អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិននៅ ថ្ងៃទី ២៨ ខែមីនា លោក Guo Jiakun អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានប្រកាសថា តបតាមការអញ្ជើញ របស់ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Wang Yi សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិ ការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រី ការ បរទេស ចិន នឹង បំពេញទស្សនកិច្ចជាផ្លូវការ នៅ ប្រទេស រុស្ស៊ី ចាប់ពីថ្ងៃទី ៣១ ខែ មីនា ដល់ ថ្ងៃទី ២ ខែមេសា ខាងមុខនេះ ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានថ្លែង ថា ប្រទេសចិន និងរុស្ស៊ី គឺជា ដៃគូ សហការ និង សម្រប សម្រួល ជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី ។ ក្នុង អំឡុងពេល ដំណើរ ទស្សនកិច្ច លើក នេះ លោក រដ្ឋមន្ត្រី ការបរទេសចិន Wang Yi នឹង ជួប ពិភាក្សា ការងារ ជាមួយ មេ ដឹក នាំ រុស្ស៊ី និង ជួប សន្ទនា ជាមួយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ។ ភាគី ចិន រីករាយ ចាត់ទុក ដំណើរទស្សនកិច្ច លើកនេះ ជា ឱកាស មួយ រួមសហការ ជាមួយ ភាគីរុស្ស៊ី ដើម្បី ជំរុញ ការអនុវត្ត គំនិត ឯកភាព រួម ដ៏សំខាន់ របស់ ប្រមុខរដ្ឋ នៃ ប្រទេស ទាំងពីរ ព្រមទាំង ផ្លាស់ ប្តូរ មតិ យោបល់ យ៉ាង ស៊ីជម្រៅ អំពី ការអភិវឌ្ឍ ទំនាក់ទំនង ចិន-រុស្ស៊ី ក្នុង ដំណាក់ កាល ក្រោយ ក៏ដូចជា បញ្ហាអន្តរជាតិនិងតំបន់ ដែល ភាគីទាំងពីរ យកចិត្តទុកដាក់ រួមគ្នា ៕
ដោយ ៖ សិលា