ភ្នំពេញ:សភាស៊ើបសួរសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បើកសវនាការជាអសាធារណៈចំពោះបណ្តឹងរបស់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប ប្តឹងសុំមោឃភាពនីតិវិធីរបស់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ( ACU ) ។ ខណៈនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍ កំពុងដំណើរការសួរដេញដោល ។
មន្ត្រីអាដហុកទាំង៤រូប គឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុន្នី ត្រូវបានតុលាការចោទប្រកាន់ពីសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនាង ខុម ចាន់តារាទី ហៅស្រីមុំ ៕ ចេស្តា