ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តី ៖ ហេតុអ្វីបានជាសន្ដិភាពប្រៀបដូចជាខ្យល់?

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សន្ដិភាពប្រៀបដូចជាខ្យល់ ថ្វីត្បិតថាខ្យល់មើលមិនឃើញ ព្រមទាំងមនុស្សខ្លះមើលមិនឃើញពីតម្លៃ ប៉ុន្ដែវាមានតម្លៃនៅពេលដែរបាត់ ប្រៀបដូចប្រទេសមួយ ត្រូវការសន្ដិភាពជាការចាំបាច់ ដើម្បីឲ្យប្រទេសមានការអភិវឌ្ឍគ្រប់វិស័យបាន សន្ដិភាពគឺមានតម្លៃបំផុត ដែលនៅពេលបាត់ទើបមនុស្សចាប់អារម្មណ៍។

នៅក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ» នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៏ថា  បើទោះជាបច្ចុប្បន្នពិភពលោកមានការរីកចម្រើនយ៉ាងណាក៏នៅតែមានសង្គ្រាម។ ប្រទេសខ្លះដែលគិតថា នឹងមិនមានសង្គ្រាម ក៏អាចមានសង្គ្រាមកើតឡើងដែរ ព្រោះតែកង្វះនូវសន្ដិភាព និងស្ថិរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាពិតជាមានសំណាង ព្រោះមានសុខសន្ដិភាព ប្រទេសមានការរីកចម្រើន នេះជាការងារចាំបាច់ដែរត្រូវរួមគ្នាការពារ និងជម្រុញការអភិវឌ្ឍប្រទេសបន្តទៅមុខទៀត។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កិច្ចការពារបូរណភាពទឹកដីកម្ពុជា មានផែនការច្បាស់លាស់ មិនមែនធ្វើតាមការនឹកឃើញនោះឡើយ ហើយការប្រើកម្លាំងទ័ព មិនមែនជាជម្រើសនោះឡើយ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងព្រំដែន មិនមែនជារឿងមួយថ្ងៃនោះទេ ហើយរឿងប្ដឹង និងរឿងលើកទ័ពទៅវៃ វាអត់ដោះស្រាយបញ្ហាអ្វីនោះទេ ជាពិសេសរឿងវៃគ្នា រវាងកងទ័ព និងកងទ័ព ហើយរឿងការប្រើច្បាប់បច្ចេកទេសអន្ដរជាតិ គឺយើងត្រូវបន្ដ ដើម្បីធានានូវផលប្រយោជន៍របស់យើង»។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រឿងការការពារទឹកដី គឺជាការទទួលខុសត្រូវយូវអង្វែង តាំងពីអត់មាន បោះបង្គោលព្រំដែនសោះ ជាមួយប្រទេសវៀតណាម ខណៈបច្ចុប្បន្ននៅសល់តែ១៦ភាគរយតែប៉ុណ្ណោះ នឹងរូចរាល់ក្នុងការបោះបង្គោលព្រំដែន រវាងកម្ពុជា ជាមួយនឹងវៀតណាម។

សម្តេចបវរធិបតី បានលើកឡើងថា បើសិនជាអ្នកមានជេរថា បាត់ទឹកដី គឺមានតែខំកសាង ការពារទឹកដី តាមរយៈការវាស់វែងចរាចរ ដើម្បីការពារផ្ដល់ប្រយោជន៍របស់កម្ពុជា ដោយការបោះបង្គោលព្រំដែនឲ្យជាប់, ការការពារ ពង្រឹងការពារជាតិ និងការការពារ អភិវឌ្ឍន៍នៅតាមព្រំដែន ហើយត្រៀមលក្ខណៈ ការពារគ្រប់បែបយ៉ាងទាំងអស់៕

ដោយ ៖ សិលា


ចែករំលែក៖