ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​៖​ មន្រ្តីនគរបាលទាំង​អស់សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿង​ញៀន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ មន្ត្រីនគរបាលទាំងអស់កុំមានការ​ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន​ គឺជាសារដាស់តឿនរបស់លោកឧត្តម​សេនីយ៍ទោដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ថ្លែងក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំខែ​ មី​នា​ និងលេីកទិស​ដៅសម្រាប់អនុវត្ត​ ខែ​បន្ត​ នៅសាលប្រជុំក្នុងបរិ​វេ​ណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​នាព្រឹកថ្ងៃទី១៨​ខែ​ មីនា​ ឆ្នាំ២០២៥​ ។ 

សេចក្តីថ្លែងរំលឹកដាស់តឿនរបស់​លោកឧត្តម​សេ​នី​យ៍ទោ​ ស្នងការ​នៅពេលនេះមិនមែនជាលេីកដំបូង​នោះទេ​ ប៉ុន្តែជាការរំលឹកដាស់​ តឿនជារឿយៗក្នុង​នាមជាថ្នាក់ដឹកនាំស្នងការ​ មិនចង់ឃេីញមន្រ្តីថ្នាក់​ក្រោមរបស់ខ្លួនណាមួយ​មានការពាក់​ព័ន្ធនឹងបញ្ហានេះឡេីយ​ ទាំងការ​ប្រេីប្រាស់​ ការចែកចាយ​ ការជួញដូរឬ​ ធ្វេីជាខ្នងបង្អែងនៃអំពេីល្មេីស​គ្រឿងញៀននេះ។ 

ក្រៅពីនេះលោកស្នងការបានប្រកាសថា​ មន្ត្រីនគរ​បាលដែលមានកំហុសខាងវិន័យរបស់កងក​ម្លាំងនគរ​បាលជាតិ​ក្នុងកម្រិតអប់រំណែនាំឬត្រូវផ្អាកការងារជា​ប​ណ្តោះ​ អាសន្ននោះមិនត្រូវបានយកមកបង្ហាញ​ខ្លួន​នៅការិ​យាល័យបុគ្គលិក​ ឬនៅក្នុងស្នងការដ្ឋានដូច​មុនទៀតទេ​ ប៉ុន្តែមន្រ្តីនោះត្រូវបញ្ជូនគាត់ឱ្យទៅបំពេញភារកិច្ចនៅព្រំដែនរយៈពេល​យូរ​ ដេីម្បីឱ្យគាត់​ បានដឹងពីការលំបាកនៅទីនោះដូចម្តេចខ្លះ​ ដែ​លការប្រកាសនេះគឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧ​​ត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ​ថ្លែងនាប៉ុន្មា​ន​ ថ្ងៃកន្ល​ង​ទៅ។ 

តាមរយៈសារដាស់តឿននេះសង្ឃឹមថា​មន្រ្តីនគរ​បា​លគ្រប់រូបត្រូវប្រតិបត្តិឱ្យត្រឹមត្រូវស្របតាមតួនាទី​ ភារកិច្ចរបស់ខ្លួនជាកងកម្លាំងនគរបាលជាតិត្រូវគោរព​វិន័យនិង បទបញ្ជា​របស់ថ្នាក់ដឹកនាំ​ ជឿជាក់ថា

មិនមានមន្រ្តីនគរ​បាលរូបណាមានការពាក់ព័ន្ធជា​មួយនឹងបញ្ហាគ្រឿងញៀននោះឡេីយ​ ។ 

កិច្ចប្រជុំនេះមានការចូលរួមពីលោក​ស្នងការរង​ នាយ​ការិ​យាល័យ​ជំនាញ​ មេបញ្ជាការវរ​សេនាតូច​នគរ​បាលកាពារព្រំដែនគោក​និងអធិការនគរបាលក្រុងស្រុក​ រួមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនទៀត​ ហេីយ​នៅចុងបញ្ចប់លោកស្នងការបាន​ចែកនូវសម្ភារៈអាវចំ​ណាំងប្លាតដែលជាអំណោយដ័ថ្លៃថ្លារបស់លោកនាយឧត្តមសេ​នីយ៍​ ស​ ថេត​ អគ្គស្នងការនគរ​បាលជាតិ​ជូនដល់​ អង្គភាព​ អធិការដ្ឋាននគរបាលក្រុង​ ស្រុក​ ផែនការងារ​ជំនាញ​ បានប្រេីប្រាស់បំ​ពេញភារកិច្ចប្រចាំថ្ងៃ៕

ដោយ​៖ តារា​


ចែករំលែក៖