ភ្នំពេញ ៖ នៅតែគឃ្លើនក្រុមក្មេងទំនើង ដឹងហើយថា ពួកអ្នកសង្គមស្អប់ខ្ពើមបំផុត ហេតុអីនៅតែបន្តចរិកពាល ! ដោយមានការយកចិត្តទុកដាក់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌច្បារអំពៅ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ ដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ ក្នុងការកាប់ម៉ូតូ ចំនួន ១នាក់ និងបក្ខពួក ចំនួន១នាក់ នៅវេលាម៉ោង៨:៥០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទី មានករណីកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឱ្យខូតខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឱ្យជនរងគ្រោះ ជាបើកបរម៉ូតូរងរបួសទេ។
ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ជនដៃដល់ ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួក ឈ្មោះ លន់ វិល្លៀម ។
បច្ចុប្បន្នកម្លាំងជំនាញ បាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត។ សូមគាំទ្រចំណាត់ការសមត្ថកិច្ចបានទាន់ពេលវេលា ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ ៕
ដោយ ៖ សុខាសែនជ័យ