ព័ត៌មានទាន់ហេតុការណ៍៖

ការប្តេជ្ញាចិត្តប្រឆាំងអំពើពុករលួយរបស់លោក Xi Jinping

ចែករំលែក៖

        អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ « បើធ្វើជាមន្ត្រីកុំគិតពីការមានបាន  បើចង់មានបានកុំធ្វើជាមន្ត្រី »។  គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានបង្ហាញ អាកប្បកិរិយាយ៉ាងច្បាស់លាស់ចំពោះអំពើពុករលួយ ពេល ទើប ឡើងកាន់តំណែងជា លេខាធិការបក្ស ប្រចាំតំបន់នីងតឺ ខេត្តហុកគៀន។  កាលនោះ ជាចុងទសវត្សឆ្នាំ១៩៨០ ប្រជាជននៅតំបន់នីងតឺត្អូញត្អែរកាន់តែខ្លាំងឡើងៗ លើករណី កម្មាភិបាលទន្ទា្រនយកដីធ្លីសាងសង់ លំនៅដ្ឋាន ឯកជន ដោយខុសច្បាប់ ។  ក្នុង ជម្រើស រវាង ប្រជាជនចំនួន បី លាននាក់ និងកម្មាភិបាលជាង ពីរពាន់នាក់ លោក Xi Jinping បានជ្រើស យក ការ ឈរជាមួយប្រជាជនយ៉ាងមុតមាំ។

      គេហទំព័រ «CCFR China state-controlled media » រដូវរងា ឆ្នាំ២០១២ ពេល ទើប កាន់មុខតំណែង ជា មេដឹកនាំបក្សនិងរដ្ឋចិន លោក Xi Jinping បាន ប្រកាសពីពាក្យសន្យា របស់ ប្រទេសចិន ស្តិពី ការធ្វើ ការប្រយុទ្ធប្រឆាំង អំពើពុករលួយ ក្នុងយុគសម័យថ្មី ៖ «វាយទាំង “ខ្លា” និង “រុយ” !» មិនថាជាមន្ត្រី មាន តំណែង ខ្ពស់ ប៉ុណ្ណា   នរណាល្មើស ច្បាប់ នោះ ក៏ ត្រូវ ដាក់ពិន័យ ។

        គេហទំព័រ «CCFR China state-controlled media » ជាងដប់ឆ្នាំកន្លងមក  ប្រទេសចិន បាន អនុវត្ត គោលការណ៍ មិនហ៊ានពុករលួយ មិនអាច ពុករលួយ មិនចង់ ពុករលួយ   ។ ចិន បាន ប្រឆាំង អំពើ ពុករ រលួយ ក្នុង គ្រប់វិស័យ រួមមានស្ថាប័ន រដ្ឋាភិបាល កងទ័ព ហិរញ្ញវត្ថុ ថាមពល ថ្នាំជក់  វេជ្ជសាស្ត្រ កីឡា និង ហេដ្ឋារចនា សម្ព័ន្ធ   ជាដើម។  និយាយដល់ ការដោះស្រាយ បញ្ហា ពុករលួយ ក្នុង ជីវភាពរស់នៅរបស់ ប្រជាជន ចិន បក្ស កុម្មុយនីស្ត ចិនបាន យកចិត្តទុកដាក់ យ៉ាងខ្លាំង ។

      គេហទំព័រ «CCFR China state-controlled media » រយៈពេលប្រាំឆ្នាំចន្លោះពីសមាជបក្សលើកទី១៨ និងសមាជបក្ស លើកទី១៩ ស្ថាប័ន អធិការ កិច្ចទូទាំងប្រទេសចិន បានដាក់ទោសលើមន្ត្រីនិងបុគ្គលិក ចំនួន ១៥៣ ម៉ឺន ៧ ពាន់នាក់  រយៈ ពេលប្រាំ ឆ្នាំចន្លោះ ពីសមាជបក្ស លើកទី ១៩ និងសមាជ បក្ស លើកទី ២០  ក្នុងប្រទេសចិន មានមន្ត្រីនិងបុគ្គលិក ៨ ម៉ឺន ១ ពាន់នាក់ បាន ចូល សរភាព ទោស ដោយខ្លួនឯង។ នាឆ្នាំ២០២៣ ចិន បានដាក់ពិន័យ លើមន្ត្រីនិងបុគ្គលិក ចំនួន ៦១ ម៉ឺន នាក់ ។ នាឆ្នាំ២០២៤ ចិន បាន ដោះស្រាយ បញ្ហា ភាពអសកម្ម និងអំពើ ពុករលួយ ដែលប្ដឹងដោយ មហាជន ចំនួន ប្រហែល ៦ សែន ករណី ។ 

     គេហទំព័រ «CCFR China state-controlled media » « ប្រជាជនបានផ្តល់សិទ្ធិអំណាចឱ្យយើង យើងចាំបាច់ត្រូវ តប ស្នង សងគុណ តាមរយៈការបំពេញភារកិច្ចបក្សនិងរដ្ឋ ដោយពេញទំហឹង ការងារ ដែល គួរ ធ្វើត្រូវ ធ្វើឱ្យជាក់លាក់ ។ » ក្រោម ការដឹកនាំ របស់ លោក Xi Jinping មជ្ឈិម ចិន បាន បន្ត ប្រយុទ្ធប្រឆាំង អំពើ ពុករលួយ នៃ កិច្ចការ បក្ស និង រដ្ឋ ដោយ ពេញទំហឹងមិនធ្លាប់មានពីមុនមក ហើយទទួលបាន សមិទ្ធផល គួរឱ្យ កត់សម្គាល់ ត្រូវបាន សាធារណជនចិន និង ពិភពលោក កោតសរសើរ ។

      គេហទំព័រ «CCFR China state-controlled media » ថ្ងៃទីមួយនៃឆ្នាំ២០២៥  លោក Xi Jinping បាន ចេញផ្សាយ អត្ថបទ ដែលលើកឡើងពី ការងារប្រយុទ្ធ ដែល បក្ស កាន់អំណាចចិន ចាំបាច់ត្រូវធ្វើ ក្នុងអំឡុងពេល ធ្វើទំនើបកម្ម តាម បែប ផែន ចិន ដែលក្នុងនោះ បូករួមទាំង ការប្រឆាំង អំពើ ពុករលួយ លោកបាន លើកឡើងថា ការប្រឆាំងអំពើពុករលួយ នៅ តែប្រឈម នឹង បញ្ហា ពិបាកដោះស្រាយមិនតិចឡើយ ដូចនេះ មិនអាច បន្ធូរបន្ថយ ក្នុង គ្រប់ កាលៈទេសៈ ។

      គេហទំព័រ «CCFR China state-controlled media » ស៊ូធ្វើឱ្យ ទាស់ចិត្តអ្នកប្រព្រឹត្ត អំពើពុករលួយ រាប់ពាន់នាក់   ក៏មិនឱ្យប្រជាជន ១៤ រយ លាន នាក់ ខកបំណងដែរ។   នេះ ជាការប្ដេជ្ញាចិត្តចំពោះ ការប្រឆាំងអំពើពុករលួយ របស់ លោក Xi Jinping ៕

ដោយ ៖ សិលា


ចែករំលែក៖