ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនិងដាក់ចេញទិសដៅបន្ត

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅសេនាធិការដ្ឋាននៃទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យលទ្ធផលការងារនិងទិសដៅបន្តរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាពលោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនិងមានការ អញ្ជើញចូលរួមពីសំណាក់លោកអនុ ប្រធានសមាជិក នៃគណៈកម្មការជាតិ ព្រម ទាំងអស់លោកឧត្តមសេនីយ៍ នាយទាហានជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ ។

ក្នុងកិច្ចប្រជុំនេះគឺផ្តោតទៅលើលទ្ធផល ការងារដែលសម្រេចបាននាពេលកន្លងទ ៅ ចាប់ពីខែមេសាមកដល់ពេលបច្ចុប្បន្ន និង ដាក់ចេញនូវទិសដៅបន្ត ដើម្បីដោះស្រាយ និងពង្រឹងប្រសិទ្ធភាពការងារ ដែលជាបញ្ហា ប្រឈម ឬការខ្វះចន្លោះ ។
សូមរំលឹកផងដែរ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើត្រូវបានបង្កើតឡើងដោយសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាលលេខ០៩ សសរ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បើគិតមក ដល់ពេលនេះរយៈពេល៨ខែហើយគណៈកម្មការជាតិបានអនុវត្តតួនាទីភារកិច្ចរបស់ ខ្លួនសម្រេចបាននូវស្នាដៃជាច្រើនដូចជាបានទប់ស្កាត់និងបង្ក្រាបអនាធិបតេយ្យកាប់ឈើខុសច្បាប់ស្ទើរទាំងស្រុង ។ ជាមួយគ្នា នោះចាប់បានឈើជាង៧ម៉ឺនម៉ែត្រត្រី គុណដែលកំពុងរក្សាទុកជូនគណៈកម្មការដេញថ្លៃលក់ឈើនិងកូនឈើរៀបចំនីតិវិធីដេញថ្លៃជាសាធារណៈតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលេខ៤៤សសរ ចុះ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ។

ទោះបីជាការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយតាមព័ត៌មានមួយចំនួននៅតែផ្សព្វផ្សាយថា នៅមានការកាប់ឈើការ ដឹកឈើខុសច្បាប់ជាដើម ។ល។ នៅក្នុង កិច្ចប្រជុំលោកអភិបាលនៃគណៈអភិបាលខេត្តមួយចំនួនបានលើកឡើងអំពីបញ្ហា ប្រឈមក្នុងការបង្ក្រាបការដឹកឈើខុស ច្បាប់នេះដោយការដឹកឈើនេះមានលក្ខណៈជាទ្រុងទ្រាយតូចៗដឹកតាមរថយន្តសាំយ៉ុង តាមគោយន្ត ម៉ូតូ… នៅពេលកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបអាចមានគ្រោះថ្នាក់ដោយសារពួកគាត់បើកក្នុងល្បឿនលឿន ។ ទន្ទឹម នឹងនោះដែរ ក៏មានឈើមួយចំនួននៅពេលធ្វើការត្រួតពិនិត្យគឺមានលិខិតអនុញ្ញាតចេញ ដោយរដ្ឋបាលព្រៃឈើ ដូច្នេះអាជ្ញាធរមាន សមត្ថកិច្ចមិនអាចឃាត់បានទេ ព្រោះគណៈកម្មការជាតិបង្ក្រាបតែឈើដែលល្មើសច្បាប់ ប៉ុណ្ណោះ ។

តាមរបាយការណ៍របស់ខេត្តការបង្ក្រាបចាប់ពីខែមេសាដល់ខែសីហា ឆ្នាំ២០១៦ បានបង្ក្រាបការរានដីព្រៃដោយខុសច្បាប់ចំនួន៣ករណីស្មើនឹងចំនួន២៥ហិកតា និង បង្ក្រាបបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើចំនួន២២០ករណី ។

ក្នុងកិច្ចប្រជុំនោះលោក នាយឧត្តម សេនីយ៍ ប្រធានគណៈកម្មការជាតិបានដាក់ចេញនូវវិធានការបន្តដូចខាងក្រោមបន្ត ថែរក្សាការពារឈើនិងកូនឈើដែលចាប់បានកន្លងទៅទុកជូនគណៈកម្មការដេញថ្លៃឈើនិងកូនឈើ , បន្តធ្វើការស្រាវជ្រាវ រកឈ្មួញដែលរកស៊ីឈើខុសច្បាប់ , បង្កើនការសហការអប់រំដល់ប្រជាពលរដ្ឋដល់ ភូមិ-ឃុំ ដោយផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីបរិស្ថាន និងអំពីគ្រោះធម្មជាតិបណ្តាលមកពីការបំផ្លិចបំផ្លាញព្រៃឈើ , សុំឱ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានពង្រឹងធ្វើការទប់ស្កាត់ការកាប់ឈើ ដឹកឈើនៅក្នុងភូមិសាស្ត្ររបស់ខ្លួន , បន្តយន្តការនិងវិធានការដែលមានស្រាប់ក្នុងផែនការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ជាពិសេស ពង្រឹងកម្លាំងការពារតាមច្រកព្រំដែនតាម បណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា៕ ហេង សូរិយា

14359129_540935929444769_5695513167391308330_n 14333004_540935976111431_1369426734177969684_n 14322588_540935842778111_7061398240784249532_n 14292449_540935849444777_8853242577462670544_n


ចែករំលែក៖