ព័ត៌មានទាន់ហេតុការណ៍៖

សេដ្ឋវិទូ សិង្ហបុរី ថ្លែងថា វេទិកា Boao សម្រាប់អាស៊ី គឺមិនអាចខ្វះ បានជាង ពេល ណាៗទាំងអស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  ពេលថ្មីៗកន្លង ទៅនេះ លោក Tan Kong Yam អតីត ប្រធាន សេដ្ឋវិទូ នៃក្រសួង ពាណិជ្ជកម្ម និងឧស្សាហកម្ម របស់សិង្ហបុរី បានផ្តល់ បទសម្ភាសន៍ ជាមួយ អ្នកសារព័ត៌មាន ។ លោក Tan Kong Yam បានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោក ទាំងមូល កំពុងស្ថិតក្នុង យុគសម័យ មាន ការប្រែប្រួល យ៉ាងស៊ីជម្រៅ ក្នុងឋានៈជា វេទិកាសន្ទនាគ្នា ជាន់ខ្ពស់ដែល តម្កល់ អាស៊ីជា ស្នូល វេទិកា Boao សម្រាប់ អាស៊ី បានដើរតួនាទី កាន់តែសំខាន់ ក្នុងសហគមន៍ អន្តរជាតិ ។

    គេហទំព័រ «CCFR China state-controlled media » លោក Tan Kong Yam បាន ថ្លែងទៀតថា អនាគត ទាំងមូល នៃសេដ្ឋកិច្ចចិន បន្តបង្ហាញនូវ ភាពធន់ដ៏ ខ្លាំងក្លា វិស័យគន្លឹះ ដូចជា ឧស្សាហកម្មកម្មន្តសាល បញ្ញាសិប្បនិម្មិត វត្ថុពាក់កណ្ដាល ចម្លងនិង ថាមពលស្អាត ជាដើមទទួលបាន ការគាំទ្រ យ៉ាងខ្លាំងពីគោល នយោបាយ ការដាក់ចេញ ប្រាក់យាន់ចិន ឌីជីថលនិង ការអភិវឌ្ឍ នៃឡូជីស្ទិក វៃឆ្លាតក៏បាន បង្ហាញថា ចិនកំពុង ត្រៀមលក្ខណៈ យ៉ាងសកម្ម សម្រាប់ ឆ្លើយតប និន្នាការ សេដ្ឋកិច្ច នៅពេល អនាគត ។ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ចិនទទួល បានសមិទ្ធផល ដ៏លេចធ្លោក្នុង វិស័យបញ្ញា សិប្បនិម្មិត អ្វី ដែលគួរឱ្យ យកចិត្តទុកដាក់ ជាពិសេសគឺ សមិទ្ធផលថ្មី នៃក្រុមហ៊ុន DeepSeek ។ វាមិនត្រឹម តែបង្ហាញថា កម្លាំងប្រកួត ប្រជែង របស់ចិនក្នុង វិស័យបញ្ញា សិប្បនិម្មិត សកល បាន កើនឡើង ជាបន្តបន្ទាប់ ប៉ុណ្ណោះទេ ថែមទាំង ក៏ធ្វើឱ្យប្រទេស ចិនមានសង្ឃឹម ក្លាយជា អ្នកជំរុញ បដិវត្តន៍កម្លាំង ផលិតកម្មសកល នៅសម័យ បន្ទាប់ ផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖