ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គិន ភា ចាត់ទុកយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និង គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន គឺជាសហថាមពលជាយុទ្ធសាស្ត្រ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុក យុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និង គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន គឺជាសហថាមពលជាយុទ្ធសាស្ត្រ ពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

បណ្ឌិត គិន ភា បានថ្លែងដូច្នេះ ក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ កាលពីថ្ងៃអង្គារ។ លោកបានបញ្ជាក់ថា ការពិភាក្សា នាពេលនោះ ក៏មានការលើកឡើង ពីកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងសកលលោក បានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជា ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល របស់ប្រទេសចិន។ គំនិតផ្តួចផ្តើមទាំងនេះផ្តល់នូវក្របខណ្ឌដ៏មានតម្លៃសម្រាប់តម្រង់ផ្លូវ ចំពោះបញ្ហាប្រឈមរួម និងការជំរុញឱ្យមានស្ថិរភាព និងវិបុលភាពនៅក្នុងពិភពលោកដែលកាន់តែស្មុគស្មាញ និងអន្តរអាស្រ័យ។

 ជាងនេះទៅទៀត សហថាមពលជាយុទ្ធសាស្ត្រ រវាងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិន បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការជំរុញច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានសារៈសំខាន់សម្រាប់ការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ជាក់ស្តែង ដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេ របស់កម្ពុជា ជាគំរូនៃសហថាមពលនេះ ដោយផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដូចជា ការកាត់បន្ថយពេលវេលាធ្វើដំណើរ ការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងកំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ និងការសម្រួលពាណិជ្ជកម្មនិងទេសចរណ៍។ យើងចែករំលែកទស្សនៈវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណង ប្រកបដោយជវភាព ដោយប្រាថ្នាចង់ក្លាយជា «ទីក្រុងស៊ិនជិន (Shenzhen) ទីពីរ» ដែលជំរុញឱ្យមានការរីកចម្រើនផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យារបស់កម្ពុជា។

ក្នុងនោះ លោកបណ្ឌិត ក៏បានលើកឡើងពីប្រធានបទសំខាន់មួយទៀត គឺ ច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម បានបំភ្លឺការយល់ដឹងថ្មីសម្រាប់ទំនើបកម្ម កសិកម្ម ការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។ 

ប្រធានបទមួយទៀត លោកបណ្ឌិតបានលកឡើងពីកិច្ចពិភាក្សាដ៏ស៊ីជម្រៅអំពីការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន បានបញ្ជាក់ជាថ្មីថា ភាពជាដៃគូរបស់យើងបានលាតសន្ធឹង ហួសពីវិស័យសេដ្ឋកិច្ច និងនយោបាយ។ វាគឺជាភាពជាដៃគូដែលចាក់ឫសយ៉ាងជ្រៅប្រកបដោយការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់តម្លៃដល់គ្នាទៅវិញទៅមកចំពោះវប្បធម៌និងប្រវត្តិសាស្ត្ររបស់យើងរៀងៗខ្លួន។

ក្នុងនោះ កិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ដែលត្រូវបានពង្រឹង រហូតដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប របស់យើង និងការលើកកម្ពស់នវានុវត្តន៍ឌីជីថល ចំណងមិត្តភាពរវាងអរិយធម៌របស់យើងកាន់តែស៊ីជម្រៅ និងរីកធំធាត់៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖