ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាតួខិតខំអួតថានៅពេលមានថវិកាដ៏សន្ធឹកសន្ធាប់ពីរដ្ឋាភិបាលអាមេរិកពួកវាមិនសូវខ្លាំងក្នុងការងាទេដោយសារមានច្រើនពេក = តែក្រោយបិទវិទ្យុអាស៊ីសេរីទៅពួកវានឹងរួមគ្នាបង្កើតទូរទស្សន៍ឯកជនវាខ្លាំងជាងមុនទៅទៀតដោយសារមានពេលច្រើនការងារតិចអាចប្រមូលផ្តុំកម្លាំងមកសម្រួចមុខព្រួញការផ្សាយបានល្អជាងមុន?
២- អាតួនៅតែគិតថាប្រជាជនខ្មែរនិងនៅលើពិភពលោកល្ងង់ = ទើបវាយកពាក្យភូតភរបោកប្រាស់មកនិយាយទៀតនៅពេលដែលពួកវាសើចលែងសមទៅហើយ?
៣- នៅពេលទឹកដល់ច្រមុះហើយអាតួនៅយកក្បាច់គង់ហ៊ានមកប្រើភូកកុហក់មហាជនប្រជាជនខ្មែរទៅកើត = ដោយវានៅល្ងង់ខ្លីនឹកគិតថាប្រជាជនខ្មែរជឿវា?
៤- ដោយសារសង្គមសហរដ្ឋមេរិកជាសង្គមមានច្បាប់ត្រឹមត្រូវ = ទើបលោកត្រាំប្រើអំណាចបិទប្រព័ន្ធផ្សព្វផ្សាយអាមេរិកទាំងអស់ រួមទាំងវិទ្យុអាស៊ីសេរីផង។
៥- អាតួយល់ខុសស្រឡះដោយនឹកគិតថាការផ្សាយបំផ្លើសព័ត៌មានយកចិត្តចៅហ្វាយត្រូវចៅហ្វាយសប្បាយចិត្ត = តែផ្ទុយទៅវិញឆ្លៀតការផ្សាយបំផ្លើសយកចិត្តចៅហ្វាយដើម្បីកេងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យចៅហ្វាយដឹងក្រយ៉ៅខូចក៏សម្រេចបិទ។
៦- វាមិនដែលនៅពេលមានស្ថាប័នធំរឹងមាំខ្សោយជាងអង្គភាពកំប៉ិចកំប៉ុកទេ = និយាយនេះគ្រាន់តែជាកានិយាយលួងចិត្តប៉ុណ្ណោះ គេដឹងក្រយ៉ៅអស់ហើយ។
៧- និយាយថានៅពេលដឹងថាវិទ្យុអាស៊ីសេរីត្រូវបិទ មានប្រជាជនជាច្រើនយំសោកស្តាយវិទ្យុអាស៊ីសេរី = អាងតែនៅមានសម្លេងផ្សាយនៅតែបន្តបោកទៅកើត?
៨- តុលាការបារាំងគ្មានយុត្តាធិការដំណើររឿងក្តីកើតឡើងនៅប្រទេសផ្សេងទេ = ការមិនទៅចូលរួមក្នុងសវនាកានេះគឺជាសិទ្ធិស្របច្បាប់របស់ឯកឧត្តម ហ៊ិង ប៊ុនហៀង និង ឯកឧត្តម ហ៊ុយ ពិសិដ្ឋ។
៩- ការទទួលខុសត្រូវស្លាប់និងរបួសមនុស្សក្នុងការផ្ទុះគ្រាប់បែកកាលពីឆ្នាំ១៩៩៨ = គឺជាការទទួលខុសត្រូវរបស់ទណ្ឌិត សម រង្ស៊ី ដែលបានដឹកនាំបាតុកម្មខុសច្បាប់តវ៉ាលទ្ធផលបោះឆ្នោតដែលបក្សខ្លួនចាញ់?
១០- តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាសុទ្ធតែជាសមាជិកក្រុមការងារគណបក្សចុះតាមបណ្តាមូលដ្ឋានទូទាំងប្រទេស = រាល់បញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំសុទ្ធតែត្រូវបានដោះស្រាយរបស់ក្រុមការងារគណបក្សនិងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ ៖ សិលា