្នះស្បែកជើងមាសនៅ World Cup 2014 ត្រូវបានគេកត់សម្គាល់ឃើញថា មានកេរ្តិ៍ឈ្មោះខ្ពស់តាមរយៈក្លិបយក្សនៅអឺរ៉ុបដូចជា Real Madrid និង Bayern Munich។ ខ្សែបម្រើរូបនេះក៏ធ្លាប់លេងឱ្យក្លិប Envigado, Banfield, Porto និង Monaco ផងដែរ។

ជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី Rodriguez រកបាន២៩គ្រាប់ក្នុងការប្រកួតចំនួន១១២លើក រួមទាំងការរត់ប្រកបដោយជោគជ័យនៅ Copa América កាលពីរដូវក្តៅមុន ដែលក្រុមរបស់គាត់ចាញ់អាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ៕

ដោយ៖ ភារៈ(រូបភាព ៖ global.espn.com)


ចែករំលែក៖