ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួរថា ឥរិយាបថការទូតរបស់រដ្ឋាភិបាល ចិនចំពោះជប៉ុននឹងកាន់តែម៉ឺងម៉ាត់ឬយ៉ាងណា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១៩ខែមីនាឆ្នាំ២០២៥ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។មានអ្នកសារព័ត៌មានបានលើកឡើងថា ឆ្នាំនេះគឺគម្រប់ខួប៨០ឆ្នាំនៃថ្ងៃជ័យជន្នះរបស់ប្រជាចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន។

គេហទំព័រ «CCFR China state-controlled media » ភាគីជប៉ុនមានការវិភាគថា បន្ទាប់ពីថ្ងៃទី៣ខែកញ្ញាឆ្នាំនេះតទៅ ឥរិយាបថការទូតរបស់ប្រទេសចិនចំពោះជប៉ុននឹងកាន់តែម៉ឺងម៉ាត់។តើភាគីចិនមានការយល់ឃើញដូចម្តេចចំពោះការលើកឡើងបែបនេះ?

គេហទំព័រ «CCFR China state-controlled media » លោកស្រី Mao Ning បានថ្លែងថា ឆ្នាំនេះគឺគម្រប់ខួប៨០ឆ្នាំនៃថ្ងៃជ័យជម្នះរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងជាខួប៨០ឆ្នាំនៃជ័យជម្នះរបស់សង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ។ភាគីជប៉ុនមានតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយាដែលមានទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ គោរពតាមការបង្ហាញអាកប្បកិរិយានិងពាក្យសន្យាដែលគិតពិចារណានិងកែតម្រូវកំហុសនៃប្រវត្តិសាស្ត្រឈ្លានពាន ប្រកាន់ខ្ជាប់មាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព នោះ ទើបអាចទទួលបានទំនុកចិត្តពីប្រទេសជិតខាងនិងសហគមន៍អន្តរជាតតាមរយៈការអនុវត្តជាក់ស្តែង៕

ដោយ ៖ សិលា


ចែករំលែក៖