អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២៦ ខែមីនា កិច្ចប្រជុំ លើកទី ៣៤ នៃ ប្រធាន គណៈកម្មការសភាប្រឹក្សា នយោ បាយ ប្រជាជន ទូ ទាំង ប្រទេសចិននីតិកាលទី ១៤ បាន បើកធ្វើ នៅ ក្រុងប៉េកាំង ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយ នីស្តចិន និងជា ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បាន ធ្វើ ជា អធិបតី និង ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើក នេះ ។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំនេះ បាន ផ្សព្វផ្សាយ ពី ការ រៀនសូត្រ និង អនុវត្ត ស្មារតីនៃសុន្ទរកថា និង អនុសាស ន៍ ណែ នាំ សំខាន់ៗ របស់ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុ ម្មុយ នីស្តចិន នាពេលថ្មីៗ កន្លងទៅ នេះ ។ លោក Wang Huning បាន លើកឡើង ថា យើង ត្រូវ រៀន សូត្រ និង អនុវត្ត យ៉ាងស៊ីជម្រៅ នូវ ស្មារតី នៃ សុន្ទរកថា គន្លឹះ របស់ លោក Xi Jinping អគ្គ លេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ដែល បាន ថ្លែង ក្នុងអំឡុងពេល រៀប ចំ ធ្វើ មហា សន្និបាត នៃ សភាទាំងពីរ ឈ្វេង យល់ យ៉ាងស៊ីជម្រៅ នូវ អត្ថន័យ ប្រកប ដោយ លក្ខណៈ សម្រេច នៃ”ភាពជាក់លាក់ចំនួនពីរ” ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ “ការគាំពារចំនួន ពីរ” ដោយ ផ្តោតសំខាន់ លើ ការអនុវត្ត គោលនយោបាយ សេចក្តីសម្រេចចិត្ត និង ការរៀបចំ ចាត់ ចែង របស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បី ប្រមូលផ្តុំ យ៉ាងទូលំទូលាយ នូវ ឆន្ទៈ របស់ ប្រជាជន ប្រមូលផ្តុំគំនិតឯកភាពរួម តម្រិះប្រាជ្ញា និង កម្លាំងកាយ ដើម្បី សម្រេច បាន នូវ គោលដៅ និង ភារកិច្ចសំខាន់ៗ នៃ ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ប្រកប ដោយ គុណភាព ខ្ពស់ ក៏ដូចជា សម្រេចបាន នូវ ការចាប់ផ្តើម ដ៏ល្អប្រសើរ នៃ ផែនការអភិវឌ្ឍន៍ ជាតិ ៥ ឆ្នាំទី ១៥ ៕
ដោយ ៖ សិលា