ក្រោយពេលដែលចិនអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនមានកូនពីរនាក់បានធ្វើឲ្យចំនួនពលរដ្ឋចិនដែលច្រើនជាងគេបំផុតលើពិភពលោកបន្តកើនឡើងច្រើនទៀត ទាំងនោះហើយទើបតម្រូវការអ្នកធ្វើដំណើរក៏កាន់តែកើនឡើងផងដែរ។
តាមការព្យាកររបស់ក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោកគឺក្រុមហ៊ុនប៊ូអីុងបានបញ្ជាក់ថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត។ យន្តហោះចាស់២៩ភាគរយនឹងត្រូវប្តូរថ្មី ។ កាលពីឆ្នាំមុននេះចិនមានយន្តហោះប្រមាណ២.៨៨០គ្រឿងប៉ុណ្ណោះ។ ការកើនឡើងការហោះហើរនេះដោយសារតែកំណើននៃប្រជាជនមានកម្រិតជីវភាពមធ្យម និងការកើនឡើងនៃអាជីវកម្មលក់សំបុត្រយន្តហោះតាមអីុនធើណេត។
ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៣៥ ចិនអាចត្រូវការយន្តហោះប្រមាណ៦.៨១០គ្រឿងថែមទៀត ក្នុងនោះ៧៥ភាគរយ ជាយន្តហោះតូចមានច្រកផ្លូវដើរខាងក្នុងតែមួយច្រក។ សម្រាប់យន្តហោះមានច្រកផ្លូវដើរ២ដែលអាចផ្ទុកអ្នកដំណើរជាង២០០នាក់វិញ ចិនត្រូវការវាប្រមាណ១.៥៦០គ្រឿងថែមទៀតដែលគិតជាតួលេខគឺមានការកើនឡើង៣ដង។
នេះជាការរំពឹងទុករបស់ ក្រុមហ៊ុនបូ៊អីុង បើទោះជាកំណើពលរដ្ឋនចិនកំពុងមាន
លក្ខណៈយឺតយ៉ាវក្តី ។ ពាណិជ្ជកម្មទាក់ទងយន្តហោះដែលចិនត្រូវការសម្រាប់២០ឆ្នាំខាងមុខនេះគិតទៅត្រូវនឹងទឹកប្រាក់ ជាង១ពាន់លានដុល្លារ។ ឆ្នាំមុនក្រុមហ៊ុន បូអីុងគិតថា ២០ឆ្នាំទៅមុខនេះចិនត្រូវការយន្តហោះតែ៦.៣៣០គ្រឿងប៉ុណ្ណោះ។
សម្រាប់២០ឆ្នាំទៅមុខអ្នកធ្វើដំណើរតាមយន្តហោះនៅចិនអាចកើនឡើងជាមធ្យម៦,៤ភាគរយ។ ចិនកំពុងព្យាយាមធ្វើឲ្យសេដ្ឋកិច្ចមានតុល្យភាពដោយធ្វើការជំរុញឲ្យមានការចាយវាយក្នុងស្រុកជំរុញវិស័យដឹកជញ្ជូននិងទេសចរណ៍៕ ម៉ែវ សាធី