ភ្នំពេញ៖ម៉ូតូហុងដាឌ្រីមជិះបោះពួយខ្វះការប្រុងប្រយ័ត្ននៅផ្លូវបំបែកជាបួនក៏ជ្រុលទៅឡាំប្រឺតា ដែលកំពុងជិះដឹកភ្ញៀវយ៉ាងពេញទំហឹងធ្វើឲ្យឡាំប្រឺតារេចង្កូតទៅបុកនិងបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យមានអ្នករបួសធ្ងន់ស្រាលចំនួន៥នាក់ ។
ហេតុការណ៍នេះបានកើតឡេីងនៅវេលាម៉ោង ១២និង10នាទីរំលងអាធ្រាត្រចូលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥ចំនួនចំនុច១៩៣កែងផ្លូវ៣៤៨សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់ឡាំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1ID 1524 ដោយមានដឹកភ្ញៀវជានារី២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៣ទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមានបុរស២នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI 8537 ជិះបោះពួយតាមបណ្ដោយផ្លូវ៣៨៤ទិសដៅពីត្បូងទៅជើងល្បឿនលឿនព្រមទាំងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកឡាំប្រឺតា យ៉ាងពេញទំហឹងបណ្ដាលឲ្យឡាំប្រឺតារេចង្កូតទៅបុកនិងបង្គោលភ្លើងបេតុងនៅចិញ្ចើមផ្លូវរងការខូចខាតម៉ូតូយ៉ាងដំណំព្រមទាំងធ្វើឲ្យបុរសជាអ្នកបេីករបួសហូរឈាមតាមត្រជៀក និងរបួសជើងខាងឆ្វេងធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ដោយឡែកនារីជាភ្ញៀវរបួសតិចតួច មិនទៅមន្ទីរពេទ្យនោះទេ ក៍បន្តដំណើរជិះមធ្យោបាយផ្សេងទៀតចេញទៅបាត់ ។
ដោយឡែកខាងម៉ូតូវិញរងការខូចខាតផ្នែកខាងមុខ ព្រមទាំងធ្វើឲ្យបុរសជាអ្នកបេីកម៉ូតូរបួសបែកក្បាលសន្លប់ស្ដូកស្ដឹង ចំនែកអ្នកអង្គុយខាងក្រោយរងរបួសរលាត់ដៃជើងអ្នកទាំង២ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីដូចគ្នា ។
ក្រោយកេីតហេតុ ដោយតែអត់មានដំណោះស្រាយភ្លាមៗ មធ្យោបាយត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌបឹងកេងកងវាស់វែងយកទៅរក្សាទុករងចាំដំណោះស្រាយនៅពេលក្រោយ ៕ដោយ៖សុខាសែនជ័យ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច