ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចភ្លើងស្តុបចំការដូង(ផ្លូវ២១៧)

ចែករំលែក៖

    ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយច្បាប់ចរាចរ ណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋនៅចំណុចភ្លើង ស្តុបចំការដូង និងចែកសៀវភៅស្តីពីច្បាប់ចរាចរណ៍ដើម្បីឲ្យប្រជាពលរដ្ឋដែលបើកបរទោចក្រយានយន្តត្រូវយល់ដឹង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដង្កោបានឲ្យដឹងថា៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយ ឡែកនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ លោកបានបញ្ជាឲ្យកម្លាំងផ្នែកចរាចរណ៍ខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ួច សុខដូរ៉ា និងលោកវរ សេនីយ៍ទោ ស៊ិន កុសល់ ជាអធិការរងខណ្ឌដង្កោដើម្បីចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជា ពលរដ្ឋត្រូវយល់ដឹង។ 

ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា  អធិការរងខណ្ឌដង្កោបានបញ្ជាក់បន្ថែមថា៖ ដោយទទួលបានបញ្ជាដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃនេះលោកបានដឹកនាំកម្លាំងចរាចរណ៍ចំនួន០៨នាក់ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកចាយសៀវ ភៅយល់ដឹងស្តីពីចរាចរណ៍ផ្លូវគោក នៅចំណុចភ្លើងស្តុបចំការដូង ដល់ប្រជាពលរដ្ឋ។ ហើយប្រជា ពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់គោលដៅផ្សព្វ ផ្សាយ ក៏បានសហការចូលរួមយ៉ាងផុលផុសគួរជាទីមោទនៈ។

គួរកត់សម្គាល់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងក្លាយជាបញ្ហាដ៏ធំចំពោះសុខភាពសាធារណៈ នឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយឡែកមូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីកំណើនយានយន្តនិងប្រជាពលរដ្ឋព្រមទាំងកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវជាដើម៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖