លោក Carlo Ancelotti កំពុងប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំខណៈដែលគាត់រៀបចំឡើងសវនាការលើការចោទប្រកាន់ពីបទគេចវេសមិនបង់ពន្ធ។
គ្រូបង្វឹករបស់ក្លឹប Real Madrid វ័យ 65 ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ថាមានចេតនាផ្តល់ព័ត៌មានមិនត្រឹមត្រូវដល់ការិយាល័យពន្ធក្នុងអំឡុងពេលបំពេញការងារដំបូងរបស់គាត់នៅក្នុងនាមជាគ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញរវាងឆ្នាំ 2014 និង 2015 ដើម្បីជៀសវាងការបង់ពន្ធលើប្រាក់ចំណូលលើសពី 1 លានអឺរ៉ូ (£833,000) ។
កាលបរិច្ឆេទឡើងតុលាការរបស់គាត់ត្រូវបានកំណត់ធ្វើឡើងនៅ ថ្ងៃទី 2 ខែមេសា មួយថ្ងៃបន្ទាប់ពីការប្រកួតជើងទីពីរ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមReal Madrid ជាមួយក្រុម Real Sociedad និងតែប្រាំមួយថ្ងៃប៉ុណ្ណោះមុនពេល Madrid ធ្វើដំណើរទៅកីឡដ្ឋាន Emirates ដើម្បីជួប Arsenal ក្នុងជើងទីមួយនៃ Champions League វគ្គ1/4ផ្តាច់ព្រ័ត្ររបស់ពួកគេ។
អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់បានសារភាពថាបានបង់ពន្ធតិចនៅក្នុងឆ្នាំ 2014 ប៉ុន្តែបានស្តីបន្ទោសគណនេយ្យកររបស់គាត់ចំពោះកំហុសដែលធ្វើឡើងនេះ គាត់ទទូចថាគាត់មិនបានបំពានច្បាប់ណាមួយក្នុងឆ្នាំ 2015 ខណៈដែលគាត់មិនបានចំណាយពេល 183 ថ្ងៃនៅក្នុងប្រទេសអេស្ប៉ាញដើម្បីបង់ពន្ធឡើយ ៕
ដោយ៖ ភារៈ