ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតថ្នាំញៀន២២កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ សមត្ថកិច្ចនគរបាលស្រុកគងពិសីបានឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់និងដកហូតបានគ្រឿងញៀន២២កញ្ចប់ កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ។ ការឃាត់ខ្លួននេះធ្វើឡើង ខណៈសមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ត្រី ទុយ ថេន អធិការរងនគរបាលស្រុកគងពិសី បានអោយដឹងនៅព្រឹកថ្ងៃទី៥ ខែកញា ឆ្នាំ២០១៦ ថា ក្រោមការណែនាំពីលោកអធិការរូបលោកបានដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋានដើម្បីរក្សាការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ់ ។ ក្នុងពេលល្បាតកម្លាំងរបស់លោកបានប្រទះឃើញមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន ក៏ឃាត់ខ្លួនដើម្បីឆែកឆេរ ។

បន្ទាប់ពីឃាត់ឋ្កួនឆែកឆេររួចមក កម្លាំងបានរកឃើញមានថ្នាំញៀនចំនួន២២កញ្ចប់នៅនឹងខ្លួនពួកគេ ក៏បានសុំគោលការណ៍ថ្នាក់ដឹកនាំយកមកកាន់អធិការដ្ឋានស្រុកដើម្បីបន្តតាមនីតិវិធី ។ លោកអធិការរងបន្តថា ជនសង្ស័យទាំង៣នាក់ ត្រូវកម្លាំរបស់លោកឃាត់ខ្លួននៅវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យទី១ ឈ្មោះម៉ូត លែល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងធ្នង់ ឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ ទី២ឈ្មោះ ង៉ែត ណន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃកេស ឃុំព្រៃវិហារ ស្រុកគងពិសី ទី៣ ឈ្មោះ ប៉េង សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ។

បច្ច្ប្បន្នត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងចាត់ការបញ្ជូនទៅកាន់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនចាត់ការបនតតាមនីតិវិថីច្បាប់  ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំងនេះ ពិតជារបស់ពួកគេពិតមែន ។ ពួកគេត្តូវបានសមត្ថកិច្ចឃាត់ខ្លួនអំឡុងពេលយកថ្នាំទៅលក់បន្តអោយក្មេងៗដែលជាអ្នកញៀនថ្នាំនៅចំណុចខាងលើហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្កួនបានក្នុងពេលកំពុងលក់នោះតែម្តង ៕ សេនាស័ក្តិ

 

aes (4) aes (3) aes (2) aes (1)

 


ចែករំលែក៖