យ៉ាងហោចណាស់មនុស្ស ៧៩នាក់បានស្លាប់ នៅពេលដែលដំបូលក្លឹបរាត្រីមួយនៅក្នុងទីក្រុង Santo Domingo ភាគខាងត្បូងនៃសាធារណរដ្ឋ Dominican បានដួលរលំនៅព្រឹកព្រលឹម។
លោក Juan Manuel Mendez នាយកមជ្ឈមណ្ឌលឆ្លើយតបគ្រោះអាសន្ននៃសាធារណរដ្ឋដូមីនីកបានប្រកាសថា មនុស្សយ៉ាងហោចណាស់ ៧៩ នាក់បានស្លាប់ និង ១៦០ នាក់រងរបួសនៅក្នុងការបាក់ដំបូលនៃក្លឹបរាត្រី Jet Set ក្នុងទីក្រុង Santo Domingo នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមេសា។
គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យដំបូលអគារនេះដួលរលំនោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានមនុស្សពី 500 ទៅ 1,000 នាក់នៅខាងក្នុងក្លឹបរាត្រីដែលរៀបចំការសម្តែងដោយតារាចម្រៀងស្រី Ruby Perez នៅពេលដែលសោកនាដកម្មបានកើតឡើង។
លោក Luis Abinader ប្រធានាធិបតីសាធារណរដ្ឋដូមីនីកែន បាននិយាយថា ក្នុងចំណោមអ្នកដែលស្លាប់គឺ Nelsy Cruz ដែលជាមេដឹកនាំទីក្រុង Monte Cristi ។
អាជ្ញាធរសាធារណៈរដ្ឋ Dominican បានបញ្ជូនបុគ្គលិកសង្គ្រោះចំនួន ៤០០នាក់ និងរថយន្តសង្គ្រោះជាច្រើនគ្រឿងទៅកាន់កន្លែងកើតហេតុ។ លោក Juan Manuel Mendez បាននិយាយថា “ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះដែលជាប់នៅក្នុងគំនរបាក់បែក ដែលភាគច្រើនប្រហែលជានៅមានជីវិត។ យើងនឹងមិនឈប់រហូតដល់យើងរកឃើញមនុស្សចុងក្រោយ” ។
Zulinka កូនស្រីរបស់តារាចម្រៀង Rubby Perez បាននិយាយថា នាងបានរត់គេចខ្លួនបន្ទាប់ពីដំបូលបាក់ ប៉ុន្តែមិនមានដំណឹងអំពីឪពុករបស់នាងទេ។ នាងបាននិយាយថា “ខ្ញុំត្រូវបានគេប្រាប់ថាគាត់នៅតែជាប់គាំងនៅក្នុងក្លឹបរាត្រី” ។
សាធារណរដ្ឋដូមីនីកែន គឺជាប្រទេសកោះមួយនៅការាបៀន ដែលមានប្រជាជនជាង 11.5 លាននាក់ និងមានផ្ទៃដីជាង 48,600 គីឡូម៉ែត្រក្រឡា ដែលភាគច្រើននៃទឹកដីរបស់វាមានទីតាំងនៅលើកោះ Hispaniola និងមានព្រំប្រទល់ជាប់ប្រទេសហៃទី។ ទីក្រុង Santo Domingo មានទីតាំងនៅភាគខាងត្បូងសាធារណរដ្ឋ Dominican ដែលគ្របដណ្តប់លើផ្ទៃដីជាង 2,700 km2 ដែលមានប្រជាជនប្រមាណ 1 លាននាក់៕ ដោយ៖ ធីរីណា
រូបថត៖ vnexpress