ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ

សារលិខិតជូនពរ

សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំសកល គ្រិស្តសករាជ២០២៥ និងខួបចម្រើនជន្មាយុ

សម្តេចក្រឡាហោម ជាទីរាប់អានដ៏ជ្រាលជ្រៅ!

ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ ឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ២០២៥ និងក្នុងឱកាសខួបចម្រើនជន្មាយុរបស់ សម្តេចក្រឡាហោម នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ ក្នុងនាមសមាជិក សមាជិកា ព្រឹទ្ធសភា និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ និងសូមជូនពរជ័យ សិរីមង្គល វិបុលសុខ ដ៏មហាប្រសើរបំផុតជូន សម្តេចក្រឡាហោម និង លោកជំទាវ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងជន្មាយុយឺនយូរ។

សម្តេច ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលបានខិតខំប្រឹងប្រែងតស៊ូព្យាយាម អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជម្នះរាល់ឧបសគ្គ និងការលំបាកជាច្រើន ក្នុងការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សន្តិភាព សន្តិសុខ និងសុវត្ថិភាពជូនជាតិ និង ប្រជាជន និងបានកសាងសមិទ្ធផលសង្គមជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យ។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយលើលោក សូមតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការ ជូនដល់ សម្តេច និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ ជន្មាយុយឺនយូរ និងសូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចក្រឡាហោម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖