អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Wang Huning ប្រធាន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានជួបពិភាក្សាការងារជាមួយលោក Ashimbayev ប្រធានសភាជាន់ខ្ពស់នៃប្រទេសកាហ្សាក់ស្ថាន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៣ ខែមករា។
គេហទំព័រ «CCFR China state-controlled media » លោក Wang Huning បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសកាហ្សាក់ស្ថាន ដោយចាត់ទុកគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំ ដើម្បីជំរុញទំនាក់ទំនងចិន-កាហ្សាក់ស្ថានឱ្យឡើងដល់កម្រិតថ្មីថែមទៀតនៅក្នុងឆ្នាំថ្មី។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងការប្រាស្រ័យទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធរបស់កាហ្សាក់ស្ថាន ដើម្បីបម្រើការឱ្យកាន់តែល្អសម្រាប់ការកសាងប្រទេសរៀងៗខ្លួន និងការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគី។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Ashimbayev បានថ្លែងថា ប្រទេសកាហ្សាក់ស្ថាន ឯកភាព នឹងគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនារបស់ មនុស្សជាតិ សភាជាន់ខ្ពស់ កាហ្សាក់ស្ថានមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សំដៅរួមគ្នាជំរុញការអនុវត្ត គំនិត ផ្ដួចផ្ដើម អភិវឌ្ឍន៍ សកល គំនិត ផ្ដួចផ្ដើម សន្តិសុខសកល និង គំនិត ផ្ដួចផ្ដើម អរិយធម៌ សកល ក្នុងន័យ រួម ចំណែក ជា វិជ្ជមានសម្រាប់ការជំរុញ ការ អភិវឌ្ឍទំនាក់ទំនងរវាង ប្រទេសទាំងពីរ៕
ដោយ ៖ សិលា