ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទួច បើកបុករះម៉ូតូនិងរថយន្ត៧គ្រឿង លើស្ពានអាកាសស្ទឹងមានជ័យរបួសមនុស្ស៧នាក់ ធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើករបរថយន្តស្ទួចមិនប្រុងប្រយ័ត្ន បានជ្រុលទៅបុករះនិងគៀម៉ូតូចំនួន៦គ្រឿង និងរថយន្ត១គ្រឿងទាំងកំរោល នៅលើស្ពានអាកាស ស្ទឹងមានជ័យមានមនុស្ស៧នាក់(ស្រីម្នាក់)រងរបួសធ្ងន់និងស្រាល ប៉ុន្តែក្នុងនោះមានបុរស២នាក់ រងរបួសធ្ងន់ គឺម្នាក់របួសដៃខាងឆ្វេង និងម្នាក់ទៀតរងរបួសជើងខាងស្ដាំ ចំណែក៥នាក់បន្ថែមទៀតរងរបួសស្រាលប៉ុណ្ណោះ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមសាក្សីនៅក្បែរកន្លែង ឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើត គេឃើញមាន បុរសម្នាក់និងព្រូ ម្នាក់ទៀត បានបើកបររថយន្តធន់ធំ (រថយន្តស្ទួច) ពាក់ស្លាក់លេខ ភ្នំពេញ 3B-9688 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្បែរនិងគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច មុខហាង លក់រថយន្ត “ហ៊ាន បញ្ញា” បានបុករះនិងគៀម៉ូតូចំនួន៦គ្រឿងរួមមាន ម៉ាកស្កុបពី ពណ៌ស ១គ្រឿង, ម៉ាកសងសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ១គ្រឿង, ម៉ាកwave ចំនួន២គ្រឿង, ម៉ាកហុងដាគប់ ចំនួន២គ្រឿងនិងរថយន្ត១គ្រឿងទៀត ម៉ាក លុចសីុស(Lexus470) ពណ៌ខាំម៉ៃ ពាក់ស្លាកលេខ កណ្ដាល2B-0002 បណ្ដាលអោយមានមនុស្សចំនួន៧នាក់(ស្រីម្នាក់) រងបួសធ្ងន់បុរស២នាក់ និងស្រាល៥នាក់ហើយភ្លាមៗនោះ កម្លាំងនគរបាលចរាចរណ៍ជំនាញ បានចុះមកដល់កន្លែងកើតហេតុ និងរថយន្តសង្រ្គោះបន្ទាន់ មកដល់ភ្លាមៗបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យរុស្សី តែម្ដង។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កអោយមានការកក់ស្ទះចរាចរណ៍ពេញនិងចំណុចស្ពានអាកាស ស្ទឹងមានជ័យ នេះតែម្ដង ដោយអ្នកធ្វើដំណើរតាមចំណុចនេះ និងបងប្អូនប្រជាពលរដ្ឋ ចោមរោមមើល ។ សូមបញ្ជាក់ផងដែរ ចំពោះបុរសអ្នកបើកនិងព្រូ រថយន្តស្ទួចនេះ ក្រោយពេលកើតហេតុភ្លាមៗ ក៏បានបើកទ្វារថយន្តរត់គេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ជើកគោកបានចុះមកធ្វើការត្រួតពិនិត្យនិងនាំរថយន្តបង្កនិងម៉ូតូ៦គ្រឿងទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់ ៕ ស ដារ៉ា
image9

image8

image7

image6

image5

image4

image3

image2

image1

image10
សូមអានបន្ត ៖ ជនជាតិចិនស្រី ប្រុស ជាង៦០នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅវាលស្បូវពាក់ព័ន្ធករណីចាប់ជំរិតបំពាន់ច្បាប់


ចែករំលែក៖