ព័ត៌មានទាន់ហេតុការណ៍៖

ប្រេស៊ីល បញ្ចប់តំណែងគ្រូបង្វឹក បន្ទាប់ពីចាញ់អាហ្សង់ទីនយ៉ាងអាម៉ាស់ 4-1

ចែករំលែក៖

សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានប្រកាសចែកផ្លូវជាមួយលោកDorival Juniorគ្រូបង្វឹកក្រុមជម្រើសជាតិបន្ទាប់ពីចាញ់អាហ្សង់ទីន ៤-១ ក្នុងវគ្គជម្រុះ World Cup។

ប្រេស៊ីលឈរនៅលេខរៀងទី 4 ក្នុងក្រុមអាមេរិកខាងត្បូង ដោយបានចាញ់ 5 ប្រកួតក្នុងចំណោម 14 ប្រកួត តែស្ថិតក្នុងចំណាត់ថ្នាក់ល្អដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2026 ។

លោក Dorival Junior វ័យ 62 ឆ្នាំដែលបានគ្រប់គ្រងក្លឹបជាច្រើនរបស់ប្រេស៊ីលបានដឹកនាំក្រុមជម្រើសជាតិចាប់តាំងពីខែមករាឆ្នាំ 2024 ។ ការប្រកួតដំបូងរបស់គាត់គឺឈ្នះ 1-0 នៅកីឡាដ្ឋាន Wembley លើក្រុមអង់គ្លេសក្នុងការប្រកួតមិត្តភាពកាលពីខែមីនាឆ្នាំមុន ហើយគាត់បានបន្តឈ្នះ 7 ស្មើ 6 និងចាញ់ 3 ក្នុងចំណោម 16 ប្រកួតរបស់គាត់។

លោក Dorival មិនដែលធ្លាប់លេងឱ្យជម្រើសជាតិប្រេស៉ីលទេ តែគាត់បានដឹកនាំក្រុមបាល់ទាត់ Flamengo ឈ្នះជើងឯក Copa Libertadores ឆ្នាំ២០២២ ដែលជាជោគជ័យដ៏ធំបំផុតរបស់គាត់ក្នុងនាមជាអ្នកគ្រប់គ្រង៕

ដោយ៖ ភារៈ


ចែករំលែក៖